ការវាយប្រហារ​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ថៃ​សម្លាប់​មនុស្ស​១៥​នាក់​

210
ចែករម្លែក

​មន្ត្រី​សន្តិសុខ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​៦​ខែវិច្ឆិកា​ថា ថា​ក្រុម​ជន​ដែល​សង្ស័យ​ថា​ជា​ពួក​បះបោរ​បំបែក​ទឹកដី បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៥ នាក់​និង​បង្ក​របួស​អ្នក​​ស្ម័គ្រចិត្ត​ការពារ​ភូមិ​ចំនួន​៤ នាក់​នៅក្នុង​ការបាញ់ប្រហា​រ​មួយ​នៅពេល​យប់​ថ្ងៃ​អង្គារ​នៅឯ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​មួយ នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ដែល​មាន​ជន​​ជាតិ​អ៊ីស្លាម​រស់នៅ​ច្រើន​និង​មាន​ភាពវឹកវរ​រ៉ាំរ៉ៃ​នេះ ។​

​ក្រុម​អ្នក​វាយប្រហារ​នៅ​ខេត្ត​យ៉ាឡា ភាគ​ខាងត្បូង​នេះ​ក៏​បាន​ប្រើ​គ្រឿង​ផ្ទុះ​និង បាច​ដែកគោល​លើ​ផ្លូវ​ដើម្បី​រារាំង​ក្រុម​អ្នក​តាម​ចាប់​នៅ​យប់​ថ្ងៃ​អង្គារ​នៅក្នុង​អ្វីដែល​ក្រុម​អាជ្ញាធរ​​បាន​និយាយថា​ជា​ការវាយប្រហារ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក​ប្រា​ម៉ូត ប្រូ​ម អ៊ិន អ្នកនាំពាក្យ​សន្តិសុខ​ក្នុង​តំបន់​បាន​និយាយប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា ” នេះ​ទំនងជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​នេះ ហើយ​នេះ​ជា​ការវាយប្រហារ​មួយ​ក្នុង​​ចំណោម​ការវាយប្រហារ​ដ៏​ខ្លាំង​បំផុត​ធៀប​នឹង​ការវាយប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​”​។​

​មិន​មាន​នរណា​ឬ​ក្រុម​ណាមួយ ប្រកាស​ទទួស​ខុស​ត្រូវ​ចំពោះ​ការវាយ​ប្រ​ហារ​នេះ​នៅឡើយ​ទេ​៕​ដោយ​៖​សុខា​/sn

ក្រុម​អ្នក​សង្គ្រោះ ដឹក​សាកសព​នៃ​អ្នកស្លាប់​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ខេត្ត​យ៉ាឡា ភាគខាងត្បូង​ថៃ នៅ​ថ្ងៃ​ពុធ​ទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩