ការលក់​អាវុធ​អាម៉េរិក​ទៅ​បរទេស​សរុប​បាន​ទឹកប្រាក់ ៥៥,៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំសារពើពន្ធ ២០១៩

198
ចែករម្លែក

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការពារជាតិ (DSCA) បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​តុលា​ថា ក្រសួងការពារជាតិ​អាម៉េរិក​បាន​លក់​អាវុធ​បាន​លុយ​ជាង ៥៥ ពាន់​លាន​ដុល្លារ​ឱ្យទៅ​សម្ព័ន្ធមិត្ត​អាម៉េរិក​និង​ប្រទេស​ជា​ដៃគូ​ក្នុង​ឆ្នាំសារពើពន្ធ ២០១៩ ដែល​បានបញ្ចប់​ត្រឹម​ថ្ងៃទី ៣០ ខែកញ្ញា​។​

​សេចក្តីប្រកាស​ព័ត៌មាន​នោះ​លើកឡើងថា “​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការពារជាតិ​ប្រកាស​លក់​អាវុធ​បាន​ចំនួន ៥៥,៤ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំសារពើពន្ធ ២០១៩​។ ចំនួន​សរុប​នេះ​គឺ​កើនឡើង​លើស​ចំនួន​ជា​មធ្យម​រាល់ ៣ ឆ្នាំ​ម្តង គឺ ៥១ ពាន់​លាន​ដុល្លារ ដោយ​បង្ហាញ​ពី​ការកើនឡើង​ការលក់​អាវុធ​និង​សេវាកម្ម​ការពារជាតិរ​បស់​អាមេរិក​ដល់​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​បរទេស​”​។​

​សេចក្តីប្រកាស​ព័ត៌មាន​នោះបាន​កត់សម្គាល់ថា ក្នុង​ឆ្នាំ ២០១៨ ទីភ្នាក់ងារ DSCA បានប្រកាស​ពី​ផែនការ​កាត់បន្ថយ​ការបង់ពន្ធ​លើ​កិច្ចសន្យា​សម្រាប់​ការលក់​អាវុធ​ធំៗ​ពី ១,២ ភាគរយ​មក​ត្រឹម ១ ភាគរយ​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​នៃ​ការលក់​អាវុធ​ទៅ​បរទេស​។ លើសពីនេះ DSCA កំពុង​អភិវឌ្ឍ​ជម្រើស​ហិរញ្ញប្បទាន​ថ្មី​សម្រាប់​ការទិញ​ទ្រង់ទ្រាយ​ធំ ដែល​នឹងត្រូវ​ប្រកាស​នៅ​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

អាម៉េរិក​លក់​អាវុធ​ឱ្យ​បរទេស​បាន​លុយ​៥៥,៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំសារពើពន្ធ ២០១៩