ការពុល​អាហារ អាច​ស្រាល អាច​ធ្ងន់ ដូច្នេះ កុំ​ធ្វេសប្រហែស​

636
ចែករម្លែក

​ករណី​ភាគច្រើន​នៃ​ការពុល​អាហារ​មិន​តម្រូវ​ឲ្យ​មានការ​មើលថែ​ពី​គ្រូពេទ្យ​នោះទេ ប៉ុន្តែ ការពុល​អាហារ​មួយចំនួន​ពិតជា​ត្រូវការ​ជំនួយ​ជាបន្ទាន់​។​

​បញ្ហា​ធ្ងន់ធ្ងរ​ទូទៅ​បំផុត​ដែល​កើតមានឡើង​ដោយសារ​ការពុល​អាហារ គឺ​ការខ្វះ ជាតិ​ទឹក​។ ប្រសិនបើ​អ្នកមាន​សុខភាព​ល្អ អ្នក​ហាក់ដូចជា​មិន​ងាយ​នឹងខ្វះ​ជាតិ​ទឹក នោះទេ ពីព្រោះ​អ្នក​បាន​ផឹកទឹក​គ្រប់គ្រាន់​ដើម្បី​បំពេញ​នូវ​អ្វីដែល​អ្នក​បាន​បាត់បង់​តាម រយៈ​ការ​រាគ ឬ​ក្អួត​នោះ​ហើយ​។​

​សូម​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ដូចខាងក្រោម ៖

​ក្អួត​លើសពី ១២ ម៉ោង​រាគ គួបផ្សំ​នឹងមាន​គ្រុនក្តៅ​លើសពី ៣៨,៣ អង្សារ​សេ​ឈឺពោះ ខ្លាំង ដែល​មិន​បាត់​ទៅវិញ​ក្រោយពី​ជុះ​លាមក​ហើយ​លាមក​មាន​ឈាម ឬ​ក្អួ​កមាន​ឈាម​ ​លាមក​មាន​ពណ៌​ខ្មៅ បេះដូង​លោត​ញាប់​ខុសធម្មតា​។​

​អ្នក​ក៏​គួរតែ​ឲ្យ​ម្តាយ ឬ​ឪពុក​របស់​អ្នក​បានដឹង ប្រសិនបើ​អ្នកមាន​រោគសញ្ញា​នៃ​ការខ្វះ ជាតិ​ទឹក​។ ពួកគេ​អាច​នឹង​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ​។ រោគសញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​រួមមាន ៖

– ​ស្រេកទឹក​ខ្លាំង​
– ​នោម​តិច ឬ​មិន​នោម​សោះ​
– ​វិលមុខ​
– ​រូង​ភ្នែក​
– ​ធី​ង​ធោ​ង ឬ​អស់កម្លាំង​។​

ប្រសិនបើ​អ្នក​ទើបតែ​មកពី​ដំណើរ​កំសាន្ត​នៅ​ប្រទេសក្រៅ​ថ្មីៗ ហើយ​ចាប់ផ្តើម​មាន​រាគ ឬ​រោគសញ្ញា​នៃ​បញ្ហា​ក្រពះ​ដទៃទៀត វា​ជា​រឿង​ល្អ​ក្នុង​ការជួប​ជាមួយនឹង​គ្រូពេទ្យ​ជាបន្ទាន់​។​

​ការពុល​អាហារ (​ជាពិសេស​ជាមួយនឹង​ការខ្វះ​ជាតិ​ទឹក​) អាចជា​សញ្ញា​ធ្ងន់ធ្ងរ​សម្រាប់​អ្នក ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ឬ​មាន​បញ្ហា​សុខភាព​។ ប្រសិនបើ​អ្នកមាន​បញ្ហា សុខភាព​ដូចជា មាន​ជំងឺ​ខ្សោយតម្រងនោម​ជាដើម​នោះ សូម​ទាក់ទង​ទៅ​គ្រូពេទ្យ ភ្លាមៗ​។ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ឲ្យ​គ្រូពេទ្យ​ដឹង​ជាមុន ប្រសិន បើ​ពួកគេ​មាន​ពុល​អាហារ​ពីព្រោះ​មេរោគ​មួយចំនួន​អាច​ប៉ះពាល់​ដល់​ទារក​ដែល​មិន ទាន់​កើត​៕ ដោយ​: health.com.kh