ការរួម​ភេទ ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម និង​ពង្រឹង​សុខភាព​ប្លោកនោម​ស្ត្រី​

1291

​ការរួម​ភេទ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកសុខ​ស្រួល និង​មាន​អារម្មណ៍ល្អ​នោះទេ ប៉ុន្តែ វា​ក៏​អាច​ល្អ​សម្រាប់ សុខភាព​ទូទៅ​របស់​អ្នក​ផងដែរ​។ ទាំងនេះ​គឺជា​អ្វីដែល​ជីវិត​ផ្លូវភេទ​ដែលមាន​សុខ​ភាពល្អ​អាចជួយ លោកអ្នក​បាន​។​

​ពង្រឹង​សុខភាព​ប្លោកនោម​ស្ត្រី​
​ជញ្ជាំង​អាង​ត្រគាក​ដ៏​រឹងមាំ​មាន​សារៈសំខាន់ ដើម្បី​ការពារ​បញ្ហា​ជំងឺ​លេច​នោម (​ស្ត្រី ៣០ ភាគរយ អាច​នឹង​កើត​ជំងឺ​នេះ នៅ​ចំណុច​ណាមួយ​ក្នុង​ជីវិត​របស់​ពួកគេ​)​។​

​ការរួម​ភេទ​ដ៏​ល្អ វា​គឺ​ដូចជា​ការហាត់​ប្រាណ សម្រាប់​សាច់ដុំ​អាង​ត្រគាក​របស់​អ្នក​។ នៅពេល​អ្នក​ឈានដល់​ចំណុចកំពូល វា​បណ្តាល​ឲ្យ​មានការ​កន្ត្រាក់​នៅក្នុង​សាច់ដុំ​ទាំងនោះ ហើយ​វា​ក៏​ជួយ​ពង្រឹង​សាច់ដុំ​ទាំងនោះ​ផងដែរ​។​

​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​
​វេជ្ជបណ្ឌិត Joseph J. Pinzone បាន​និយាយថា ការស្រាវជ្រាវ​បានបង្ហាញ​ពី​ទំនាក់ទំនង​រវាង ការរួម​ភេទ និង​ការថយចុះ​សម្ពាធ​ឈាម​។ វេជ្ជបណ្ឌិត Joseph J. Pinzone គាត់​គឺជា​នាយក ប្រតិបត្តិ និង​ជា​នាយក​មន្ទីរពេទ្យ Amai Wellness ។​

​គាត់​បាន​និយាយថា “​មានការ​សិក្សា​ជាច្រើន​។ ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ការរួម​ភេទ (​មិនមែន​ការសម្រេច​កាម​ដោយ​ខ្លួនឯង​) បាន​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នកជំងឺ​៕ ដោយ​: http://www.health.com.kh​