ការផ្សារភ្ជាប់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដើម្បី ការអភិវឌ្ឍន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​

359
ចែករម្លែក

គំនិត​ផ្តួចផ្តើម “​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​”​ឬ Belt and Road Initiative (BRI) គឺជា​គម្រោង សហប្រតិបត្តិការ និង​កា​រត​ភ្ចា​ប់​អន្តរជាតិ​មួយ​ប្រកបដោយ​មហិច្ឆតា​ដែល​ត្រូវបាន​ផ្តួច ផ្តើមឡើង​ដោយ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៣​។ កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​គាំទ្រ​យ៉ាង មុតមាំ​ដល់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ដោយ​រំពឹងថា​គំនិត​ផ្តួចផ្តើម​នេះ​នឹង ចូលរួមចំណែក​ដល់​ស​ន្តិ​ភាព និង​វិបុលភាព​រួមគ្នា​។ ដោយសារតែ​ជា​ប្រទេស​មាន សេដ្ឋកិច្ច​តូច​និង​បើកចំហរ​ទើប​ប្រទេស​កម្ពុជា​ប្តេជ្ញា​កសាង​ប្រព័ន្ធ​អន្តរជាតិ​មួយ ដែល​បើកចំហរ និង​បរិ​យា​ប័ន្ន​។​

​វេទិកា​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ដើម្បី​សហប្រតិបត្តិការ​អន្តរជាតិ​លើក​ទី ២ នឹង​ប្រព្រឹត្តទៅ នៅ​ចុងខែ​មេសា នា​ឆ្នាំនេះ ដើម្បី​បន្ត​ពង្រឹង​និង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​និង​ភាពជា ដៃគូ​អន្តរជាតិ​កាន់តែ​ស៊ីជម្រៅ ដោយ​ផ្អែកលើ​ស្មារតី​សន្តិភាព សហប្រតិបត្តិ​ការបើក ទូលាយ តម្លាភាព បរិ​យា​ប័ន្ន សមភាព ការរៀនសូត្រ​ទៅវិញទៅមក​ផលប្រយោជន៍ ទៅវិញទៅមក និង​ការគោរព​គ្នា​ទៅវិញទៅមក ដោយ​ការពង្រឹង​សហប្រតិបត្តិ​ការដែល ផ្អែកលើ​មូលដ្ឋាន​នៃ​ការប្រឹក្សា​យោបល់​គ្រប់​ជ្រុងជ្រោយ និង​និតិរដ្ឋ​ការខិតខំ​ប្រឹងប្រែង រួមគ្នា ការទទួលបាន​ផលប្រយោជន៍​រួមគ្នា និង​កាលានុវត្តភាព​ស្មើគ្នា​សម្រាប់​គ្រប់គ្នា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ដែលមាន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់ មួយចំនួនទៀត​ដើម្បី​ចូលរួម​ក្នុង​វេទិកា​នេះ​នៅ​ទីក្រុង​ប៉េកាំង​។ ថ្នាក់ដឹកនាំ​កម្ពុជា​ក៏ នឹងមាន​ជំនួប​ទ្វេភាគី​មួយចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន​សំខាន់ៗ​ដែលមាន​ចំណាប់ អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​។ គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ គឺជា​ក្របខណ្ឌ ដ៏​សំខាន់​មួយ ឬ​អាចជា​កម្លាំងចលករ ដើម្បី​លើកទឹកចិត្ត និង​សម្រួល​ដល់​លំហូរ​ចូល នៃ​វិនិយោគទុន​ចិន​មកកាន់​ប្រទេស​កម្ពុជា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នៃ​វេទិកា​លើក​ទី​១ ថ្នាក់ដឹកនាំ​នានា​បានបញ្ជាក់​អំពី​ការ ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ចំពោះ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​ជំរុញ ឱ្យ​កសាង​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​នៃ​ការតភ្ជាប់​ផ្សេងៗ​។ ចំពោះ​ទស្សនវិស័យ​របស់​កម្ពុ​ជា​វិញ ការ​បន្ស៊ី​គ្នា​រវាង​គំនិត ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ជាមួយនឹង​ផែនការ​អភិវឌ្ឍ​ប្រាំ​ឆ្នាំ ឬ​យុទ្ធសាស្ត្រ ចតុកោណ គឺជា​អាទិភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ចិន​។​

​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ផ្តល់​អាទិភាព​ដល់​សសរស្តម្ភ ៤​គឺ​ការអភិវឌ្ឍន៍ ធនធានមនុស្ស ពិពិធ​កម្ម​សេដ្ឋកិច្ច ការអភិវឌ្ឍន៍​វិស័យ​ឯកជន​និង​បង្កើត​ការងារ និង​ការ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន​។ ចំណុច​ស្នូល​នៃ​សរសរ​ស្តម្ភ​ទាំង ៤ នេះ គឺ​ការ​បង្កើនល្បឿន​នៃ​កំណែទម្រង់​អភិបាលកិច្ច ដែល​សំដៅលើ​កំណែទម្រង់​ស្ថាប័ន និង​ការកសាង​សមត្ថភាព ការពង្រឹង​គណនេយ្យភាព​និង​សុ​ច្ចរិតភាព​ក្នុង​រដ្ឋបាល សាធារណៈ ការពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការពង្រឹង​អភិបាលកិច្ច​លើ​វិស័យ ឯកជន​។​

​នៅក្រោម​ក្របខណ្ឌ​សហប្រតិបត្តិការ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ប្រទេស ចិន​គួរ​បន្ត​អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ ឱ្យស្រប​គ្នា​ជាមួយ​វិស័យ​អភិវឌ្ឍន៍​សំខាន់ៗ​របស់ កម្ពុជា​។ រហូតមកដល់​បច្ចុប្បន្ន ជំនួយ​អភិវឌ្ឍន៍ និង​គម្រោង​វិនិយោគ​របស់​ប្រទេស ចិន​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ពលកម្ម​។ ប្រទេស​ទាំងពីរ​ចាំបាច់​ត្រូវ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​រួមបញ្ចូល​ការអភិវឌ្ឍ​ធនធានមនុស្ស សេដ្ឋកិច្ច​ឌីជីថល និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ក្រុមហ៊ុន​និង​រោងចក្រ​ចិន​គួរ​កសាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​សាលារៀន ដើម្បី​កសាង​និង​ផ្ទេរ​ជំនាញ​ដល់ក​ម្មករ​ក្នុងស្រុក​។​ដោយសារតែ​កង្វះខាត​ក​ម្លាំ​ង​ពលកម្ម ជំនាញ​ក្នុងស្រុក ក្រុមហ៊ុន​ចិន​ភាគច្រើន​ជ្រើសរើស​នាំយក​ពលករ​ជនជាតិ​ចិន​របស់ ពួកគេ ដែលមាន​តម្លៃ​ខ្ពស់ជាង​ការជួល​ពលករ​ក្នុងស្រុក​។ ក្រុមហ៊ុន​ចិន​ក៏​គួរផ្តល់ ការបណ្តុះបណ្តាល​សមត្ថ​ភាព​នៅតាម​កន្លែងធ្វើការ​ដល់ក​ម្មករ និ​យោ​ជិ​ក​ក្នុងស្រុក ដើម្បី​លើកកម្ពស់​ផលិតភាព​និង​ទំនាក់ទំនង​ឧស្សាហកម្ម​។​

​សេដ្ឋកិច្ច​ឌីជីថល​គឺជា​វិស័យសេដ្ឋកិច្ច​នាពេល​អនាគត​របស់​ក​ម្ពុ​ជា​។ បញ្ហា​ប្រឈម សំខាន់ៗ​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​ដើម្បី​សម្រេចបាន​នូវ​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​គឺ កង្វះ​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​កង្វះ​ការវិនិយោគ សាធារណៈ​និង​ឯកជន​លើ​ន​វា​នុ​វត្ត​ភាព និង​សហគ្រិនភាព​។ វិស័យ​ឯកជន​របស់​ចិន ដូចជា​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន Alibaba អាចជួយ​ប្រទេស​កម្ពុជា​ក្នុង​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​និង​ធនធានមនុស្ស​ចាំបាច់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​បានទទួល ផល​ពី​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​នេះ​ឱ្យបាន​ពេញលេញ​។​

​នៅក្នុង​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន ចិន​និង​កម្ពុជា​គួរតែ​ធ្វើ ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ផ្សាភ្ជាប់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ជាមួយ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាតិ​របស់​កម្ពុជា​។ ការវិនិយោគ​របស់​ចិន​ចាំបាច់​ត្រូវ​ភ្ជាប់ ជាមួយ​ការអភិវឌ្ឍ​ជនបទ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ គម្រោង​វិនិយោគ​មួយចំនួន ដែល​ទាក់ទង​នឹង​ការរំលោភ​យក​ដីធ្លី ការបំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ និង​ការវិនិយោគ​ដែល មិន​រាប់បញ្ចូល​សេដ្ឋកិច្ចសង្គម ចាំបាច់​ត្រូវ​ពិនិត្យឡើងវិញ​។ ការវាយតម្លៃ​អំពី​ផល​ប៉ះ ពាល់​បរិស្ថាន​និង​សង្គម​ចាំបាច់​ត្រូវធ្វើ​យ៉ាង​ហ្មត់ចត់​មុនពេល​សម្រេចចិត្ត​អនុវត្ត​គម្រោង​វិនិយោគ ឬ​ការអភិវឌ្ឍ​។​

​ភាពជោគជ័យ​របស់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ គុណភាព​នៃ​គម្រោង និង​ការយល់ឃើញ​និង​ការចូលរួម​របស់​សហ​គម​ន៍​មូលដ្ឋាន​។ ប្រទេស​ទាំងពីរ​ចាំបាច់​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង ដើម្បី​ធានាថា​គម្រោង អភិវឌ្ឍន៍​នៅក្រោម​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ពិតជា​ផ្តល់​ប្រយោជន៍​ដល់ ប្រជាជន​នៅ​មូលដ្ឋាន​។ អភិក្រម​អភិវឌ្ឍន៍​ផ្តោតលើ​ប្រជាជន​គួរតែ​ជា​ចំណុច​ស្នូល នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ និង​ភាពជា​ដៃគូ​រវាង​កម្ពុជា​និង​ចិន​។​

​ភាពជោគជ័យ​របស់​ប្រទេស​កម្ពុជា​នឹង​ផ្តល់នូវ​ភាពជោគជ័យ​ដល់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ និង​ទស្សនវិស័យ​របស់​ប្រទេស​ចិន​អំពី​សហគមន៍​នៃ​អនាគត​រួមគ្នា សម្រាប់​មនុស្សជាតិ ហើយ​ដែលជា​លទ្ធផល​នឹង​បង្ហាញថា​ព័ត៌មាន​អវិជ្ជមាន និង​អយុត្តិធម៌​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ជាពិសេស​នៅ​ប្រទេស​លោកខាងលិច គឺ​ខុស​។​លើសពីនេះ​ភាពជោគជ័យ​នេះ​នឹង​បន្ត​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ចិន ដែល​នឹង​ដើរតួនាទី​ជា​គម្រូ​នៃ​ទំនាក់ទំនង​សម័យ​ទំនើប​រវាង​មហា អំណាច​និង​រដ្ឋ​តូច ដោយ​ឈរលើ​គោលការណ៍​នៃ​អធិបតេយ្យ​ភាពស្មើគ្នា ការគោរព គ្នា​ទៅវិញទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​៕ ដោយៈ លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​