(ភ្នំពេញ)៖ ខ្ញុំសូមលើកយក ឧទាហរណ៍ជាក់ស្តែងមួយនៃការ ពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូនៃ គម្រោងសុនខហិតមីននៃអង្គភាព ស៊ីម៉ាក់។ គម្រោងសុនខហិតមីននេះ គាំទ្រ ដោយរដ្ឋាភិបាលស៊ុយអ៊ែត តាម រយៈភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ស៊ុយអ៊ែត (SIDA) និងក្រសួងការពារ ជាតិស៊ុយអ៊ែតជាអ្នកអនុវត្តន៍គម្រោង ចាប់ផ្តើមនៅឆ្នាំ១៩៩៧។
នៅឆ្នាំ២០០២ ខ្ញុំត្រូវទៅក្រុង ស្តុកហូម នៃប្រទេសស៊ុយអ៊ែត ដើម្បីទទួលការបញ្ចប់គម្រោង ជំនួយពី កងទ័ពស៊ុយអ៊ែត ដែលពេលនោះ មានសុនខចំនួន២៤ក្បាល យើងពិតជាព្រួយបារម្ភ បំផុតអំពីអនាគតនៃ គម្រោង ព្រោះគម្រោងសុនខនេះយើងពឹងផ្អែកលើភាគីស៊ុយអ៊ែត ទាំងស្រុង ទាំងជំនួយថវិកា ទាំងជំនួយបច្ចេកទេស និងទាំងការគ្រប់គ្រងគម្រោងសុនខ។ គម្រោងដោះមីនមនុស្សធម៌ដោយសុនខ អាចជាលើកទី១លើពិភពលោកនេះ! ។ ពេលនោះខ្ញុំសុំខាងភាគីស៊ុយអ៊ែត និង ន័រវែសជួយមួយរយៈពេលខ្លីតាម ទម្រង់ថ្មី ដើម្បីកសាងសមត្ថភាពធនធាន មនុស្ស និងបច្ចេកទេសដោយម្ចាស់ការ ខ្លួនឯង។ ជាមួយទស្សនវិស័យវែង ឆ្ងាយច្បាស់លាស់ និងពង្រឹងភាពជា ម្ចាស់ទាំងលើស្ថានភាពថវិកា បច្ចេកទេស និងការគ្រប់គ្រង! ។ ឥឡូវនេះ គម្រោងសុនខរឹងមាំ លែងដកដង្ហើម តាមច្រមុះអ្នកដទៃហើយ។ យើងមាន សមត្ថភាពបង្កាត់សុនខ ហ្វឹកហ្វឺន និង ប្រតិបត្តិការដោយកូនខ្មែរ១០០ភាគ រយ។ កូនខ្មែរអាចធ្វើបាន។ សរុបខ្លី បើគ្មានស្មារតីពង្រឹងភាពជាម្ចាស់ទេ ហើយពឹងតែលើបរទេសទាំងស្រុងនោះ ប្រហែលជាគម្រោងសុនខហិតមីន រលាយរលត់បាត់ស្រមោលពីកម្ពុជាទៅ ហើយ។
បញ្ហា EBA៖ ការពង្រឹងភាព ជាម្ចាស់លើសមត្ថភាពប្រកួតប្រជែង លើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារ នៅតំបន់អាស៊ាន ឥណ្ឌា ចិន រុស្ស៊ី បស្ចិមបូព៌ា អាម៉េរិកឡាទីន អាម៉េរិក និង អឺរ៉ុប។ យើងអាចបាត់បង់ EBA តែអាច មិនបាត់បង់ទីផ្សារទាំងស្រុងនោះទេ!។ ពេលជួបឧបសគ្គនេះ ក្រុមហ៊ុនអាច ពង្រឹងសមត្ថភាពប្រកួតប្រជែងដោយ គ្មាន EBA។ អាចផ្លាស់ប្តូរជំនាញ ផលិតកម្ម រាជរដ្ឋាភិបាលអាចផ្តល់លទ្ធភាពជូនក្រុមហ៊ុនជាមួយ លក្ខខណ្ឌ អនុគ្រោះមួយចំនួន ដើម្បីទ្រទ្រង់សភាពការណ៍នេះ! បញ្ហាបាត់បង់EBAនេះមិន អាចគេចរួចទេ គ្រាន់តែជាបញ្ហាយូរ និង ឆាប់ប៉ុណ្ណោះ វានឹងមកដល់។ EBA មិនមែនមានផលប្រយោជន៍តែប្រទេស ទទួល EBA ប៉ុណ្ណោះទេ ប្រជាជនអឺរ៉ុប ខ្លួនឯងក៏ទទួលបានពី EBA ខ្លះផងដែរ ។ គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ ព្រោះថា មូលដ្ឋានពាណិជ្ជកម្មទិញថោក អាចលក់ ថោក បើទិញថ្លៃ វាត្រូវតែលក់ថ្លៃដែរ ហើយ។
តែអ្វីគួរឱ្យសោកស្តាយបំផុត សម្រាប់ប្រជាជនកម្ពុជា គឺថា ជនជាតិដទៃគេធ្វើសង្គ្រាម ពាណិជ្ជកម្មដើម្បី ការពារផលប្រយោជន៍សេដ្ឋកិច្ច ប្រទេស និងប្រជាជនរបស់គេ។ រីឯពួក ខ្មែរខ្លះខិតខំសួនតួអង្វរបរទេសធ្វើ សង្គ្រាមពាណិជ្ជកម្មប្រឆាំងផល ប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាជន ឯង។ យកផលប្រយោជន៍ប្រជាជន ក្រីក្រដើម្បីបម្រើមហិច្ឆតាដណ្តើម អំណាចផ្ទាល់ខ្លួន។ គោលដៅចុង ក្រោយរបស់ពួកក្បត់នេះ គឺចង់ឃើញប្រទេសជាតិមាន វិបត្តិសេដ្ឋកិច្ច ប្រជាជន គ្មានការងារធ្វើមានចលាចលសង្គម និងឈានដល់កើតវិបត្តិ សង្គ្រាមស៊ីវិលជាថ្មី ។ ខុសហើយខុសទៀត ក្បត់ជាតិមួយ ករណីហើយមួយករណីទៀត ៕ ដោយ: លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់