ការវាយប្រហារ​តាម​ផ្លូវអាកាស​សម្លាប់​ជន​ស៊ីវិល​៣១​នាក់​បន្ទាប់​ពី​យន្តហោះ​អា​រ៉ាប៊ីសាអូឌីត​ធ្លាក់​

359
ចែករម្លែក

​មនុស្ស​៣១​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅយេ​ម៉ែន​កាល​ពី​ថ្ងៃសៅរ៍ ដែល​ទំនង​ជា​ការ​សងសឹក​បន្ទាប់ពី​ក្រុមឧ​ទ្ទា​មហូ​ទី​អះអាង​​ថា​បាន​បាញ់​ទម្លាក់​យន្តហោះ​យោធា​មួយ​របស់​អា​រ៉ាប៊ីសាអូឌីត​។​

​យន្តហោះ Tornado​បាន​ធ្លាក់​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​ខេត្ត​អាល់​-​ចា​ហ្វ ក្នុងអំឡុង​ប្រតិបត្តិការ​មួយ​ដើម្បី​គាំទ្រ​កងកម្លាំង​រដ្ឋាភិបាល ជាហេតុ​នាំ​អោយ​ក្រុមចម្រុះ​​យោធា​ដឹកនាំ​អោយ​អា​រ៉ាប៊ីសាអូឌីត​បង្កើន​ប្រតិបត្តិ​ការ​យោធា​នៅ​ក្នុង​តំបន់​នោះ​។​

​អំពើហិង្សា​សម្លាប់​មនុស្ស​នេះ​កើតឡើង​បន្ទាប់​ពី​ការប្រយុទ្ធ​គ្នា​កើនឡើង​នៅយេ​ម៉ែន​ខាងជើង​រវាង​ភាគី​មាន​ជម្លោះ​នឹង​គ្នា​។​

​មន្ត្រី​សម្របសម្រួល​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​សំរាប់​យេ​ម៉ែន​បាន​និយាយថា របាយការណ៍​មក​ពី​សមរភូមិ​កាលពី​ថ្ងៃ​១៥​កុម្ភៈ​បង្ហាញថា «​ជន​ស៊ីវិល​ដល់​​ទៅ​៣១​នាក់​បាន​ស្លាប់​និង​១២​នាក់​ទៀត​រងរបួស​ដោ​យ​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅ​តំបន់​អាល់​-​ហាយ​ចា​ក្នុង​ខេត្ត​អាល់​-​ចា​ហ្វ​។​ក្រោម​ច្បាប់​មនុស្សធម៌​អ​​ន្ត​រ​ជាតិ ភាគី​ប្រើ​កម្លាំង​មាន​កាតព្វកិច្ច​ការពារ​ជន​ស៊ីវិល តែ​ក្នុង​ជម្លោះ​៥​ឆ្នាំ​នៅទីនេះ អ្នក​ប្រើ​កម្លាំង​នៅតែ​មិន​បាន​រក្សា​ការទទួលខុសត្រូវ​មួយ​នេះ​…»​។​

​ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការធ្លាក់ ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​អា​រ៉ាប៊ីសាអូឌីត បាន​និយាយថា អាកាសយានិក​នៃ​យន្តហោះ​២​នាក់​បាន​លោត​​ឆត្រ​ចេញពី​យន្តហោះ តែ​ពួក​ឧទ្ទាម​បាញ់​លើ​ពួកគេ ដោយ​«​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​។​អាយុជីវិត​និង​សុខុមាលភាព​របស់​គេ​ជាកា​រ​ទទួលុសត្រូវ​របស់​ក្រុម​​ជីវពល​ហូ​ទី​»៕ប្រែសម្រួល៖វាសនា

ពួក​ឧទ្ទាម​ហូ​ទី​បញ្ចេញ​រូបភាព​បាញ់​ទម្លាក់​យន្តហោះ​អា​រ៉ាប៊ីសាអូឌីត​