ការភ័យខ្លាច​កើនឡើង ខណៈដែល​ទឹកជំនន់​នៅ​មី​យ៉ាន់​ម៉ា បង្ខំ​ឱ្យ​មនុស្ស​១៣០.០០០​នាក់​ចាក​ចេញពីផ្ទះ​

2882
ចែករម្លែក

ការព្រួយបារម្ភ​ដែលថា​ទំនប់ទឹក អាច​នឹង​បាក់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​ថ្ងៃ​ពុធ​ទី​០១​សីហា​នោះ បាន​កើនឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ភាគ​អាគ្នេយ៍ ជាទី​ដែល​មនុស្ស​ជាង ១៣០.០០០​នាក់​បាន​បង្ខំ​ឱ្យ​ចាក​ចេញពីផ្ទះ​សម្បែង​និង​មនុស្ស​១២​នាក់​បាន​ស្លាប់​។​

​តំបន់​ដ៏​ធំៗ​នៅ​ខេត្ត​ចំនួន​៤ ត្រូវបាន​ទឹក​ជន​ន់​លិច​ជាមួយនឹង​ល្បាប់​ភក់ ហើយ​ក្រុម​អ្នក​សង្គ្រោះបាន​ព្យាយាម​ទៅដល់​ភូមិ​ទាំងនោះ​តាម​ទូក​ដើម្បី​ផ្តល់​ស្បៀងអាហារ​​ដល់​អ្នក​ដែល​មិនអាច​ឬ​មិន​ចង់​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​។​

​នៅ​ទីក្រុង​Madauk នៅ​តំបន់​Bago ទឹកជំនន់​ជន​ដែល​ហូរហៀរ​ចេញពី​ទំនប់ទឹក​នេះ កំពុង​ជន់​ឡើង​យឺតៗ ប៉ុន្តែ ពួក​អ្នកស្រុក បានការ​ភ័យខ្លាច​ថា ភ្លៀង​ធ្លាក់​ខ្លាំង​ជាថ្មី ​អាច​បង្ក​ជា​គ្រោះមហន្តរាយ​។​

​បទបញ្ជា​ជម្លៀស​មនុស្ស​ចេញ នៅតែ​អនុវត្ត​នៅឡើយ​ទេ នៅ​ខេត្ត​ចំនួន​៤​គឺ​ខេត្ត Bago ខេត្ត Karen ខេត្ត​Mon និង ខេត្ត​Taninthari ហើយ​ទំនប់ទឹក​និង​អាង​ស្តុក​​ទឹក​សរុប​ចំនួន​៣៦​នៅ​ខេត្ត​ទាំងនេះ បានចាប់ផ្តើម​មានទឹក​ហូរហៀរ​៕ដោយ៖សុខា/sn

​តំបន់​ដ៏​ធំៗ​នៅ​ខេត្ត​ចំនួន​៤ ត្រូវបាន​ទឹក​ជន​ន់​លិច ហើយ​ក្រុម​អ្នក​សង្គ្រោះបាន​ព្យាយាម​ទៅដល់​ភូមិ​ទាំងនោះ តាម​ទូក​ដើម្បី​ផ្តល់​ស្បៀង​អាហារ​