ការផ្លាស់ប្តូរ​ជារឿយៗ​គំរូ​អាជីវកម្ម​នៃ​ធនាគារ​ភីភី​ស៊ី​ប៊ែ​ង​ដើម្បី​ប្រែក្លាយ​ទៅជា​ធនាគារ​ដែល​គិតពី​“​អតិថិជន​ជា​ស្នូល​”

745
ចែករម្លែក
  • 9
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ឆ្នាំ​២០១៨​កត់សម្គាល់​ជា​ទសវត្ស​ដំបូង​របស់​ធនាគារ​PPCBank​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ធនាគារពាណិជ្ជ​មួយ​នេះ​ក៏មាន​ការផ្លាស់ប្តូរ​សំខាន់ៗ​ផងដែរ​ក្នុង​ស្ថាប័ន​របស់ខ្លួន​ជាពិសេស​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​ចាប់តាំងពី​ត្រូវបាន​កាន់កាប់​ដោយ​ម្ចាស់​ហ៊ុន​ធំៗ​ស្របគ្នា​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​ក្នុងអំឡុងពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ​។​

​ធនាគារ​PPCBank​បាន​កែប្រែ​គំរូ​អាជីវកម្ម​របស់ខ្លួន​ប​ន្តិ​ច​ម្តងៗ​ក្នុងការ​ក្លាយជា​ធនាគារ​ដែល​គិតពី​អតិថិជន​ជា​ស្នូល​”​ដើម្បី​ផ្តល់​សេវាកម្ម​ធនាគារ​ដែលមាន​ភាពរលូន​និង​ពុំមាន​ភាពស្មុគស្មាញ​សម្រាប់​អតិថិជន​របស់ខ្លួន​។​សាខា​ដំបូង​របស់​ធនាគារ​PPCBank​បាន​បើក​ដំណើរការ​នៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​ក្នុង​តំបន់​បឹងត្របែក​។​

សាខា​ដំបូង​នេះ​ត្រូវបាន​ប្រើប្រាស់​ធ្វើជា​ទីស្នាក់ការ​កណ្ដាល​អ​ស់​រយៈពេល​ជា​យូរ​មកហើយ​ដូចនេះ​វា​ពុំមាន​អ្វី​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​សាខា​បឹងត្របែក​ក្នុងការ​ដើរតួនាទី​យ៉ាងសំខាន់ សម្រាប់​ណែនាំ​នូវ​លក្ខណៈ​ពិសេស នៃ​គំរូ​អាជីវកម្ម​ថ្មី​របស់​ធនាគារ PPCBank ដល់​អតិថិជន​របស់​ខ្លួន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្ដល់​ភាពងាយស្រួល ក្នុងការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​ដល់​អ​តិ​ថិ​ជន​របស់ខ្លួន​។​

​នេះ​គឺជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធនាគារ​PPCBank​បាន​សហការ​ជាមួយ​“Socials – Coffee&Humanity”​ដើម្បី​ណែនាំ​គោល​គំនិត​នៃ​សាខា​ធនាគារ​ដែលមាន​ហាង​កាហ្វេ​បើក​ដំណើរការ​នៅ​ខាងក្នុង​។​អតិថិជន​គឺ​ពិតជា​មាន​ភាព​ធុញទ្រាន់​ក្នុងការ​រង់ចាំ​ដើម្បី​ទទួលបាន​ការផ្ដល់សេវា​កម្ម​នៅឯ​បញ្ជរ ។​ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​អាច​ពិសា​ភេសជ្ជៈ និង​អាហារសម្រន់ ដោយ​មិនចាំបាច់​ចាក​ចេញពី​ធនាគារ ខណៈពេល​កំពុង​រង់ចាំ នោះ​នឹងធ្វើ​ឲ្យ​ការ​ចំណាយពេល​រងចាំ របស់​ពួកគាត់​មានតម្លៃ​។

​ហាង​កាហ្វេ​នេះ​បាន​ដំណើរការ​អស់​រយៈពេល​៦​ខែ​មកហើយ​នៅ​សាខា​បឹងត្របែក​ដែល​បានបង្ហាញ​ពី​ភាពជា​ដៃគូ​មួយ ដែល​អាច​សម្រេច​ទៅបាន និង​មាន​និរន្តរភាព ហើយ​នៅ​សាខា​មួយទៀត​របស់​ធនាគារ PPCBank​ផ្សារ​អូរ​ឬ​ស្សី​ក៏​ទើបតែ​បើក​ដំណើរការ​ហាង​កាហ្វេ​“SocialCoffee”​កាលពី​សបា្ដហ៍​មុននេះ​ផងដែរ​។​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អតិថិជន​ចាស់​ពេញចិត្ត​ប៉ុណ្ណោះ​ទេ​តែ​ក៏​ទាក់ទាញ​អតិថិជន​ថ្មី​អោយ​ចាប់អារម្មណ៍​ទីតាំង​ធនាគារ​ដ៏​ទំនើប​មួយ​នេះ​ផងដែរ​។​

​លោក Shin Chang Moo អគ្គនាយក​ធនាគារ PPCBank បាន​មានប្រសាសន៍ថា “​ខណៈពេលដែល អតិថិជន​អាច​ពិសា​កាហ្វេ​ឬ​អាហារសម្រន់​មាន​លក់​នៅក្នុង​ធនាគារ​ដែល​យើង​ស្ដាប់ទៅ​វា​ដូចជា​ល្អ​ម្យ៉ាងដែរ​ហើយ​នោះ​តែ​ធនាគារ​PPCBank​ចង់​ធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាងនេះទៅទៀត​ក្នុងការ​ផ្ដល់ជូន​ដល់​អតិថិជន​”​និង​បន្ថែមទៀតថា​“​ចំណុច​នេះហើយ​ដែល​បច្ចេកវិទ្យា​និង​ការច្នៃប្រឌិត​ថ្មី​ត្រូវបាន​យកមកប្រើ​ប្រាស់​ដើម្បី​ធ្វើជា​ដំណោះស្រាយ​”​។​

“​ខ្ញុំ​សប្បាយរីករាយ​ក្នុងការ​ណែនាំ នូវ​សេវាកម្ម Mobile Teller ដែល​ដំណើរការ​នៅលើ Tablet ហើយ​គោលបំណង​របស់​យើង​គឺ​ប្រើប្រាស់​វា​ដើម្បី​កាត់បន្ថយ​ពេលវេលា​រង់ចាំ​សម្រាប់​អតិថិជន​របស់​យើង​។ នៅពេលនេះ អតិថិជន​របស់​ធនា​គារ PPCBank អាច​រីករាយ​ជាមួយនឹង ការទទួល​សេវា​ធនាគារ ដោយ​មិន​ចំ​បាច់​អង្គុយ​រង់ចាំ​ដល់​លេខ​រៀង​របស់ខ្លួន​នោះទេ​។​

នៅពេលដែល​ពួកគាត់​មកដល់​ធនាគា​រ​ភ្លាម បុគ្គលិក​របស់​យើង នឹង​ដើរ​តម្រង់​មករក​ពួកគាត់​ដោយមាន Tablet នៅ​នឹង​ដៃ ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​សម្រួល​ដល់​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ពួកគាត់​ត្រូវការ ដូចជា​ការបើក​គណនី​ធនាគារ ការ​សួររក​អត្រា​ការប្រាក់ សម្រាប់​ការដាក់​ប្រាក់ ឬ​ប្រាក់កម្ចី និង​សេវាកម្ម​ជាច្រើន​ទៀត ដែល​ផ្ដល់​ដោយ​ធនាគារ PPCBank”​។​

​នៅ​ធនាគារ PPCBank សាខា​បឹងត្របែក មានការ​កែលម្អ​ថ្មីៗ​ជាច្រើន​ទៀត ដែល​បាន​ផ្ដល់ជូន​។ នៅ​ទីនោះ គឺជា​ទីកន្លែង​ផ្ដល់នូវ​ឯកសិទ្ធិ “Gold Club” ដែលជា​ការផ្ដល់ជូន​ដល់​អតិថិជន​ប្រភេទ VIP ដើម្បី​មក​ទទួលយក​សេវាកម្ម​ធនាគារ​ក្នុង​បន្ទប់​ពិសេស​ដែល​ត្រូវបាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​យ៉ាង​ល្អ​ស្អាត​និង​មាន​ផាសុកភាព​។​

ម្យ៉ាងវិញទៀត​នៅ​សាខា​បឹងត្របែក​មាន​លក្ខណៈពិសេស​មួយទៀត​គឺ​“ChinaDesk”​ដែល​បង្កើតឡើង​សម្រាប់​បំពេញតម្រូវការ​របស់​ជនជាតិ​ចិន​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ក្នុងការ​ស្វែងរក​ឱកាស​អាជីវកម្ម ដែលមាន​សក្ដានុពល នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ថា​“​ការផ្តោត​សំខាន់​ទៅលើ​មនុស្ស​ជាសំខាន់​តែង​ជាគោលការណ៍​ចម្បង​របស់​ពួកយើង​ក្នុងការ​បម្រើ​អតិថិជន​។​ពួកយើង​ជឿជាក់ថា​នរណា​ក៏ដោយ​តែង​ជ្រើស​យក​កន្លែង​ដែល​ឲ្យ​តម្លៃ​និង​ផ្តោត​សំខាន់​ទៅលើ​សុខុមាលភាព​របស់​ពួកគេ​មិន​ថា​ក្នុង​វិស័យ​ធនាគារ​ឬ​វិស័យ​ផ្សេង​ទៀតឡើយ​។​ហេតុនេះ​ពួកយើង​នឹង​បន្ត​ខិតខំ​បង្កើន​គុណភាព​និង​កែលម្អ​ផលិតផល​ព្រម​ជាមួយនិង​សេវាកម្ម​ទាំងឡាយ​ដែល​ពួកយើង​មាន​សម្រាប់​អតិថិជន​ទាំងអស់​”​នេះ​បើតាម​ប្រសាសន៍​របស់លោក Shin​ទាក់ទង​ទៅនឹង​គំរូ​អាជីវកម្ម​គិតពី “​អតិថិជន​ជា​ស្នូល​” របស់ PPCBank ។​

​ទន្ទឹមនឹងនេះ​ផងដែរ​មាន​ព័ត៌មាន​ល្អ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​ទៅ​មើល​សាខា​កែលម្អ​ថ្មី​របស់​ធនាគារ PPCBank​។ ពួកគេ​អាច​រីករាយ​ជាមួយ​ភេសជ្ជៈ​ដែល​បញ្ចុះតម្លៃ ៥០​ភាគរយ នៅឯ​ហាង​កាហ្វេ SocialCoffee​រហូតដល់​ដំណាច់​ឆ្នាំនេះ​។​ចាត់ទុក​វា​ជា​កាដូ​ពិសេស​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ពី​ធនាគារ PPCBank​សម្រាប់​រដូវ​កាល​បុណ្យ​ផ្សេងៗ នា​បំណាច់​ឆ្នាំនេះ​៕S/

​ការផ្លាស់ប្តូរ​ជារឿយៗ​គំរូ​អាជីវកម្ម​នៃ​ធនាគារ​ភីភី​ស៊ី​ប៊ែ​ង​ដើម្បី​ប្រែក្លាយ​ទៅជា​ធនាគារ​ដែល​គិតពី​“​អតិថិជន​ជា​ស្នូល​”