ការពិត​ដឹង​ហើយ នាង​ខ្ញុង យំ​រៀបរាប់ រឿង​ប្តី​មាន​ស្រី​

1128
ចែករម្លែក
  • 1
    Share

​ភ្នំពេញ​៖ តារា​កំប្លែង នាង​ខ្ញុង បាន​យំ​រៀបរាប់​យ៉ាង​សោកសៅ រឿង​ប្តី​មាន​ស្រី ប៉ុន្តែ​តាម​ការពិត វា​មិនមែនជា​រឿង​ប្រាកដ​ឡើយ គ្រាន់តែ​វិ​ឌី​អូ​ខ្លី​របស់​នាង ថត​រឿង​ថ្មី​ប៉ុណ្ណោះ របស់​ផលិតកម្ម “​អិ​ល​”​។

ក្រោយ​មានការ​បង្ហាញ​ឈុត​ខ្លី ក្នុង​រឿង “​លោក​ប្តី​” របស់​ផលិតកម្ម​អិ​ល ជាមួយ​សារ​អប់រំ​មួយចំនួន បានធ្វើឱ្យ​មហាជន បានដឹង​រឿង នាង​ខ្ញុង ដែល​យំ​បង្ហោះ​ថ្ងៃមុន គ្រាន់តែ​ថត​រឿង​ប៉ុណ្ណោះ ។ វិ​ឌី​អូ​ខ្លី​របស់​រឿងនេះ បាន​ចាក់​ដោត​ដល់​បេះដូង មហាជន​ជាច្រើន លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ដូច​សម្តី​តារា​កំប្លែង និង​សម្តែង​ស្រី នាង​ខ្ញុង លើកឡើងថា “​ក្បត់​ចុះបើ​គិតថា ទឹកភ្នែក​ប្រពន្ធ នៅមាន​ច្រើន​” បាន​នឹង​កំពុង​ចាក់​ចំ​បេះដូង អ្នកគាំទ្រ ពិសេស​ប្រពន្ធដើម ។

សង្គម​នេះ ជា​សម័យ​កាន់តែ​ទំនើប​ស៊ីវីល័យ ហើយ​ជាពិសេស​មនុស្ស​ប្រុស​ចូលចិត្ត​រក​ភាព សប្បាយ ដែល​ងាយ​ធ្លាក់​ក្នុង​រណ្តៅ​ភ្លើង​ផិតក្បត់​ស្នេហា​នឹង​គ្នា​។ រឿងរ៉ាវ​ស្នេហា​ប្តី​ក្បត់ចិត្ត ប្រពន្ធ ទៅ​លួចលាក់​ផ្គត់ផ្គង់​ស្រី ខាងក្រៅ បានធ្វើឱ្យ​មនុស្ស​ប្រុស មួយចំនួន​យល់ថា ជា​រឿង​ធម្មតា និង​តូចតាច​ទៅវិញ​។ ប៉ុន្តែ​ខ្សែភាពយន្ត​ខ្នាត​ធំថ្មី បែប​កំប្លែង កម្សត់ និង បង្កប់​ទស្សនៈ អប់រំ​អំពី​បញ្ហា​ផិតក្បត់ ប្តី​ប្រពន្ធ ត្រូវបាន​លាតត្រដាង ក្នុង​ភាពយន្ត​រឿង “​លោក​ប្តី​” ដែលជា​ការដឹកនាំ និង​សម្តែង​ដោយ​លោក ពាក់​មី នាង​ខ្ញុង នាយ​គ្រឿន កញ្ញា ហេង ចន្ថា និង​សិល្បករ ជាច្រើនរូប​ទៀត​។

លោក លៀក លី​ឌា ផលិតករ​រឿង​មួយ​នេះ បាន​បញ្ជាក់ថា វា​បាន​ដកស្រង់​ចេញពី​រឿង​ពិត ដែល​កើតមាន​ក្នុងសង្គម​បច្ចុប្បន្ន ដោយ​លាយ បញ្ចូល​ឈុត​ឆាក​មួយចំនួន ដើម្បី​ឲ្យ​ភាពយន្ត​នេះ កាន់តែ​ទាក់ទាញ​។ នាយ ពែ​កមី ត្រូវបាន​សម្តែង ជា​តួអង្គ​ប្តី ដែល​និយម​នឹង​ស្រី​ក្រៅ​ផ្ទះ​ខណៈដែល​នាង​ខ្ញុង ជា​តារា​កំប្លែង ប្រែ​មក​សម្តែង​ក្នុង​ឈុត​ឆាក សម្រក់​ទឹកភ្នែក ឈ្មោះ​ជា​ប្រពន្ធដើម ត្រូវ​ប្តី​ក្បត់ចិត្ត រត់​រក​ស្រី​ក្រៅ​ផ្ទះ​ញឹកញាប់​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រពន្ធ ដើម​ហួសចិត្ត គឺ​ក្រោយពេល ដែល​នាយ ពាក់​មី ចិញ្ចឹម​ស្រី​ថ្មី សម្តែង​ដោយ​កញ្ញាឯក Miss Grand Cambodia 2016 កញ្ញា ហេង ចន្ថា នោះ​។​

ផលិតករ​រូបនេះ បាន​បង្ហើប​ទៀតថា សារ​ចុងក្រោយ ស្រប​នឹង​វីដេអូ​ខ្លី ក្នុង​រឿង​របស់ នាង​ខ្ញុង និង នាយ​ពែ​កមី បានធ្វើ​ឲ្យ​គេ​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​ឡើង​។ ខ្ញុង និយាយ​ដោយ​ខ្លី មានន័យ​ជ្រៅ តប​ទៅ​ប្តី​ថា ”​ក្បត់​ទៀត ចុះបើ​គិតថា ទឹកភ្នែក​ប្រពន្ធ នៅមាន​ច្រើន យំ​យ៉ាងណា ក៍​មិនចេះ​អស់ ប្រពន្ធ​ការ​ពេញ​ច្បាប់​មានន័យ​អ្វី ? បើ​គ្រាន់តែ​លេខ​កូដ​សម្ងាត់ (Password) ទូរស័ព្ទ​ប្តី គ្មាន​សិទ្ធិ​នឹង​ស្គាល់​ផង​ហ្នឹង​? ”៕ ដោយ​: បូ​រិ​ន​