ការវាយប្រហារ​តាម​អាកាស​របស់​អាមេរិក​ស​ម្លា​ប់​ពួក​សកម្មប្រយុទ្ធ​Al-Shabaab៥២​នាក់​

526
ចែករម្លែក

​យោធា​អាមេរិក​បានចាប់ផ្តើម​កា​រ​វាយប្រហារ​តាម​អាកាស​នៅ​សូ​ម៉ាលី​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​មករា ដោយបាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​៥២​នាក់​ដែល​បាន​វាយប្រហារ​​មូលដ្ឋាន​យោធា​សូ​ម៉ាលី​មួយ​កាល​ពីមួយ​ថ្ងៃមុន​នោះ​។​

ន្តហោះគ្មានមនុស្សបើករបស់អាមេរិកត្រូវគេជឿថាចូលរួមក្នុងការវាយប្រហារតាមអាកាសលើពួក
Al-Shabaab

​ការវាយប្រហារ​នេះ​ផ្តោតលើ​យុទ្ធជន​ក្រុម​Al-Shabaab​ដែល​បាន​វាយ​សំរុកចូល​បន្ទាយ​ទាហាន​មួយ​ដោយ​ប្រើ​រថយន្ត​ផ្ទុក​គ្រាប់បែក​អត្តឃាត​។​

​រូបភាព​ថត​នៅ​កន្លែងកើតហេតុ​ក្រោយ​ការវាយប្រហារ​បង្ហាញរ​ថ​យន្ត​ដែល​ឆេះ​និង​សាកសព​ឆេះ​រោល​នៅ​ជុំវិញ​។​រូបភាព​ផ្សេងទៀត​បង្ហាញ​រថយន្ត​មួយ​ជាមួយនឹង​គ្រឿង​​ផ្ទុះ​ដែល​មិនទាន់​ត្រូវ​ចុច​អោយ​ផ្ទុះ​នៅឡើយ​នៅ​បន្ទាយ​Bar Sanguni ដែល​រង​ការវាយប្រហារ​ពី​ពួក​Al-Shabaab ។​

Al-Shabaab បាន​បាត់បង់​ការត្រួតត្រា​បណ្តា​ទីក្រុង​សូ​ម៉ាលី​បន្ទាប់ពី​ទាហាន​ទៅ​ពី​សហភាព​អាហ្វ្រិក​និង​កងកម្លាំង​សូ​ម៉ាលី​វាយ​បណ្តេញ​ពួក​អ៊ីស្លាម​និយម​ជ្រុល​ចេញពី​​ក្រុង​ម៉ូ​ហ្កា​ឌី​ស៊ូ នៅ​ឆ្នាំ​២០១១​។​

​កាលពី​ថ្ងៃ​សុក្រ ពួកគេ​បាន​ឈ្លប​វាយប្រហារ​លើ​ក្បួន​រថយន្តយោធា​អេ​ត្យូ​ពីមួយ​នៅ​ខាងជើង​ក្រុង​បាយ​ដូ​នៅ​ភាគ​កណ្តាល​សូ​ម៉ាលី​។​Al-Shabaab បាន​និយាយថា​ខ្លួន​បាន​​សម្លាប់​«​ជន​ឈ្លានពាន​អេ​ត្យូ​ពី​៥៧​នាក់​»​។​

​ចំណែក​ក្រសួងការពារជាតិ​អេ​ត្យូ​ពី បាន​និយាយថា ខ្លួន​បាន​ប្រើ​ឧ​ទ្ធ​ម្គា​គ​ចក្រ​ប្រយុទ្ធ​ដើម្បី​វាយ​រុញច្រាន​ដោយ​ជោគជ័យ នៅ​ជិត​ទីក្រុង​បាយ​ដូ​។​

​កាលពី​ថ្ងៃ​អង្គារ ពួក​សកម្មប្រយុទ្ធ​Al-Shabaab បាន​វាយប្រហារ​សណ្ឋាគារ​មួយ​នៅ​កេ​ន​យ៉ា ដោយ​សម្លាប់​មនុស្ស​២១​នាក់​៕​ដោយ​៖​វាសនា​