ការយល់ដឹង​អំពី​ជំងឺ​ភ្នែក​ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម​

875
ចែករម្លែក

​បញ្ហា​ភ្នែក​គឺជា​ការបារម្ភ​ញឹកញាប់​មួយ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​។ ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បំផ្លាញ​សរសៃឈាម​ក្នុង​បាត​ភ្នែក​បាន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ហើម​ដល់​សរសៃឈាម លេច​ឈាម ឬ​ស្ទះ​សរសៃឈាម​បាន​។

​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ធម្មតា​នៃ​អ្វីដែល​គេ​ហៅថា​ជំងឺ​សរសៃឈាម​បាត​ភ្នែក​ដោយសារតែ​ជំងឺ​ទឹកនោមផ្អែម​៖
– សម្រាប់​ដំណាក់កាល​ដំបូង ជំងឺ​នេះ​ប្រហែលជា​មិនមាន​រោគសញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​
– នៅពេល​ជំងឺ​នេះ​វិវត្តន៍​ទៅមុខ រោគសញ្ញា​វា​អាចមាន​ដូចជា មាន​ចំណុច​ខ្មៅ​អណ្តែត​ក្នុង​គ្រាប់ភ្នែក​
– ព្រឹល​ភ្នែក​
– មិនអាច​មើលឃើញ​ពណ៌​
– ខ្វាក់ភ្នែក​

​បើសិនជា​អ្នកមាន​រោគសញ្ញា​អស់ទាំង​នេះ ចូរ​ស្វែងរក​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​៕ www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​