ការវិលត្រឡប់​របស់ វ៉េ​ន រូ​នី មកកាន់​ក្រុម​ជម្រើសជាតិ​រង​ការរិះគន់​ខ្លាំងៗ​

1153
ចែករម្លែក

លោក ភី​ធើ ស៊ី​ល​ធិ​ន (Peter Shilton) បាន​ចោទប្រកាន់​សហព័ន្ធ​បាល់ទាត់​ដែល បាន​កោះហៅ​កីឡាករ វ៉េ​ន រូ​នី (Wayne Rooney) បន្ទាប់ពី​កីឡាករ​រូបនេះ​ទទួលបាន ការស្វាគមន៍​ជា​លើកចុងក្រោយ​នៅ​ពហុ​កីឡដ្ឋាន Wembley ។​
​ ​
​លោក ស៊ី​ល​ធិ​ន ដែល​ធ្លាប់​បង្ហាញមុខ​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​១២៥​លើក​នោះ​និយាយថា លោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការសម្រេចចិត្ត​នេះ ហើយ​ជឿថា វា​គឺជា​កំហុស​ធំ​មួយ និង​ជាការ​ដណ្តើម​កៅអី​របស់​កីឡាករ​វ័យក្មេង​។​
​ ​
​រូ​នី វ័យ​៣៣​ឆ្នាំ អតីត​ប្រធាន​ក្រុម​អង់គ្លេស​នឹង​ទទួលបាន​ឱកាស​បង្ហាញ​មុខជា​លើក​ទី​១២០ និង​ជា​ឱកាស​ដើម្បី​និយាយ​លា​ជា​លើកចុងក្រោយ​នៅពេល​ក្រុម​អង់គ្លេស​ប្រកួត​ជាមួយ ក្រុម​អាមេរិក​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា ប៉ុន្តែ​ចំណាត់ការ​នេះ​បាន​រង​ការរិះគន់​ខ្លាំងៗ​។​
​ ​
​លោក ស៊ី​ល​ធិ​ន វ័យ​៦៩​ឆ្នាំ បាន​និយាយថា “​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​នៅពេល​ខ្ញុំ​បានដឹង​រឿងនេះ ហើយ​ខ្ញុំ​នៅតែ​មិនទាន់​យល់​ពី​ការសម្រេចចិត្ត​នេះ​។ វា​មាន​រយៈពេល​២​ឆ្នាំ​ហើយ​ចាប់តាំងពី វ៉េ​ន រូ​នី លេង​ជា​លើកចុងក្រោយ​ឲ្យ​ក្រុម​ជម្រើសជាតិ​។ នៅពេលនេះ ក្រុម​អង់គ្លេស​មាន កម្រិត​លេង​ថ្មី​មួយ ហើយ​មាន​ស្ថិតិ​ល្អ​នៅ​វើ​ល​ខាប់​ប៉ុន្តែ​អាច​នឹង​ដើរ​ថយក្រោយ​ដោយសារ តែ​ការសម្រេចចិត្ត​នេះ​។​
​ ​
​លោក បន្តថា “​មិនមែន​មានន័យថា រូ​នី មិន​ស័ក្តិសម​នឹង​ទទួលបាន​ការស្វាគមន៍​ទេ​។ យើង​អាច​ឲ្យ​គាត់​បង្ហាញមុខ​បាន ប៉ុន្តែ​មិនត្រូវ​ឲ្យ​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​ទេ​។ ការធ្វើ​បែបនេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​វា​បាត់បង់​ឱកាស​របស់​កីឡាករ​វ័យក្មេង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ វ៉េ​ន រូ​នី (Wayne Rooney)