ការភ្ជាប់​ទំនាក់ទំនង​រវាង អឺរ៉ុប និង​អាស៊ីៈ ពេលវេលា​ដែល​ត្រូវ​ព​ន្លឿ​ន​សកម្មភាព​

2268

(​ភ្នំពេញ​)៖​អឺរ៉ុប និង​អាស៊ី មាន​ប្រវត្តិសាស្ត្រ​រួមគ្នា​រាប់​សតវត្សរ៍​មកហើយ​។ បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាង​ទ្វីប​ទាំង​ពីរបាន​ឈានដល់​កម្រិត​ដែល​មិន​ធ្លាប់មាន​កន្លងមក​។ ទីផ្សារ​អាស៊ី ស្រូបយក​ទំនិញ​នាំចេញ​ជាង ១​ភាគ​៣ ពី សហភាព​អឺរ៉ុប​។ ទំនិញ និង​សេវា​ជិត​ពាក់កណ្តាល ដែល​នាំចូល​ដោយ​អឺរ៉ុប មាន​ប្រភពពី​ប្រទេស​នៅ​អាស៊ី​។ ជា​រៀងរាល់ឆ្នាំ និស្សិត និង​អ្នកសិក្សា ស្រាវជ្រាវ​រាប់ពាន់នាក់ បានធ្វើ​ដំណើរ​ទៅមក​អឺរ៉ុប​និង​អាស៊ី​។ ការផ្តោះប្តូរ វប្បធម៌​របស់​យើង ទាំងពីរ​ទ្វីប​ក៏មាន​ភាពរស់រវើក​ផងដែរ​។ លើសពីនេះ ក្រៅតែពី​ទំនាក់ទំនង​សេដ្ឋកិច្ច ឬ​វិទ្យាសាស្ត្រ យើង​ក៏មាន​ទំនាក់ទំនង​ទៅវិញទៅមក​ផ្សេងទៀត​ផងដែរ​៖ សហភាព​អឺរ៉ុប និង​ប្រទេស​នៅ​អាស៊ី មាន​ផលប្រយោជន៍​រួមគ្នា ក្នុងការ​រក្សា​ឱ្យបាន​នូវ​ប្រព័ន្ធ​អន្តរជាតិ​ផ្អែក​តាម គោលការណ៍ និង​ធានាបាន​នូវ​កិច្ចសហប្រតិបត្តិការ និង​សុខសន្តិភាព ដែល​ក្នុងនោះ អង្គការ ពហុភាគី​បំពេញ​តួនាទី​ជា​វេទិកា ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​។ ទំនាក់ទំនង​នេះ​ចាំបាច់ ត្រូវ​ពឹង​អាស្រ័យ​លើ​ការតភ្ជាប់​ទំនាក់ទំនង ដ៏​មាន​ប្រសិទ្ធភាព និង​មាន​និរន្តរភាព ឬ​និយាយ ម្យ៉ាងទៀត គឺ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​រូបវន្ត ទាំង​អរូប​វន្ត ដើម្បីឱ្យ​លំហូរ​ទំនិញ សេវាកម្ម គំនិត និង​មនុស្ស អាច​ដំណើរការ​ទៅបាន​ដោយ​ពុំមាន​ឧបសគ្គ​រាំងស្ទះ​។

​ខណៈពេលដែល​ការតភ្ជាប់​ទំនាក់ទំនង​ដែលជា​និច្ចកាល​ជា​ផ្នែក​មួយ នៃ​គោលនយោបាយ​របស់ សហភាព​អឺរ៉ុប​ឆ្ពោះទៅកាន់​អាស៊ី រហូតមកដល់​ប​ច្ចប្ប​ន្ន​នេះ សហភាព​អឺរ៉ុប​នៅ​ពុំទាន់​បាន ប្រើប្រាស់​សក្តានុពល​នេះ​ឱ្យបាន​ពេញលេញ​នៅឡើយ​។ ដូច្នេះហើយ​នៅ​ដើម​សប្តាហ៍​នេះ យើង​បាន​លើក​ស្នើ​ក្របខ័ណ្ឌ​គោលនយោបាយ​ថ្មី​មួយ ដើម្បី​ព​ន្លឿ​ន​សកម្មភាព​របស់​អឺរ៉ុប ដែលមាន​ឈ្មោះថា យុទ្ធសាស្ត្រ​របស់​សហភាព​អឺរ៉ុប​ពី​ការតភ្ជាប់​ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​អាស៊ី​។

​សារ​របស់​យើង មាន​ភាពច្បាស់លាស់ៈ សហភាព​អឺរ៉ុប​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ព​ន្លឿ​ន​ការ សហការ របស់​យើង​ជាមួយ​ប្រទេស​ជា​ដៃគូ​នៅ​អាស៊ាន ក្នុង​របៀបវារៈ​កសាង​ទំនាក់ទំនង ឈរលើ​ផលប្រយោជន៍​ទៅវិញទៅមក និង​គោលបំណង​រួមគ្នា​។ ការតភ្ជាប់​ទំនាក់ទំនង គឺជា ឌី​អិន​អេ​(DNA) របស់​សហភាព​អឺរ៉ុប គឺជា​គម្រោង​នយោបាយ​មួយ​ផ្អែកលើ​សមាហរណកម្ម ទីផ្សារ ។ យើង​អាច​ផ្តល់នូវ​បទពិសោធន៍​ផ្នែក គតិយុត្តិ ជំនាញ​បច្ចេកទេស និង​ឱកាស​ទទួល បាន​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នានា ដែល​ជួយ​ដល់​ការផ្តោះប្តូរ​ទិន្នន័យ និង​ការប្រមូល ទិន្នន័យ លើកកម្ពស់​កំណើន ដែល​ជួយ​ដល់​ស្ថានភាព​សារពើពន្ធ និង​កំណើនសេដ្ឋកិច្ច ដោយ​មិន​បំពុលបរិស្ថាន ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​តាម​បែបផែន​ដែល​ផ្តល់ ប្រយោជន៍​ដល់​យើងទាំងអស់គ្នា​។

​យើង​អាចធ្វើ​កិច្ចការងារ​នេះ​តាមបែប​បីយ៉ាង​។ ទី​១ សហភាព​អឺរ៉ុប ត្រៀមខ្លួន​ជានិច្ច​ដើម្បី​គាំទ្រ ដល់​ការភ្ជាប់​ទំនាក់ទំនង​និង​កសាង​បណ្តាញ​ថ្មីៗ​រវាង​អឺរ៉ុប​និង​អាស៊ី​។ ឧទាហរណ៍ ការពង្រីក បណ្តាញ​គមនាគមន៍​ទូទាំង​អឺរ៉ុប​របស់​យើង ដែល​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​បម្លាស់​ទី តាមរយៈ​ការលុបចោល​របាំង​បច្ចេកទេស និង​របាំង​គតិយុត្ត ដែល​រាំងស្ទះ​ដល់​ការ ពង្រីក​បណ្តាញ​គមនាគមន៍ និង​ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ភ្ជាប់​ទំនាក់ទំនង ជាមួយ​ប្រទេស​ដទៃទៀត ដែល​មិនមែនជា​សមាជិក​របស់​សហភាព​អឺរ៉ុប គឺជា​ជំហាន​ដែល ជា​វិជ្ជមាន​មួយ​។ យើង​ក៏​នឹង​បន្ត​អនុវត្ត​របៀបវារៈ​ឌីជីថល​ប្រកបដោយ​និរន្តរភាព​ជាមួយនឹង​អាស៊ី ដើម្បី​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​បច្ចេកវិទ្យា​ឌីជីថល​និង​សេវា​នានា ឱ្យ​បានជា​សកល​ក្នុង តម្លៃ​មួយ​សមរម្យ​។ យើង​នឹង​ចែករំលែក​បទពិសោធន៍​របស់​យើង​ជុំវិញ​ការបង្កើត​ទីផ្សារ ថាមពល​ថ្នាក់​តំបន់​បែប​សេរីភាវូបនីយកម្ម​ជាមួយនឹង​ការផ្តោត​ការយកចិត្តទុកដាក់ លើ​ការផ្លាស់ប្តូរ​ទីផ្សារ ទៅរក​ការប្រើប្រាស់​ថាមពល​ស្អាត​។ លើសពីនេះ យើង​ក៏​នឹង​បន្ត​លើក កម្ពស់​ឱ្យមាន​ការផ្លាស់ប្តូរ​បទ​ពិសោធន៍ និង​បម្លាស់​ទី​ធនធានមនុស្ស តាមរយៈ​កម្មវិធី នានា ដូចជា កម្មវិធី Erasmus និង EU SHARE ដែលជា​វិធី​សម្រាប់​កសាង​ទំនាក់ទំនង ការយោគយល់​គ្នា និង​ការចែករំលែក​គំនិត​យោបល់​ទៅវិញទៅមក ។​

​ទី​ពីរ​. ក្នុង​អភិក្រម​របស់​សហភាព​អឺរ៉ុប ការតភ្ជាប់​បណ្តាញ​ទំនាក់ទំនង អាចបង្កើត​ឡើង តែ​តាមរយៈ ភាពជា​ដៃគូ​តែប៉ុណ្ណោះ ដែល​ភាពជា​ដៃគូ​បែបនេះ​ជាច្រើន​មាន​រួចមកហើយ​។ ក្នុង​ឆ្នាំ ២០១៨ នេះ សហភាព​អឺរ៉ុប​និង​អាស៊ាន​បាន​បង្កើត​កម្មវិធី​ដ៏​ធំ​បំផុត​ចំនួន​ពីរ​ដែលមាន ថវិកា​ចំនួន ៦១ លាន​អឺរ៉ូ រួមមាន​យន្តការ​លើកកម្ពស់​កិច្ចសន្ទនា​ក្នុង​តំបន់ EU-ASEAN (E-READI) និង​ការគាំទ្រ​សមាហរណកម្ម​តំបន់​អាស៊ាន​ក្រោម​ការគាំទ្រ​ពី​សំណាក់​សហភាព​អឺរ៉ុប (ARISE Plus) ។ ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​ភាព​អឺរ៉ុប​ក្នុងការ​គាំទ្រ ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់​របស់​អាស៊ាន​តាម​របៀប​រួមមួយ និង​ការយកចិត្ត​ទុក ដាក់ ក្នុង​ការពង្រឹង​កិច្ចពិភាក្សា EU-ASEAN នៅក្នុង​វិស័យ​ដែលមាន​សារៈសំខាន់ ជា​យុទ្ធសាស្ត្រ​។​

​យើង​នឹង​ធ្វើការ​សហការគ្នាជាមួយ​នឹង​អង្គការ និង​យន្តការ​ថ្នាក់​តំបន់​ដែលមាន​ស្រាប់​នៅ​អាស៊ី ដូចជា អាស៊ាន​ជាដើម ដើម្បី​កំណត់​រក​គម្រោង​ផ្សេងៗ និង​ផ្តល់​ការគាំទ្រ​ដល់​គម្រោង​ទាំងនោះ​។ ឧទាហរណ៍ តាមរយះ​កម្មវិធី ARISE Plus សហភាព​អឺរ៉ុប​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ ប្រទេស កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​តួអង្គ​ពាក់ព័ន្ធ​នៅក្នុង​លេខាធិការ​អាស៊ាន ស្ថាប័ន​តាម​វិស័យ​នៃ​អាស៊ាន ក្រសួង​នានា​នៃ​ប្រទេស​ជា សមាជិក​អាស៊ាន ក៏ដូចជា​វិស័យ​ឯកជន លើ​កិច្ចការ​នានា​ស្តីពី​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ។​

​ទី​បី​. យើង​ចង់​ធ្វើ​ការងារ​កសាង​ទំនាក់ទំនង​នេះ ផ្នែក​តាម​គោលការណ៍​រួម ដូចជា​តម្លាភាព ការអនុវត្ត​ទីផ្សារ​ដែល​ពុំមាន​ការរើសអើង ភាពស្មើគ្នា​សម្រាប់​ប្រ​ត្តិ​ប​ត្តិ​ករ​សេដ្ឋកិច្ច ការការពារ កម្មសិទ្ធិបញ្ញា​។ វិធីសាស្ត្រ ដែល​ល្អ​បំផុត​ដើម្បី​សម្រេច​គោលដៅ​នេះ គឺ​មិនត្រូវ យក​បទដ្ឋាន ឬ​វិធាន​នរណាម្នាក់​មក​អនុវត្ត​នោះឡើយ ប៉ុន្តែ ត្រូវខិតខំ​ធ្វើ​ការងារ​រួមគ្នា​ក្នុង​ក្របខ័ណ្ឌ​អង្គការ អន្តរជាតិ ដើម្បី​ដាក់ចេញ​នូវ​ស្តង់ដារ ឬ​វិធាន​ដែល​អាច​ទទួលយកបាន​ចំពោះ​គ្នា​ទៅវិញទៅមក​។ ក្រុមហ៊ុន​នៅ​អឺរ៉ុប​ត្រូវ​ផ្តល់នូវ​ភាព​ស្មើភាព​គ្នា ដល់​គូប្រកួត​ប្រជែង​របស់ខ្លួន និង​ត្រូវមាន​លទ្ធភាព ចូលទៅក្នុង​ទីផ្សារ​នៅក្រៅ​ប្រទេស​ដូចគ្នា​នឹង​ករណី ដែល​ក្រុមហ៊ុន​ដទៃទៀត​ទទួលបាន​ទីផ្សារ នៅ​សហភាព​អឺរ៉ុប​ផងដែរ​។

​ចុងក្រោយ យើង​នឹង​កៀរគរ​ធនធាន​របស់​យើង​ទាំងអស់ ដើម្បី​គាំទ្រ​ដល់​គម្រោង​នានា តាមរយៈ​ការ ផ្តល់​ថវិកា​គាំទ្រ​ឱ្យបាន​គ្រប់គ្រាន់ ដោយ​ប្រើប្រាស់​ឱ្យបាន​ពេញលេញ​នូវ សក្តានុពល​នៃ​ធានា​គារ​វិនិយោគ​អឺរ៉ុប និង​ប្រើប្រាស់​ឧបករណ៍​ថ្មីៗ​សម្រាប់​អនុ​វ​ត្ក​គោ​លន​យោ បាយ​វិនិយោគ​ខាងក្រៅ ក្រោម​ក្របខ័ណ្ឌ​ថិ​វ​ការបស់​សហភាព​អឺរ៉ុប​។ យោងតាម​ធនាគារ អភិវឌ្ឍន៍អាស៊ី អាស៊ី​ត្រូវការ​ការវិនិយោគ​ជាង ១,៣ ទ្រី​លាន​អឺរ៉ូ សម្រាប់ វិនិយោគ លើ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ក្នុង​ទស្សវត្សរ៍​ខាងមុខនេះ​។ សហភាព​អឺរ៉ុប ត្រៀមខ្លួន​ជានិច្ច ដើម្បី​គាំទ្រ​ដល់ បណ្តា​ប្រទេស​នានា​នៅ​អាស៊ី ក្នុងការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការវិនិយោគ បែបនេះ ដោយ​ប្រើប្រាស់​ហិរញ្ញប្បទាន​សាធារណៈ និង​ឯកជន​តាមរយៈ​ការប្រើប្រាស់ ហិរញ្ញប្បទាន​ឥត​សំណង ការធានា ការផ្តល់​កម្ចី និង​ការបញ្ចូល​ទម្រង់​នៃ​ការផ្តល់​ហិរញ្ញ ប្ប​ទាន​ទាំងនេះ​ជាមួយគ្នា​។ ទោះជា​យ៉ាងណាក៏ដោយ​ការវិនិយោគ​ត្រូវតែ​អាច​ធានាបាន នូវ​និរន្តរភាព​សារពើពន្ធ និង​ថវិកា​។ សហភាព​អឺរ៉ុប​គាំទ្រ​តែ​គម្រោង​ទាំងឡាយណា​ដែល​កៀរ គរ​ធនធាន​ក្នុងស្រុក​បង្កើត​គុណ​តម្លៃ​សម្រាប់​សហគមន៍​មូលដ្ឋាន​និង​អាច​ធានាបាន​នូវ​និរន្ត​ភាព​នៅ រយៈពេល​វែង​តែប៉ុណ្ណោះ​។

​ជារួម ប្រជាពលរដ្ឋ​នៅ​អឺរ៉ុប និង​អាស៊ី មាន​ចំនួន​ស្មើនឹង ៧០% នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង ពិភពលោក ហើយ ផ​.​ស​.​ស របស់​តំបន់​ទាំងពីរ ស្មើនឹង​ជាង ៦០% នៃ ផ​.​ស​.​ស របស់ ពិភពលោក​។ នៅមាន​ឱកាស​បន្ថែមទៀត ដើម្បី​រឹតចំណង​មិត្តភាព​រប​ស់​យើង​ឱ្យ​កាន់ តែ​រឹងមាំ និង​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​។ ការ ត​ភ្ជាប់​ទំនាក់ទំនង​ប្រកបដោយ​និរន្តរភាព ផ្អែក​តាម​ភាពជា​ដៃគូ​រឹងមាំ និង​គោលការណ៍​ប្រកបដោយ​តម្លាភាព គឺជា​ជំហាន​ទៅមុខ​ល្អ បំផុត​សម្រាប់​សហភាព​អឺរ៉ុប ប្រទេស​នៅ​អឺរ៉ុប និង​ប្រទេស​នៅ​អាស៊ី​៕ ​ដោយ​: លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក គោលនយោបាយ​ការបរទេស និង​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប