ការផ្លាស់ប្ដូរ​នៃ​ជោគវាសនា​របស់​ដំរីព្រៃ​ឈ្មោះ ”​យ៉ាង​នី​វ​” ប្រែក្លាយ​ពី ”​ទារក​ដែល​ត្រូវគេ​បោះបង់ ចោល​” ទៅជា ”​តារា​ល្បីឈ្មោះ​”

539
ចែករម្លែក

​ល្ងាច​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ គេ​បាន​រកឃើញ​កូនដំរី​មួយ​ក្បាល​ដែល​ទើប​កើត​នៅ​ភូមិ​កាន ឡាន​ប៉ា ខណ្ឌ​ស៊ឺ​ម៉ៅ​ក្រុង​ភូ​អឺ ។ កូនដំរី​នេះ​បាន​ត្រូវ​ម្ដាយ​វា​បោះបង់ចោល​ហើយ​ស្ទើរនឹង​ងាប់​មើល ទៅ ។​

​អ្នកការពារ​សត្វព្រៃ​បាន​ជួយ​ពិនិត្យ​សុខភាព​របស់​វា ហើយ​បាន​រកឃើញថា វា​មាន​បញ្ហា​សុខភាព ដ៏​ច្រើន​ហើយ​មានការ​រលាក​ក្នុង​ពោះ​វា ។ កូនដំរី​នេះ​បាន​ត្រូវគេ​ជូនទៅ​មជ្ឈមណ្ឌល​បន្ត​ពូជ និង​សង្គ្រោះ​ដំរី​អាស៊ី​ក្នុង​ជ្រលង​ភ្នំ​ដំរីព្រៃ​ស៊ីសាំង​ប៉ាន​ណាន​ភ្លាមៗ ។ តាមរយៈ​ការថែទាំ​យ៉ាង​ហ្មត់ ចត់​ពី​អ្នកធ្វើការ​នៅ​ទីនោះ​កូនដំរី​នេះ មាន​សុខភាព​កាន់តែ​ល្អប្រសើរ​ឡើង ។​

​ដោយសារ​កូនដំរី​នេះ​កើត​នៅ​ឆ្នាំមមែ ហើយ​ស៊ី​ទឹកដោះ​សត្វ​ពពែ​តាំងពី​តូច​គេ​បានដាក់​ឈ្មោះ​ឲ្យ​វា ថា ”​យ៉ាង​នី​វ​” ដែល​ក្នុង​ភាសា​ចិន​មានន័យថា ”​នាង​ពពែ​” ។

​អ្វីដែល​បានធ្វើ​ឲ្យ​យើង​សប្បាយរីករាយ​នោះ​គឺ ”​យ៉ាង​នី​វ​” បាន​ធំធាត់​ឡើង​ដោយមាន​សុខភាព​ល្អ ។ ទម្ងន់​របស់​វា​បាន​កើនឡើង​ពី​៧៦​គីឡូក្រាម​ដល់​ជាង​៧០០​គីឡូក្រាម ។ វា​ត្រូវ​ស៊ី​ទឹកដោះពពែ ១៤​គីឡូក្រាម ។ វា​ត្រូវ​ស៊ី​ទឹកដោះពពែ​១៤​គីឡូក្រាម​ក្នុង​មួយថ្ងៃ ។ ក្រៅពីនេះ វា​ត្រូវ​ស៊ី​រុក្ខជាតិ​ព្រៃ និង​ផ្លែឈើ​ច្រើន​ប្រភេទ​ជា​រៀងរាល់ថ្ងៃ​ដូចជា​ផ្លែ​ចេក និង​ស្រកានាគ​ជាដើម ។​

​ឆ្នាំទៅ យ៉ាង នី​វ បានសម្រេច​នូវ​ការហ្វឹកហាត់​ក្នុង​មជ្ឈមណ្ឌល ហើយ​បាន​ត្រូវ​លែង​ចូលទៅក្នុង ភ្នំ​ព្រៃ​វិញ ។ អ្នក​ថែទាំ​បាន​ថត​វីដេអូ នៃ​ទិដ្ឋភាព ដែល​យ៉ាង​នី​វ​ដើរ​ចុះ​ពីលើ​ភ្នំ​ហើយ​ផ្សាយ​តាម បណ្ដាញ​អ៊ី​ន​ធើ​ណេ​ត​ទាំង​ក្នុង និង​ក្រៅប្រទេស​ចិន ។ សព្វថ្ងៃ យ៉ាង​នី​វ មាន​គណនី​របស់ខ្លួន តាម​វេ​ប​សាយ​ទំនាក់ទំនង​សង្គម ហើយ​បានទទួល​ការចាប់អារម្មណ៍​ពី​គេ និង​មាន​អ្នកគាំទ្រ​ជាង ៣៨​ម៉ឺន​នាក់ ៕ (​ស៊ីន​ហួ​ចិន​)