ឈាម​ជាង​១២.០០០​កញ្ចប់​នៅ​ចិន​មាន​ផ្ទុក​មេរោគ​អេដស៍​

786
ចែករម្លែក
  • 731
    Shares

​ការព្យាបាល​ដោយ​ប្រើ​ផ្លាស្មា​ឈាម​(​កញ្ចប់​ឈាម​)​ជាង​១២.០០០​កញ្ចប់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ប្រទេស​ចិន​ត្រូវបាន​គេ​រកឃើញ​ថា​​មាន​មេរោគ​អេដស៍​(HIV) នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​channelnewsasia.com​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​៧​កុម្ភៈ​។​

​កាលពី​ថ្ងៃ​ពុធ​ទី​៦​ខែ​កុម្ភៈ គណៈកម្មការ​សុខភាព​ជាតិ​(NHC)​បាន​និយាយថា ខ្លួន​បាន​ណែនាំ​ដល់​ស្ថាប័ន​វេជ្ជសាស្ត្រ​ឱ្យ​បញ្ឈប់​ការប្រើ​ថ្នាំ​អង្កបដិបក្ខImmunoglobulins​​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​Shanghai Xinxing បន្ទាប់​ពី​ខ្លួន​ទទួលបាន​របាយការណ៍​ថា​កញ្ចប់​ឈាម​ទាំងនោះ​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​មេរោគ​អេដស៍​។​

​យោង​សារព័ត៌មាន The Beijing News បានឱ្យដឹងថា​កញ្ចប់​ឈាម​លេខ​20180610Z ដែល​មាន​មេរោគ​នេះ មាន​ផ្លាស្មា​ឈាម​ចំនួន​១២.២២៩​ផ្លា​ស្មា ក្នុង​ចំណុះ​ដប​៥០​មី​លី​លីត្រ​​ដែល​ផុតកំណត់​នៅ​ថ្ងៃទី​៨​ខែ​មិថុនា​ឆ្នាំ​២០២១ ។​

​តែ​យោង​តាម​ការដក​សង្រ់​សម្តី​របស់​អ្នកតំណាង​មជ្ឈម​ណ្ឌ​ល​គ្រប់គ្រង​ជំងឺ​នៃ​ខេត្ត​Jiangxi​បានឱ្យដឹង​ថា​គ្មាន​អ្នកជំងឺ​ណា​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ឆ្លង​មេរោគ​​អេដស៍​នោះ​ទេ​។​

​គណៈកម្មការ​សុខភាព​ជាតិ​(NHC)​នេះ បាន​និយាយថា​ហានិភ័យ​នៃ ការឆ្លង​មេរោគ​អេដស៍​គឺ​ទាប​ណាស់​សម្រាប់​អ្នក​ដែល​បាន​ទទួល​ការព្យាបាល​នោះ​។ ទោះយ៉ាងណា​ក៏ដោយ​​កម្មវិធី​តាមដាន​តាម​ដាន ត្រូវបាន​បង្កើតឡើង​។​

​ក្រុមហ៊ុន​ឱសថ​Shanghai Xinxing ត្រូវ​បាន​ណែនាំ​ឱ្យ​ផ្អាក​ការផលិត​និង​ចាប់ផ្តើម​ហៅ​ប្រមូល​ជាបន្ទាន់​មកវិញ​៕ដោយ៖សុខា/sn

វីរុស​HIV​ចេញមក​ពី​ផ្ទៃ​ខាងលើ​នៃ​កោសិកា​ដែល​ផ្ទុក​មេរោគ​