ការវាយប្រហារ​តាម​អាកាស​សម្លាប់​មនុស្ស​១៩​នាក់​នៅ​ផ្សារ​មួយ​នៅ​ប្រទេស​យេ​ម៉ែន​

2652
ចែករម្លែក

រដ្ឋមន្ត្រីសុខាភិបាលបានប្រាប់សារព័ត៌មានNBC News ថាមនុស្សយ៉ាងតិចណាស់ចំនួន១៩នាក់ ត្រូវបានសម្លាប់ និង១០នាក់ផេ្សងទៀតបានរងរបួសកាលពីថ្ងៃពុធទី២៤តុលាក្នុងការវាយប្រហារតាមអាកាសដែលត្រូវចំផ្សារមួយនៅប្រទេសយេម៉ែន ។

លោកTaha Mutawakil រដ្ឋមន្ត្រីសុខាភិបាល បាននិយាយថា ការវាយប្រហារតាមអាកាសនេះ បានត្រូវចំផ្សារមួយនៅទីក្រុងHodeidah ។

ក្រុមកងទ័ពចម្រុះដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិងកំពុងធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមស៊ីវិលនៅប្រទេសយេម៉ែន កាលពីឆ្នាំ២០១៥ ។វាបានធ្វើការវាយប្រហារតាមអាកាសជាញឹកញាប់ទៅលើក្រុមជនសកម្មប្រយុទ្ធHouthi ដែលគាំទ្រដោយអ៊ីរ៉ង់នេះនិងជាញឹកញាប់ ការវាយប្រហារបានត្រូវចំក្រុមជនស៊ីវិល ប៉ុន្តែក្រុមកងទ័ពចម្រុះ បដិសេធថាមិនមានបំណងវាយប្រហារលើជនស៊ីវិលនោះទេ។

ព័ត៌មាននៃការវាយប្រហារតាមអាកាសនេះបានកើតឡើងស្របពេលដែលអារ៉ាប៊ីសាអូឌីតកំពុងតែប្រឈមនឹងការថ្កោលទោសជាអន្តរជាតិចំពោះការសម្លាប់អ្នកកាសែតលោក Jamal Khashoggi នៅឯស្ថានកុងស៊ុលមួយ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី៕ដោយ៖សុខា/sn

រថយន្តមួយត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសមួយនៅទីក្រុងHodeidah ប្រទេសយេម៉ែន កាលពីថ្ងៃពុធ