ដោយៈសុផល/ភ្នំពេញ៖គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលដាក់ចេញដំបូងនៅឆ្នាំ២០១៣ដោយប្រធានាធិបតីចិនលោកស៊ីជិនពីងក្នុងគោលបំណងផ្តោតជាសំខាន់លើការតភ្ជាប់និងបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់អឺរ៉ុបនិងអាស៊ី។តាមរយៈគំនិតផ្តួចផ្តើមនេះបានទាក់ទាញវិនិយោគិនចិនជាច្រើនមកបណ្តាក់ទុននៅកម្ពុជាដែលជាកត្តាលីករជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារកាន់តែច្រើនជូនប្រជាពលរដ្ឋកម្ពុជា។
គំនិតផ្តួចផ្តើមនេះក៏បានផ្តល់មកកម្ពុជានូវជំនួយហិរញ្ញប្បទានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិនក្នុងការស្តារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងវិស័យជាច្រើនទៀត។ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់អ្នកនិពន្ធសៀវភៅជនជាតិចិនមួយរូបគឺលោកចូវថាយតុង(ZHOUTaidong)បានចែករំលែកគំនិតនិងទស្សនាទានមួយចំនួនដែលមានខ្លឹមសារដូចខាងក្រោម៖
កាលពីខែមេសាឆ្នាំ២០១៩វេទិកា«ខ្សែក្រវាត់និងផ្លូវ»លើកទី២សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិត្រូវបានប្រារព្ធនៅរដ្ឋធានីប៉េកាំងប្រទេសចិន។លោកស៊ីជីនភីងប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនបានលើកឡើងក្នុងសុន្ទរកថានាពិធីបើកវេទិកានេះថាដើម្បីរួមគ្នាកសាង«ខ្សែក្រវាត់មួយផ្លូវមួយ»ប្រកបដោយគុណភាពខ្ពស់ត្រូវប្រកាន់ខ្ជាប់នូវការរួមគ្នា។ពិគ្រោះកសាងនិងចែករំលែកគ្នានិងប្រកាន់ខ្ជាប់នូវគំនិតបើកចំហបៃតងនិងស្អាតស្អំសំដៅសម្រេចគោលដៅប្រកបដោយស្តង់ដារខ្ពស់។
អំណោយផលប្រជាជននិងនិរន្តរភាពនេះបានអធិប្បាយយ៉ាងច្បាស់លាស់នូវអត្ថន័យនៃការអភិវឌ្ឍ«ខ្សែក្រវាត់មួយផ្លូវមួយ»ប្រកបដោយគុណភាពខ្ពស់។ក្នុងរយៈពេលប្រារព្ធវេទិកាលើកនេះស្ថាប័នរដ្ឋពាក់ព័ន្ធរបស់ប្រទេសចិនក៏បានចេញផ្សាយ ឬ លើកឡើងឯកសារសំខាន់ៗមួយចំនួនផងដែរ។ ដូចជា«ក្របខណ្ឌបំណុលប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសចូលរួមគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ»។
«គំនិតផ្តួចផ្តើមក្រុងប៉េកាំងផ្លូវសូត្រប្រកបដោយភាពស្អាតស្អំ»និងគោលការណ៍វិនិយោគបៃតង។ល។យើងអាចសន្និដ្ឋានថារដ្ឋាភិបាលចិនបានឆ្លើយតបយ៉ាងទៀងទាត់ចំពោះសំណួរដែលភាគីនានាបានចាប់អារម្មណ៍ហើយក៏បានដាក់ចេញវិធានការជាក់ស្តែងជាច្រើនដើម្បីបង្ហាញពីចិត្តស្មោះត្រង់ក្នុងការរួមគ្នាកសាង«ខ្សែក្រវាត់មួយផ្លូវមួយ»ប្រកបដោយគុណភាពខ្ពស់ជាមួយគ្រប់ភាគី។
ក- ហេតុអ្វីបានជាត្រូវរួមគ្នាកសាង «ខ្សែក្រវាត់មួយផ្លូវមួយ» ប្រកបដោយគុណភាពខ្ពស់? មួយរយៈពេលកន្លងមកនេះប្រទេសលោកខាងលិចសំខាន់ៗតែងចោទសំណួរនិងរិះគន់ចំពោះគំនិតផ្តួចផ្តើម«ខ្សែក្រវាត់មួយផ្លូវមួយ»។ទី១៖ពាក់ព័ន្ធនឹង«ការអនុវត្តយ៉ាងល្អបំផុត»ឬបញ្ហាក្បួនវិន័យអន្តរជាតិ។ពួកគេយល់ថា«ខ្សែក្រវាត់មួយផ្លូវមួយ»មិនបានគោរព«ក្បួនវិន័យដែលទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ»ដូចជាក្បួនវិន័យ«តម្លាភាព»«ការការពារបរិស្ថាននិងការធានាសង្គម»និង«បំណុលប្រកបដោយនិរន្តរភាព»។ល។
ក៏មិនបានអនុវត្ត«ពាណិជ្ជកម្មសេរី»និង«ការប្រកួតប្រជែងយ៉ាងយុត្តិធម៌»បានបំផ្លាញបរិស្ថាន,មិនគោរពសិទ្ធិស្របច្បាប់របស់កម្មករក្នុងប្រទេសចូលរួម«ខ្សែក្រវាត់មួយផ្លូវមួយ»,និងធ្វើឲ្យប្រទេសចូលរួមជាប់បំណុលកាន់តែធ្ងន់។ទី២៖ពួកគេយល់ថាផ្លូវមួយខ្សែក្រវាត់មួយភាគច្រើនជាគម្រោងរបស់ចិនព័ត៌មាននិងការដំណោះរការក្នុងដំណាក់កាលដំបូងគ្មានតម្លាភាពកាន់ជើងសហគ្រាសចិនចូលចិត្តជ្រើសរើសបុគ្គលិកភាគីចិនហើយមិនសូវបើកចំហជំពោះមជ្ឈដ្ឋានក្នុងតំបន់និងអន្តរជាតិ។
ទី៣៖ពួកគេព្រួយបារម្ភអំពី«ទម្រង់ចិន»ដែលផ្តល់ជម្រើសផ្សេងមួយទៀតសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ពួកគេយល់ឃើញថាជោគជ័យនៃ«ខ្សែក្រវាត់មួយផ្លូវមួយ»នឹងត្រូវបានចាត់ទុកជាជោគជ័យរបស់«ទម្រង់ចិន»(រដ្ឋាភិបាលសហការនឹងសហគ្រាស)ដែលនឹងបង្កើតប្រសិទ្ធភាព។តម្រាប់តាមយ៉ាងធំធេងលើពិភពលោកបណ្តាលឱ្យបំផ្លាញដល់ការខិតខំជម្រុញអនុវត្តន៍«ប្រធានាធិបតេយ្យ»និង«អភិបាលកិច្ចល្អ»ពីលោកខាងលិចមកលើប្រទេសកំពុងអភិវឌ្ឍហើយនឹងរំជួល។«ការឯកភាពក្រុងវ៉ាស៊ីនតោន»និង«ប្រធានាធិបតេយ្យបែបលោកខាងលិច»ទៅទៀត។
ទី៤៖ពួកគេចាប់អារម្មណ៍អំពីឥទ្ធិពលលើវិស័យនយោបាយនិងសេដ្ឋកិច្ចក្នុងតំបន់ជាប់«ខ្សែក្រវាត់មួយផ្លូវមួយ»ព្រួយបារម្ភ«ខ្សែក្រវាត់មួយផ្លូវមួយ»នឹងធ្វើឱ្យមានបម្រែបម្រួលលើខ្សែសង្វាក់ផ្គត់ផ្គង់ប្រាក់ចិននឹងត្រូវបានប្រើប្រាស់ជាទូទៅបច្ចេកទេសនិងស្តង់ដារចិនត្រូវបានទទួលស្គាល់ជាទូទៅធ្វើឲ្យប្រទេសចិនក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោកហើយធ្វើឲ្យប្រទេសក្នុងតំបន់«ខ្សែក្រវាត់មួយផ្លូវមួយ»កាន់តែពឹងផ្អែកលើចិន។
ដោយសារមូលហេតុខាងលើប្រទេសលោកខាងលិចសំខាន់ៗបានដាក់ចេញនូវវិធានការឆ្លើយតបជាច្រើនយ៉ាងដូចជាការជម្រុញអនុវត្តន៍«យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក»«យុទ្ធសាស្ត្រផ្សាភ្ជាប់អ៊ឺរ៉ុបអាស៊ី»និងរឹតបន្តឹងការត្រួតពិនិត្យលើវិនិយោគបរទេសជាដើម។ប្រទេសអាមេរិកបានបង្កើតក្រុមហ៊ុនវិនិយោគនិងហិរញ្ញប្បទានអន្តរជាតិនិងពង្រឹងការត្រួតត្រាដោយច្បាប់មួយចំនួនដូចជាច្បាប់ប្រឆាំងអំពើពុករលួយក្រៅប្រទេស។ល។
ម្យ៉ាងទៀតប្រទេសលោកខាងលិចបានប្រឌិតទស្សនទានក្លែងក្លាយមួយចំនួនដូចជាពាក្យ«កម្លាំងស្រួច»«អន្ទាក់បំណុល»ដើម្បីរិះគន់ឬវាយប្រហារដោយមធ្យោបាយមតិសាធារណៈទៅលើផ្លូវមួយខ្សែក្រវាត់មួយ។ម្យ៉ាងទៀតទោះបីហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើននៅអន់ថយនៅឡើយក៏ប៉ុន្តែគេយកគំនិតអភិវឌ្ឍន៍ស្តង់ដារអាជីពនិងបរិយាកាសច្បាប់របស់ប្រទេសអភិវឌ្ឍន៍ជាតួយ៉ាង ហើយអង្គការមិនមែនរដ្ឋាភិបាលនិងបណ្តាញសារព័ត៌មានដែលជា«កម្លាំងទីបី»មានឥទ្ធិពលខ្លាំង។
ទន្ទឹមនឹងនេះការទាមទារនៃប្រព័ន្ធក្បួនវិន័យវិនិយោគអន្តរជាតិកាន់តែខ្ពស់និងកាន់តែផ្តោតសំខាន់លើសហគ្រាសឱ្យមានវិនិយោគក្នុងភារកិច្ចសង្គមហើយក៏តម្រូវឱ្យសហគ្រាសមានការបញ្ចូលនូវការវាយតម្លៃលើផលប៉ះពាល់បរិស្ថាននិងសង្គមក្នុងវដ្តគម្រោងនិងការប្រើប្រាស់«ច្បាប់ទូន្មានស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច» ។ល។
ខ-ការរួមគ្នាកសាង«ខ្សែក្រវាត់មួយផ្លូវមួយ»ប្រកបដោយគុណភាពខ្ពស់គឺជាការឆ្លើយតបយ៉ាងស្មោះត្រង់របស់ចិនចំពោះចំណាប់អារម្មណ៍របស់មជ្ឈដ្ឋានអន្តរជាតិជាការពិតចាប់តាំងពីឈានចូលសតវត្សរ៍ថ្មីរៀងមករដ្ឋាភិបាលនិងមជ្ឈដ្ឋានសហគ្រាសចិនបានយល់ឃើញអំពីហានិភ័យដែលបណ្តាលមកពីសកម្មភាពមិនទទួលខុសត្រូវ។
យោងតាមឯកសារសាធារណៈតាំងពីឆ្នាំ២០០២រៀងមករដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយជិត៤០ដែលពាក់ព័ន្ធនឹងវិនិយោគនិងដំណើរការវិនិយោគរបស់សហគ្រាសដូចជាការគ្រប់គ្រងដំណើរការ,ស្តង់ដារវិនិយោគ,ការគ្រប់គ្រងបុគ្គលិក,ការការពារបរិស្ថាន,ការគ្រប់គ្រងហានិភ័យនិងយថាហេតុ។ល។
ចាប់ពីឆ្នាំ២០០៨កន្លងមកការណែនាំវិនិយោគគ្រប់ជ្រុងជ្រោយត្រូវបានបន្ថែមជាបន្តបន្ទាប់និងតភ្ជាប់ជាមួយក្បួនវិន័យអន្តរជាតិហើយត្រូវបានដាក់បញ្ចូលនូវប្រធានបទដែលមជ្ឈដ្ឋានអន្តរជាតិចាប់អារម្មណ៍ដូចជាការការពារបរិស្ថានទំនាក់ទំនងរវាងនិយោជិតនិងនិយោជកនិងអភិបាលកិច្ចក្រុមហ៊ុនជាដើម។កាលពីខែឧសភាឆ្នាំ២០១៧«យោបល់មួយចំនួនស្តីពីការកំណត់សកម្មភាពអាជីវកម្មក្រៅប្រទេសរបស់សហគ្រាស»ត្រូវបានអនុម័តក្នុងកិច្ចប្រជុំលើកទី៣៥របស់ក្រុមដឹកនាំកំណែទម្រង់ឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដើម្បីកំណត់សកម្មភាពអាជីវកម្មក្រៅស្រុករបស់សហគ្រាសចិន។
បន្ទាប់មកក្រសួងពាក់ព័ន្ធរបស់ចិនក៏បានដាក់ចេញបទបញ្ញត្តិចំនួន៥ស្តីពីការកំណត់វិនិយោគរបស់សហគ្រាសចិននៅក្រៅប្រទេសឲ្យឈានមួយកម្រិតដែលកំណត់ថាសហគ្រាសចិននៅក្រៅស្រុកត្រូវ«ចៀសវាងសកម្មភាពប្រកួតប្រជែងអយុត្តិធម៌ការពារសិទ្ធិស្របច្បាប់របស់និយោជិតបំពេញភារកិច្ចសង្គមដ៏ចាំបាច់និងយកចិត្តទុកដាក់ការពារបរិស្ថាន»។ក្រសួងពាក់ព័ន្ធក៏បានលើកឡើងអំពីការពង្រឹងឲ្យឈានមួយកកម្រិតនូវយន្តការត្រួតពិនិត្យលើវិនិយោគនៅក្រៅប្រទេសនិងការបង្កើតកែសម្រួលគោលនយោបាយស្តីពីវិនិយោគនៅក្រៅប្រទេសរបបគ្រប់គ្រងហិរញ្ញវត្ថុនិងរបបស៊ើបអង្កេតទំនួលខុសត្រូវលើការល្មើសបទបញ្ញត្តិ។
ទន្ទឹមនឹងនេះការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចនិងធុរកិច្ចនៃស្ថានទូតចិនប្រចាំនៅបរទេសដែលជាអ្នកត្រួតពិនិត្យក្នុងជួរមុខលើសកម្មភាពអាជីវកម្មនៅក្រៅប្រទេសរបស់សហគ្រាសចិនក៏បានពង្រឹងការងារត្រួតពិនិត្យសកម្មភាពនៅបរទេសរបស់សហគ្រាសចិន។ឧទាហរណ៍ថាការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចនិងធុរកិច្ចនៃស្ថានទូតចិនប្រចាំនៅប្រទេសអេត្យូពីបានចេញ«សេចក្តីជូនដំណឹងស្តីពីការពង្រឹងការដាក់វិន័យលើខ្លួនឯង។
ការត្រួតពិនិត្យសកម្មភាពនៅក្រៅប្រទេសរបស់សហគ្រាស»កាលពីខែធ្នូឆ្នាំ២០១៧ដែលកំណត់ថាហាមប្រាមបំផ្លាញបរិស្ថានក្នុងតំបន់,ហាមឃាត់បញ្ជូនបុគ្គលិកបម្រើការងារទៅក្រៅប្រទេសដោយល្មើសច្បាប់និងបទបញ្ញត្តិហាមប្រាមមានភាពយឺតយ៉ាវ។ក្នុងការបើកប្រាក់ឈ្នួលជូននិយោជិតនិងរំលោភសិទ្ធិស្របច្បាប់របស់បុគ្គលិកបម្រើការងារ,ហាមឃាត់ប្រព្រឹត្តអំពើសូកប៉ាន់អំពើហិង្សាអំពើពុករលួយក្នុងការបោះឆ្នោតនិងមធ្យោបាយផ្សេងទៀតដើម្បីទទួលបានគម្រោងឬការគាំទ្រ។ល។
ក្នុងការងារប្រឆាំងអំពើពុករលួយប្រទេសចិនបានចូលរួម«អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ»កាលពីឆ្នាំ២០០៥ហើយច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌជាច្រើនដងដើម្បីតភ្ជាប់នឹងអនុសញ្ញានេះ។ច្បាប់ស្តីពីវិសោធនកម្មព្រហ្មទណ្ឌ(លើកទី៨)ដែលចេញផ្សាយនៅឆ្នាំ២០១១បានកំណត់ថាអ្នកដែលយកទ្រព្យសម្បត្តិទៅសូកប៉ាន់មន្ត្រីរដ្ឋការបរទេសឬមន្ត្រីអង្គការសាធារណៈអន្តរជាតិដើម្បីទទួលផលប្រយោជន៍ពាណិជ្ជកម្មអធម្មានុរូបនឹងត្រូវកាត់ទោសពីបទសូកប៉ាន់។
ទន្ទឹមនឹងនេះរដ្ឋាភិបាលចិនក៏ចាត់ទុកកិច្ចសហប្រតិបត្តិការលើការប្រឆាំងអំពើពុករលួយក្នុងដំណើរកសាង«ខ្សែក្រវាត់មួយផ្លូវមួយ»ជាចំណែកសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រឆាំងអំពើពុករលួយផងដែរ។និយាយរួមមកប្រទេសចិនកំពុងពង្រីកទំហំគ្របបណ្ដប់ដោយគោលនយោបាយពាក់ព័ន្ធនឹងវិនិយោគប្រកបដោយទំនួលខុសត្រូវនិងរៀបចំលម្អិតដោយឥតឈប់ឈរនូវប្រព័ន្ធអធិការកិច្ចលើវិនិយោគនៅបរទេស។
ការត្រួតពិនិត្យនិងណែនាំវិនិយោគនៅបរទេសបានឈានចូលដំណាក់កាលប្រកបដោយភាពមានប្រព័ន្ធនិងភាពមានរបប។គ.ការប្រឈមមួយចំនួននៃការរួមគ្នាកសាងខ្សែក្រវាត់មួយផ្លូវមួយប្រកបដោយគុណភាពខ្ពស់ទី១៖ប្រព័ន្ធក្បួនវិន័យអន្តរជាតិបច្ចុប្បន្នមានសភាពធំធេងហើយស្មុគស្មាញ។ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងផ្លូវការរវាងរដ្ឋាភិបាលឬអនុសញ្ញាសកលលោកទាំងច្បាប់ទូន្មានឬទម្លាប់ក្រៅផ្លូវការដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចនិងវិស័យនយោបាយសង្គមដូចជាវិនិយោគពាណិជ្ជកម្ម បរិស្ថាន សិទ្ធិការងារ និងការប្រឆាំងអំពើពុករលួយជាដើម។
ក្នុងចំណោមអ្នកបង្កើតប្រព័ន្ធក្បួនវិន័យអន្តរជាតិនេះមានស្ថាប័នអង្គការសហប្រជាជាតិដែលមានលក្ខណៈស្របច្បាប់ហើយក៏មានអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនផងដែរ។ទី២៖ការកសាង«ខ្សែក្រវាត់មួយផ្លូវមួយ»ជាការបន្តនិងពង្រីកបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិនដែលលើកទឹកចិត្តអនុវត្តជាក់ស្តែងដូចជាការបើកចំហចំពោះបរទេស,ការនាំមុខដោយហេដ្ឋារចនាសម្ព័ន្ធ, និង ហិរញ្ញវត្ថុបែបអភិវឌ្ឍន៍ ។ល។
ក្នុងដំណើរអភិវឌ្ឍន៍ដ៏ល្អបង្គរប្រទេសចិនមិនមែនចម្លងក្បួនវិន័យដែលដាក់ចេញដោយប្រទេសលោកខាងលិចឬអង្គការអន្តរជាតិតែម្តងទេបែរជាធ្វើតាមរបៀបសំដៅរកដំណោះស្រាយបញ្ហានិងមួយជំហានម្តងៗ។ទី៣៖កន្លងមកក្នុងដំណើរបណ្តាក់ទុនវិនិយោគនិងជំនួយនៅក្រៅប្រទេសប្រទេសចិនគោរពគោលការណ៍ស្មើភាពនិងអំណោយផលទៅវិញទៅមក។មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងអត់បន្ថែមលក្ខខណ្ឌនយោបាយហើយក៏គោរពច្បាប់និងបទបញ្ញត្តិស្តីពីបរិស្ថាននិងសិទ្ធិកម្លាំងពលកម្មផងដែរ។
ក៏ប៉ុន្តែច្បាប់និងបទបញ្ញត្តិស្តីពីបរិស្ថាននិងការការពារសិទ្ធិកម្លាំងពលកម្មរបស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅទ្វីបអាស៊ីនិងអាហ្វ្រិកដែលស្ថិតក្នុងតំបន់«ខ្សែក្រវាត់មួយផ្លូវមួយ»នៅមិនទាន់មានភាពពេញលេញនៅឡើយហើយតែងកើតមានឡើងនូវអំពើពុករលួយជាញឹកញាប់បណ្តាលឱ្យប្រទេសម្ចាស់ផ្ទះគ្មានច្បាប់អាចអនុវត្តតាមក្នុងពេលដោះស្រាយវិវាទ។ច្បាប់និងបទបញ្ញត្តិរបស់ប្រទេសចិនក៏មិនអាចត្រួតត្រាបានដែរ។
ទី៤៖បច្ចុប្បន្ននេះក្បួនវិន័យភាគច្រើនដែលប្រសិទ្ធនាមថា«ក្បួនវិន័យអន្តរជាតិ»ត្រូវបានជម្រុញការរៀបចំដោយប្រទេសអភិវឌ្ឍន៍។ប៉ុន្តែប្រទេសចិនក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានចូលរួមដោយមានកម្រិតហើយក្បួនវិន័យខ្លះគ្មានភាពអាចអនុវត្តបានដោយសារវាទាមទារកម្រិតខ្ពស់ហួសហេតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
សរុបសេចក្តីមកការកសាងក្បួនវិន័យនិងស្តង់ដារនឹងជាគន្លឹះសំខាន់ក្នុងការរួមគ្នាជម្រុញអភិវឌ្ឍន៍«ខ្សែក្រវាត់មួយផ្លូវមួយ»ប្រកបដោយគុណភាពខ្ពស់ហើយក៏ជាដំណើររយៈពេលវែងមួយត្រូវការគ្រប់ភាគីចូលរួមខិតខំប្រឹងប្រែងគ្នានិងរៀនសូត្រទៅវិញមក៕S/
ចំណងជើង៖លោក ចូវ ថាយតុង ( ZHOU Taidong)អ្នកនិពន្ធ