ការវាយប្រហារ​ដោយ​កាំបិត​នៅលើ​រថយន្តក្រុង​នៅ​អាល្លឺម៉ង់ របួស​ជាច្រើន​នាក់​

837
ចែករម្លែក

​ប៉ូលិស​បាន​និយាយថា​បុរស​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំបិត​មួយ​បាន​វាយប្រហារ​ពួក​អ្នកដំណើរ​នៅ លើ​រថយន្តក្រុង​មួយ​នៅ​ទីក្រុង Lübeck ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​សុក្រ​ទី​២០​កក្កដា ដោយបាន​ធ្វើឱ្យ​មនុស្ស​ជាច្រើន​នាក់​រងរបួស​។​

​បុរស​អាយុ​៣៤​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​។ ប៉ូលិស​បាន​និយាយថា​មិនមាន​ការបង្ហាញ​ថា​ជន​សង្ស័យ​នេះ បានធ្វើការ​វាយប្រហារ​ដោយ​ហេតុផល​នយោបាយ​នោះទេ​តែ​​ថា មនុស្ស​១៤​នាក់​បាន​រងរបួស​។

​តំបន់​នៅ​ជុំ​ស្ថានីយ​រថយន្តក្រុង​មួយ​នៅ​សង្កាត់​Kücknitz នៃ​ទីក្រុង​នេះ ត្រូវបាន​បិទផ្លូវ​ចេញចូល បន្ទាប់ពី​ហេតុការណ៍​នេះ​។​

​ប៉ូលិស​បាន​និយាយថា មូលហេតុ​នៃ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ហើយ​ការស៊ើបអង្កេត បាន​កំពុង​ធ្វើ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ប៉ូលិស​បាន​និយាយថា បុរស​អាយុ​៣៤​ឆ្នាំនេះ ជា​ពលរដ្ឋ​អាល្លឺម៉ង់ ។ មិន​ការ​បង្ហាញថា​បុរស​នេះ មាន​ប្រវត្តិ​ជាប់ទាក់ទង​នឹង​ក្រុម​ភេរវកម្ម​ទេ​។​


​ការវាយប្រហារ​ដោយ​កាំបិត​នៅលើ​រថយន្តក្រុង​នៅ​អាល្លឺម៉ង់ ធ្វើឱ្យ​របួស​មនុស្ស​១៤​នាក់ កាលពី​ថ្ងៃ​សុក្រ