ការវះកាត់​យោនី​ឬ​ព្រហ្មចារី​ដើម្បី​កែ​សម្ផស្ស​ជា​រឿង​គួរ​ធ្វើ​ឬ​អត់​?

308

​មាន​ស្ត្រី​ខ្លះ​មិន​ត្រឹមតែ​ធ្លាប់​គិត អំពី​ការវះកាត់​កែ​សុដន់​ទេ ។ គេ​ចូល​ជ្រៅ​ជាងនេះទៀត រហូតដល់​ធ្វើការ​វះកាត់​កែកុន​យោនី (vaginoplasty) របស់ខ្លួន​ដើម្បីឱ្យ​ប្រសើរ​ជាង​មុន ។ ខ្លះ ទៀត​ធ្វើការ​វះកាត់​បែបនេះ​ចង់បង្ហាញ​ពី​ភាព​នៅ​ក្រមុំ​ព្រហ្មចារី ។ នៅ​កម្ពុជា យើង​មិនសូវមាន​ករណី បែបនេះ​ច្រើន ទេ ។ ប៉ុន្តែ​គ្រូពេទ្យ​របស់​យើង​ពិតជា ធ្លាប់​បានទទួល​អំពី​ការសាកសួរ​អំពី​ការវះកាត់ កែ​យោនី​នេះ ។ តើ​អ្នក​គួរតែ​ធ្វើការ​វះកាត់​បែបនេះ​ឬទេ​?

​ការវះកាត់​យោនី​នេះ គេ​ធ្វើឡើង​ក្នុង​បំណង​កែ​ធ្វើឱ្យ​យោនី​តឹង​ល្អ និង មាន​គោលបំណង ដើម្បី​បង្កើន​ការ ស្រើបស្រាល​សប្បាយ​នៅពេល​រួមភេទ ។ ប៉ុន្តែ​ចូរ​អ្នក​ទាំងអស់គ្នា​ចាំ​ចុះ​ថា​គ្រូពេទ្យ​ភាគច្រើន នឹងមិន​ណែនាំ​ឱ្យ​ស្ត្រី ណា​ម្នាក់​ធ្វើការ​វះកាត់​យោនី​ដើម្បី កែកុន​ទ្រង់ទ្រាយ​របស់​វា ។ ផល ប្រយោជន៍​នៃ​ការវះកាត់​នេះ គឺ​មិន ប្រាកដប្រជា​ឡើយ ។ ពេលខ្លះ​វះកាត់​មិន សម​ដូច​បំណង ហើយ​ពេលខ្លះទៀត​វា បង្ក​គ្រោះថ្នាក់​។ ការវះកាត់​នេះ​គឺ​គ្មាន ការធានា​សុវត្ថិភាព​ទេ ប៉ុន្តែ​ផល​វិ​បាល របស់​វា​អាច​ធ្ងន់ធ្ងរ ។ ផលវិបាក​ទាំង នោះ​អាច​រួមមានៈ​
​ ​
– ការឆ្លង​មេរោគ​
– ការ​មាន​ស្លាកស្នាម​
– បត់ជើងតូច​ដោយ​មិនដឹង​ខ្លួន (Incontinence)
– បាត់បង់​ការទទួល​ដឹង​ផ្នែក អារម្មណ៍​
– ឈឺចាប់​ពេល​រួមភេទ​
​ ​
​គ្រូពេទ្យ www.health.com.kh ឱ្យ​ជា​យោបល់​ថា អ្នក​មិនគួរ​ធ្វើការ​វះកាត់​ដែល​មិន​ប្រាកដ ប្រជា​បែបនេះ ឡើយ ។ ម្យ៉ាង​វា​នឹងធ្វើ​ឱ្យ​ខាត​លុយ កាក់​និង​ម្យ៉ាងទៀត​វា​នឹង​ធ្វើឱ្យ​គ្រោះ ថ្នាក់​ដល់​សុខភាព ៕ ដោយៈ health.com.kh​