ការវិនិយោគ​របស់​OBORCapital​លើ​គេហទំព័រ​Delishop.Asia​នឹង​ធ្វើឱ្យ​កក្រើក​ការទិញ​ទំនិញ​តាម​អ៊ិន​ធឺរ​ណេ​ត​នៅ​កម្ពុជា​

155
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រុមហ៊ុន OBOR Capital​ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​នាំមុខគេ​បានប្រកាស បណ្ដាក់ទុន​ដំណាក់កាល​ដំបូង ជាមួយ Delishop.Asia ដែលជា​ផ្សារ​លក់ទំនិញ​តាម​អ៊ិន​ធឺរ​ណេ​ត ដំបូង​គេ​នៅ​កម្ពុជា​ដែល​នឹង​ផ្លាស់ប្តូរ​បទពិសោធន៍​ការទិញ​ទំនិញ​តាម​អ៊ិន​ធឺរ​ណេ​ត​នៅ​ប្រទេស​កម្ពុជា​។

​ការវិនិយោគ​របស់​OBORCapital​រួមមាន​ការបណ្ដាក់ទុន​និង​ការទិញ​ភាគហ៊ុន​។​ក្រុមហ៊ុន​Delishop.Asia ដែលជា​ផ្សារ​លក់ទំនិញ​តាម​អ៊ិន​ធឺរ​ណេ​ត​នាំមុខគេ​នៅ​កម្ពុជា ផ្ដល់​សេវា​ដឹកជញ្ជូន ផ្នែក​គ្រឿងទេស អាហារ និង​ភេសជ្ជៈ គ្រឿងសំអាង និង​ទំនិញប្រើប្រាស់​ផ្សេងៗ​ទៀត​រហ័ស​បំផុត​។ Delishop.Asia គឺជា​គេហទំព័រ​ធំ​បំផុត​ក្នុង​វិស័យ​លក់​នៅតាម​អ៊ិន​ធឺរ​ណេ​ត​នៅ​ប្រទេស​កម្ពុជា​ដោយមាន​ទំនិញ​ជាង​៨០០០​ប្រភេទ មកពី​អ្នកផ្គត់ផ្គង់​ជាង​៤០​កន្លែង​។​

​ទុន​ដែល​បាន​បណ្ដាក់​នឹងត្រូវ​បាន​ប្រើ​ដើម្បី​អភិវឌ្ឍ​ទម្រង់​គេហទំព័រ​ឱ្យមាន​លក្ខណៈ​ងាយ​បត់បែន​និង​ងាយស្រួល សម្រាប់​អ្នកប្រើប្រាស់​ជាង​មុន ក៏ដូចជា​ការដំឡើង​ក​ម្ម​វិធី​ឲ្យ​អ្នកប្រើប្រាស់​ប្រព័ន្ធ Android និង​iOS​ដែល​គ្រោង​នឹងដាក់​ឲ្យ​ប្រើ​នៅ​ចុងឆ្នាំ​នេះ​។​ទុន​ដែល​បាន​វិនិយោគ​ក៏​នឹង​ត្រូវបាន​ប្រើ​ដើម្បី​បង្កើត​បច្ចេកវិទ្យា​សម្រាប់​ការគ្រប់គ្រង​ខ្សែសង្វាក់​ផ្គត់ផ្គង់​។​

ក្រុមហ៊ុន​Delishop.Asia​ក៏​នឹង​វិនិយោគ​ផងដែរ​ក្នុង​ការទិញ​ម៉ូតូ​ថ្មី​និង​កម្មវិធី​បណ្តុះបណ្តាល​អ្ន​ក​បើកបរ​នៅពេលដែល​អាជីវកម្ម​របស់ខ្លួន​កាន់តែ​រីកចម្រើន​នៅ​រាជធានី​ភ្នំពេញ​និង​ទៅកាន់​តំបន់​ថ្មីៗ​ក្នុងប្រទេស​កម្ពុជា​។​Cambo Ticket ដែលជា​ក្រុមហ៊ុន​របស់​OBORCapital​ក៏មាន​ភាគហ៊ុន​ខ្លះ​នៅក្នុង​អាជីវ​កម្មនេះ​ផងដែរ​។ យោងតាម កិច្ចព្រមព្រៀង OBOR Capital និង CamboTicket នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​យុទ្ធសាស្ដ្រ លើ​ការងារ​សំខាន់ៗ​មួយចំនួន​របស់​Delishop.Asia​។

លោក​ChristopheForsinetti​ដែលជា​នាយក​ក្រុមហ៊ុន​OBORCapital​បាន​មានប្រសាសន៍ថា​៖“​យើង​ស្ញប់ស្ញែង​ចំពោះ​ប្រតិបត្តិការ​និង​ភាព​មោះមុត​ក្នុងការ​បំពេញតម្រូវកា​រ​របស់​អតិថិជន​របស់​Delishop​។​យើង​ជឿជាក់ថា​វិស័យនេះ​មាន​សក្តានុពល​ខ្លាំង​និង​គួរតែ​ឈានទៅ​កាន់​ដំណាក់កាល​ផ្លាស់ប្ដូរ​ថ្មី​។​យើង​រំភើប​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ​និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ​រប​ស់ Delishop ដើម្បី​សហការ​ជាមួយគ្នា​ទៅលើ គម្រោង​ដែលមាន​ស្រាប់​របស់​យើង​ក៏ដូចជា​ការពង្រីក​អាជីវកម្ម​ឲ្យ​បាន​ខ្លាំងក្លា​នៅ​រយៈពេល​ខាងមុខនេះ​” ។​

លោក Christophe Forsinetti បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ “​ក្នុងការ​វិនិយោគ​លើ​ក្រុមហ៊ុន Startup ណាមួយ OBOR Capital ប្រើ​វិធីសាស្ត្រ​វាយតម្លៃ​រយៈពេល​វែង​និង​ផ្អែក​តាម​ភាពជាក់ស្តែង ។ ដោយសារ​ប្រទេស កម្ពុជា ឡាវ​និង​មី​យ៉ាន់​ម៉ា​ស្ថិតនៅ​ក្នុងដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍន៍​ទីផ្សារ ដែលជា​ចំណុច​ផ្តោត​របស់​OBOR​ហើយ​ភាគច្រើន​នៃ​វិស័យ​ទាំងនេះ​នៅ​មិនទាន់មាន​ការរៀបចំ​ត្រឹមត្រូវ​និង​មិនទាន់មាន​ប្រព័ន្ធ​ច្បាស់លាស់​ល្អប្រសើរ​នៅឡើយ។

​ហេតុនេះហើយ​បានជា​ខ្លួន​ផ្ដល់ឱកាស​ឲ្យ​ក្រុមហ៊ុន​ដែលមាន​វិជ្ជាជីវៈ​អាច​ចាប់យក​ទីផ្សារ​បាន​លឿន​និង​ធ្វើការ​គ្រប់គ្រង​ទីផ្សារ​របស់ខ្លួន​។ យើង​ចង់​បណ្ដាក់ទុន​ទៅលើ​ក្រុមហ៊ុន​ណា​ដែល​យ៉ាងហោចណាស់​ដៃគូ​របស់​យើង​មួយ​អាច​នាំមក​នូវ​ជំនាញ​តាម វិស័យ​របស់ខ្លួន មកដល់​ប្រទេស​កម្ពុជា​បាន​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ យើង​ស្វែងរក Startups ដែលមាន​សក្តានុពល​ត្រូវ​គ្នា​ជាមួយ​វិនិយោគិន ឬ ក្រុមហ៊ុន​ពាក់ព័ន្ធ​ផ្សេងទៀត​របស់​យើង​។​យើង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​Startups​ស្ថាបនិក​អាជីវកម្ម​និង​ជួយ​ពួកគេ​ឱ្យ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ក៏ដូចជា​ផ្សារភ្ជាប់​ពួកគេ​ទៅកាន់​បណ្តាញ​របស់​យើង​និង​ធានាថា​ពួកគេ​មាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង បានល្អ​ប្រសើរ មុនពេល​ស្វែងរក​ការបណ្ដាក់ទុន​បន្ទាប់​ទៀត​” ។​

​លោក​JulienNguyen​ដែលជា​នាយក​និង​ស្ថាបនិក​ក្រុមហ៊ុន​Delishop.Asia​បាន​អះអាងថា​៖“​ខ្ញុំ​ពិតជា​រំភើប​យ៉ាងខ្លាំង​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​OBORCapital​ដើម្បី​អភិវឌ្ឍ​ជំហាន​បន្ទាប់​របស់​យើង​។ ទុន​ដែល​ប្រមូលបាន​នឹងត្រូវ​ប្រើ​ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​របស់​យើង​ផ្ដល់នូវ​ផលិតផល​ដែលមាន​គុណភាព​ល្អ រួមទាំង​កែលម្អ​សេវា​អតិថិជន​ផង​៕S/