ការព្រមាន​អំពី​ទឹកជំនន់​និង​បំណាក់​នៅ​ជប៉ុន បង្ខំអោយ​ជម្លៀស​មនុស្ស​ចេញ​ជាង​មួយ​លាន​នាក់​

761
ចែករម្លែក

​មនុស្ស​ជាង​១,២៤​លាន​នាក់ នៅ​កោះ​Kyushu ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន ទទួល​ការបញ្ជា​ឱ្យ​ចាក់ចេញ​ជា​បន្ទាន់​ទៅ​កាន់​ទី​សុវត្ថិភាព កាលពី​ថ្ងៃ​ពុធ ដោយសារ​ការ​​គំរាមកំហែង​ពី​គ្រោះ​ទឹកជំនន់​និង​បំណាក់​ដី ដែល​បាន​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នេះ ។ បើ​យោង​តាម​សារព័ត៌មាន​Kyodo News​។​

​នៅ​ទីក្រុង​Kagoshima​ទីក្រុង​Amakusa និង​ទីក្រុង​Ira នៅ​កោះ Kyushu នេះ ប្រជាជន​ជិត​៧៦០.០០០​នាក់ ត្រូវ​បាន​ប្រាប់​ឱ្យ​ចាក​ចេញពី​ផ្ទះ​របស់​ពួកគេ កាលពី​ថ្ងៃ​ពុធ​។​

​នៅ​តំបន់​ដែល​មាន​ការជម្លៀស​បន្ទា​ន់​នេះ មាន​ផ្ទះ​ចំនួន​៥៨​ពាន់​ផ្ទះ និង​មាន​ប្រជាជន​រស់នៅ​ជាង​១,២៤​លាន​នាក់​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​។​

​ទឹកជំនន់​និង​បំណាក់​ដី បាន​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​តំបន់​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

ការ​ធ្លាក់ភ្លៀង​ខ្លាំង​ក៏​បណ្តាលអោយ​របួស​មនុស្ស​ម្នាក់​នៅ​ជប៉ុន​ខាងត្បូង​