ការមិន​ចូលរួម​បោះឆ្នោត ?

2804
ចែករម្លែក

​នៅក្នុង​ប្រទេស​កម្ពុជា សិទ្ធិសេរីភាព​ទូទៅ​ត្រូវបាន​បើកទូលាយ ។ ប្រជាពលរដ្ឋ​មាន​សិទ្ធិ ពេញលេញ​ក្នុងការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ក្នុង​ក្របខណ្ឌ​បញ្ញត្តិ​នៃ​ច្បាប់ ។​

​ក្នុងការ​ប្រកួតប្រជែង​បោះឆ្នោត​ក្នុង​ទីលាន​ប្រជាធិបតេយ្យ គណបក្សនយោបាយ​និ​មួយៗ មាន​សិទ្ធិ​ចូលរួម ឬ​មិន​ចូលរួម​បោះឆ្នោត ស្របទៅតាម​លទ្ធភាព សមត្ថភាព និង​ឆន្ទៈ​របស់ខ្លួន ដោយ​គ្មាន​ការបង្ខិតបង្ខំ ការ​សម្លុត ការគំរាមកំហែង​ណាមួយ​ឡើយ ។​

​ដូច្នេះ ការប្រកាស​មិន​ចូលរួម​បោះឆ្នោត​របស់​គណបក្សនយោបាយ​ណាមួយ​នោះ​គឺជា​សិទ្ធិ សម្រេច​របស់​គណបក្ស​នយោបាយ​នោះ ។ ប៉ុន្តែ បើ​មិន​ចូលរួម​ហើយ​និយាយថា​ដោយ សារ​គ្មាន​សិទ្ធិសេរីភាព មានការ​រំលោភ​សិទ្ធិមនុស្ស​នោះ គឺ​មិនមែនជា​ហេតុផល​ទេ វា​គ្រាន់តែ ជា​លេស​ប៉ុណ្ណោះ ។ ការដែល​គណបក្ស​នោះ​មិន​ចូលរួម​បោះឆ្នោត នោះ​ហើយ​ជា​សិទ្ធិ​របស់ គណបក្ស​នោះ​ហើយ ហេតុ​ម៉េច​បានជា​ថា​អត់​សិទ្ធិ ? ព្រោះ​តែមាន​សិទ្ធិ​នេះហើយ​បាន គណបក្ស​នោះ​អាច​មិន​ចូលរួម​បោះឆ្នោត​បាន ។​

​ដូច្នេះ ការសម្រេចចិត្ត​មិន​ចូលរួម​បោះឆ្នោត គឺជា​សិទ្ធិ​មិន​ចូលរួម​របស់​គណបក្ស​នោះ មិនអាច​យក​ឡេះ​នេះ​ឡេះ​នោះ​ដាក់​កំហុស​លើ​អ្នកដទៃ​ឡើយ​៕ ដោយ​: សុខ ឥសាន​