ការវាយប្រហារ​លើ​ទីតាំង​ប្រេង​អា​រ៉ាប៊ីសាអូឌីត​គំរាមកា​រ​ផ្គ​ត់​ប្រេង​ពិភពលោក​

305
ចែករម្លែក

​ការវាយប្រហារ​លើ​បណ្តា​ទីតាំង​ប្រេង​របស់​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​កញ្ញា​ត្រូវគេ​ជឿ​ថា​បាន​រារាំង​ការផ្គត់ផ្គង់​ប្រេង​ពាក់កណ្តាល​របស់​ប្រទេស​នេះ​ជាហេតុ​នាំ​អោយ​អា​​ម៉េ​រិក​ក្លាយជា​អ្នកការពារ​ការផ្គត់ផ្គង់​ថាមពល​ពិ​ភ​លោក​ពិត ដោយ​បាន​បង្កើន​ការផលិត​ប្រេង​ផ្ទាល់ខ្លួន​និង​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​បណ្តា​ប្រទេស​ផលិត​ប្រេង​នានា​។​

​អា​រ៉ាប៊ីសាអូឌីត នៅ​មិន​ទាន់​បញ្ចេញ​អោយ​ដឹង​អំពី​ការខូចខាត​លើ​ផលិកម្ម​ប្រេង​របស់ខ្លួន តែ​ប្រភព​ចេញពី​ឧស្សាហកម្ម​នេះ បាន​និយាយថា ប្រេង​៥​ទៅ​៦​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​​ឬ​៥​ទៅ​៦​ភាគរយ​នៃ​ការផ្គត់ផ្គង់​ពិភពលោក រង​ផលប៉ះពាល់​។​

​សូមបញ្ជាក់​ថា អា​រ៉ាប៊ីសាអូឌីត ដែល​ជា​មេដឹកនាំ​តាម​ការជាក់ស្តែង​នៃ​អង្គការ​ប្រទេស​នាំចេញ​ប្រេង​និង​ជា​អ្នក​ផ​លិ​ប្រេង​ធំជាងគេ ត្រូវបាន​គេ​មើលឃើញថា​ជា​អ្នក​ធានា​ផ្គត់ផ្គង់​​ប្រេង​ពិភពលោក​ជា​យូរ​មក​ហើយ​។​

​ប្រភព​ព័ត៌មាន​បាន​និយាយថា​អា​រ៉ាប៊ីសាអូឌីត​នឹង​អាច​ស្តារ​ការផ្គត់ផ្គង់​វិញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ហើយ​ការរាំងស្ទះ​ការផ្គត់ផ្គង់​ប្រេង​នៃ​ប្រទេស​នេះ​ណា​មួយ​នឹង​ជះឥទ្ធិពល​​លើ​ថ្លៃ​ប្រេង​ពិភពលោក​។​

​រដ្ឋមន្ត្រី​ថាមពល​អា​រ៉ាប៊ីសាអូឌីត បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ផលិតកម្ម​ប្រេង​នៅ​រោងចក្រ​ពីរ​នៅ​ក្រុង​រី​យ៉ា​តដែល​រង​ការវាយប្រ​ហា​រដោយ​ដ្រូ​ន​របស់​ក្រុម​សកម្មប្រយុទ្ធ​ហូ​ទី​​ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដោយ​ធ្វើអោយ​ស្ទះ​ទិន្នផល​ប្រេង​ប្រចាំថ្ងៃ​របស់​ក្រុមហ៊ុន​ប្រមាណ​ពាក់កណ្តាល​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយថា ការវាយប្រហារ​នេះ​នាំ​ដល់​ការរារាំង​ទិន្នផល​ប្រេង​ឆៅ​ប្រមាណ​៥,៧​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ឬ​ស្មើនឹង​៥០​ភាគរយ​នៃ​ផលិតកម្ម​សរុប​របស់​ក្រុមហ៊ុន​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រុម​ឧទ្ទាម​ហូ​ទី ចលនា​ប្រឆាំង​នៅយែ​ម៉ែន​នេះ​បាន​វាយប្រហារ​ទីតាំ​ង​ចម្រាញ់​ប្រេង​Abqaiq និង Khurais​ដោយ​ប្រើ​ដ្រូ​ន​១០​គ្រឿង ដែល​​ជា​ប្រតិបត្តិការ​ធំ​បំផុត​របស់​ខ្លួន​នៅក្នុង​ទឹកដី​អា​រ៉ាប៊ីសាអូឌីត​។​

​ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃ​សៅរ៍​បាន​ទូរស័ព្ទ​ប្រាប់​ប្រធានាធិបតី​អាម៉េរិក​ថា ព្រះរាជាណាចក្រ​របស់​ទ្រង់​នឹង ហើយ​នឹង​អាច​ប្រឈម​ដោះស្រាយ​ជាមួយ​ការ​​ឈ្លានពាន​របស់​ភេរ​វករ​នេះ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ការ​វាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត និង​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​អ៊ីរ៉ង់​៕ដោយ៖វាសនា

ក្រុម​ឧទ្ទាម​ហូ​ទី អះអាង​ទទួលខុសត្រូវ​ការវាយប្រហា​រលើ​រោងចក្រ​ប្រេង​អា​រ៉ាប៊ីសាអូឌីត ដោយ​ប្រើ​ដ្រូ​ន​១០​គ្រឿង​