ការរួម​ភេទ​នឹង​សុខ​ស្រួល​ហើយ​ល្អប្រសើរ​ជាង​មុន​បើ​អ្នក​ហាត់ប្រាណ​តាមបែប

3469
ចែករម្លែក

​ផ្លូវភេទ អាចជា​រឿង​រំភើប សប្បាយរីករាយ និង​សុខ​ស្រួល ប៉ុន្តែ ពេលខ្លះ វា​ក៏​អាច​បង្ក​ជា​បញ្ហា ដែល​អ្នក ពិបាក​នឹង​ដោះស្រាយ​ផងដែរ ។ សិច មានន័យថា អ្នក​ទាំងពីរ​គួរតែ​ទទួលបាន នូវ​អ្វីៗ ដែល​អ្នក​ចង់បាន​ទាំងពីរ​ព្រម​គ្នា មិនមែន​មួយ​បាន មួយ​អត់​នោះទេ ។​
​ ​
​បញ្ហា​ផ្លូវភេទ ដែល​គេ​ច្រើន ជួបប្រទះ​បំផុត​នោះ គឺ​ការ​ឆាប់​ចេញ​ទឹក ឬ​លិង្គ​មិន​ងើប​រឹង (​ចំពោះ​បុរស​) និង​ការបាត់បង់​ចំណង់​ផ្លូវភេទ (​ចំពោះ​ស្ត្រី​) ។ ដូច្នេះ អ្នក​គួរ​ធ្វើយ៉ាងណា​ទើប អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​?
​ ​
​ដំណោះស្រាយ​មួយ​ក្នុង ចំណោម​ដំណោះស្រាយ​ជាច្រើន ដែល អាចជួយ​អ្នក​បាន​នោះ គឺ​ការហាត់ ប្រាណ ។ សិច ជាប់ទាក់ទង​ទៅនឹង សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក ជាពិសេស គឺ​ទាក់ទង​នឹង ប្រព័ន្ធ​បេះដូង និង​សាច់ដុំ​។ ប្រសិនបើ​ប្រព័ន្ធ​ទាំងពីរ​នេះ​ល្អ អ្នក អាចមាន​រាងកាយ​សមសួន កម្លាំង មាំមួន មាន​សុខភាព ចំណង់តណ្ហា​ខ្ពស់ ប្រដាប់ភេទ​ធ្វើការ​បានល្អ សាច់ដុំ​រឹងមាំ និង​ខ្លាំងក្លា ដែល​ជួយ​ឱ្យ​អ្នកធ្វើ​ចលនា ឬ​បង្កើត​ស្ទីល​តាមចិត្ត​ដែល​អ្នក​ចង់ ។​
​ ​
​ដូច្នេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់ អ្នក​នូវ​វិធីសាស្ត្រ​ហាត់ប្រាណ​សម្រាប់ សុខភាព​បេះដូង និង​សាច់ដុំ ដើម្បី​ជួយ ឱ្យ​សិច​របស់​អ្នក​ល្អប្រសើរ​ជាង​មុន​៖
​ ​
​រឿង​ដំបូង ដែល​អ្នក​ត្រូវ​គិត នោះ គឺ​រូបរាងកាយ​របស់​អ្នក គឺ​ធ្វើ យ៉ាងណា​ឱ្យមាន​សាច់ដុំ​ធំៗ កម្លាំង​ខ្លាំងក្លា ដើម្បី​ធ្វើ ឱ្យ​ដៃគូ​របស់​អ្នក​ពេញចិត្ត នឹង​សមត្ថភាព​របស់​អ្នក​ពីព្រោះ​មនុស្ស​ស្រី ភាគច្រើន​ត្រូវ ការ​បុរស​ដែល​ខ្លាំងៗ​និង​មាន​សាច់ដុំ​ធំៗ​។​
​ ​
​លំ​ហាត់ប្រាណ​ដែល​ល្អ សម្រាប់​អ្នកនោះ​គឺ​៖
– •​ការរត់ (១០​ទៅ​២០​នាទី​ក្នុង មួយថ្ងៃ​)
– •​ការ​លោត​ខ្សែពួរ (​ប្រាំ​ទៅ ២០​នាទី​ក្នុង​មួយថ្ងៃ​)
– ការ​ហែល​ទឹក (៣០​នាទី​ក្នុង មួយថ្ងៃ​)
– •​ការ​ធាក់​កង់ (៣០​នាទី ក្នុង​មួយថ្ងៃ​) ។​

​ក្រៅពីនេះ​លំ​ហាត់ប្រាណ​បែបនេះ​ក៏​ល្អ សម្រាប់​អ្នក​ដែល​ធាត់​លើស​ទម្ងន់​ផងដែរ ៕ ដោយ​៖ health.com.kh