ការរស់នៅ​ប្រកបដោយ​សុខ​ភាពល្អ​ប្រហែលជា​ជួយ​កែប្រែ​កោសិកា ដែល​ចាស់​មក​ក្មេង​វិញ​បាន​

173

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បានឱ្យដឹងថា ការដែល​មាន ទម្លាប់​រស់ នៅ​ប្រកបដោយ​សុខភាព​ល្អ នឹង​ជួយ​កែ ប្រែ​ភាព​ចាស់​របស់​កោសិកា​ឱ្យ​វិល​មក ក្មេង​វិញ​បាន​។ ដំណឹង​នេះ​គឺ​ផ្អែកទៅលើ លទ្ធផល​នៃ​ការសិក្សា​ដ៏​តូច​មួយ​ដែល ពិនិត្យ​ទៅលើ​ថា តើ​ការផ្លាស់ប្តូរ​របៀប រស់នៅ​អាច​ពង្រឹង​ដល់​ប្រវែង​របស់ Telomere លើ​មនុស្ស​ប្រុស​ដែលមាន ការប្រឈមមុខ​តិចតួច​នឹង​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​ត​ឬ​អត់​។ ប្រវែង​របស់ Telomere ត្រូវបាន​គេ​ចាត់​ទូក​ថា​ជា សញ្ញា​នៃ​កម្រិត​របស់​ហ្សែ​ន​មួយ​នៃ​ភាព ចាស់​របស់​មនុស្ស​។​
​ ​
​នៅក្នុង​ការសិក្សា​នេះ អ្នក ស្រាវជ្រាវ​បាន​តាមដាន​ថា តើ​ការ សម្រប​ខ្លួន​ទៅនឹង​របៀប​រស់នៅ​ដែល ផ្តល់​សុខភាព​ល្អ​អាចធ្វើឱ្យ​សកម្មភាព របស់ Telomere និង ប្រវែង​របស់ Telomere កើនឡើង ឬ​អត់​។ Telomere គឺជា DNA និង​ប្រូតេអ៊ីន​ការពារ សម្រាប់​ការ ការ​ដល់​ចុង​របស់​ក្រូម៉ូសូម​។ ជាធម្មតា Telomere នឹង​ខ្លី​ទៅៗ​គ្រប់ពេល​ទាំង អស់​ដែល​ព័ត៌មាន​ហ្សែ​ន​ក្នុង​កោសិកា ត្រូវបាន​កូ​ពី ។ វា​ត្រូវបាន​គេ​ជឿ​ទៀតថា រឿងនេះ​នឹងធ្វើ​ឱ្យ​ឆាប់​ចាស់ និង​ស្លាប់ ដល់​កោសិកា​នីមួយៗ​។ Telomere គឺជា អង់ស៊ីម​មួយ​ដែល​អាច​បន្ថែម DNA ទៅក្នុង Telomere ដើម្បី​ប្រឆាំងនឹង​ការ រួច​ខ្លី​របស់​វា​បាន ។​
​ ​
​អ្នកស្រាវជ្រាវ​បាន​រកឃើញ ថា បុរស​ដែល​សម្រប​ខ្លួន​ទៅនឹង​របៀប រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ​ហើយ គឺមាន​ការកើនឡើង​នូវ​ប្រវែង​របស់ Telomere ក្រោយពី​ធ្វើបែបនេះ​បាន ៥​ឆ្នាំ ខណៈពេលដែល ប្រវែង​របស់​វា ត្រូវបាន​ថយចុះ​ទៀត​នៅលើ​បុរស​ដែល មិនបាន​ផ្លាស់ប្តូរ​របៀប​រស់នៅ​សោះ​។​
​ ​
​ខណៈពេលដែល​លទ្ធផល នៃ ការសិក្សា​នេះ​កំពុងមាន​ការចាប់អារម្មណ៍ ការស្រាវជ្រាវ​នេះ​នៅមាន ដែន​កំណត់ គួរឱ្យកត់សម្គាល់​ច្រើន​ដូចជា​ទំហំ​នៃ​ការ សិក្សា​គឺ​តូច​ដោយមាន​បុរស​ចូលរួម​តែ ១០​នាក់​ប៉ុណ្ណោះ​។​ម្យ៉ាងវិញទៀត​ទស្សនៈ ដែល​និយាយថា​ការកើនឡើង​ប្រវែង​របស់ Telomere នឹង​នាំឱ្យមាន​សុខភាព​ល្អ អូ​តូ​ម៉ា​ទិច​នោះ​គឺ​មិន​សម​ឡើង​។ យ៉ាងណាមិញ​រឿងនេះ​មិនទាន់​មានការ អះអាងថា ត្រឹមត្រូវ​នៅឡើយ​ទេ ៕ ដោយៈ health.com.kh