ការពិត​ខ្លះៗ​អំពី​ការរីក​ធំ​ខុសធម្មតា​របស់​ក្រពេញ​ប្រូ​ស្តា​ត​

201
ចែករម្លែក

ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​ខុសធម្មតា បានមកពី​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ Benign Prostatic Hyperplasia (BPH) ដែល​យើង​អាច​សម្គាល់​ដឹង​តាមរយៈ​ការលូតលាស់ ឬ​រីក​ច្រើន​នៃ​កោសិកា​ក្រពេញ​ប្រូ​ស្តា​ត​ខុសធម្មតា ដែលជា​ហេតុ​នាំ​ឲ្យ​ខ្សោយ​ដល់ តម្រងនោម នោម​ទាស់ ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ មាន​ឈាម​ក្នុង​ទឹកនោម ឬ​គ្រួស ក្នុង​ប្លោកនោម​។​

​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​ខុសធម្មតា គឺជា​ផ្នែក​មួយ​នៃ​ភាព​ចាស់ ឬ​អាយុ​ច្រើន​របស់​មនុស្ស ហើយ​វា​ក៏​បណ្តាលមកពី​ការប្រែប្រួល​នៃ​តុល្យភាព​អ័រម៉ូន និង​កោសិកា លូត លាស់​ដែរ​។ ជំងឺ​នេះ​កើតឡើង​នៅពេល​កោសិកា​របស់​ក្រពេញ​ប្រូ​ស្តា​ត​មានការ​បំបែក​កូនចៅ និង​កោសិកា​ថ្មីៗ​ច្រើន ទោះ​ធ្វើ​ឲ្យ​វា​រីក​ធំ​បែបនេះ​។ ជា​លទ្ធផល វា​នឹងធ្វើ​ឲ្យ​គៀប ឬ​សង្កត់​លើផ្លូវ​បង្ហួរនោម និង​នោម​មក​ចេញ​តិចៗ ឬ​ហៅថា​នោម​ទាស់​។

​រោគសញ្ញា​នៃ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​ខុសធម្មតា​ច្រើន​តែមាន​លក្ខណៈ​តិចតួច​ណាស់​នៅពេល​ចាប់​ផ្តើមដំបូងៗ​។ អាកា​រៈ​រប​ស់វា​មានដូចជា នោម​មិន​អស់ ឧស្សាហ៍​នោម​យប់ ចេះតែ​តក់​ទឹកនោម​បន្តទៀត​ទោះ​នោម​ចប់​ហើយ​ក៏ដោយ នោម​ទាស់ ឬ​ត្រូវការ​ប្រឹង ទើប​នោម​កើត ចរន្ត​លំហូរ​ទឹកនោម​ខ្សោយ ចេះតែ​ចង់ទៅ​នោម​ភ្លាមៗ តែ​នោម​ចេញ​តិចៗ ឬ​ក្រ​ចេញ នោម​ឈឺ និង​មាន​ឈាម ឬ​ខ្ទុះ​ក្នុង​ទឹកនោម​ទៀតផង​។

​ដូច្នេះ កាលណា​មនុស្សម្នា​ក់មាន​អាកា​រៈទាំង​អស់នេះ​ហើយ គួរតែ​ដល់ពេល​ទៅ​ជួប ពេទ្យ​ដើម្បី​កំណត់​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​ដើម្បី​បង្ការ​ផលវិបាក នានា​៕ ដោយៈ health.com.kh