ការសម្លាប់​យក​ស្បែក ធ្វើឱ្យ​ដំរី​រង​ការគំរាមកំហែង​ធំ​ជាង​សម្លាប់​យក​ភ្លុក​

1706
ចែករម្លែក

​ក្រុម​សកម្មជន​បាន​ដាស់តឿន​ថា ការកើនឡើង​នូវ​តម្រូវការ​ស្បែក​ដំរី​នៅ​ប្រទេស​ចិន​កំពុង​ជំរុញ ឱ្យមាន​ការសម្លាប់​ដំរី “​ឥតឈប់ឈរ​” នៅក្នុង​ប្រទេស មី​យ៉ាន់​ម៉ា (​ភូមា​) ហើយ​វា​ជាការ គំរាមកំហែង​ធំ​ជាង​ការជួញដូរ​ភ្លុក​ដំរី​ទៅទៀត​។​

​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​បង្ហាញ​ពី​ខ្មោច​ដំរី​ដែល​អ្នកប្រមាញ់​ឃោរឃៅ​វះ​យក​ស្បែក​ទុកចោល​ឱ្យ​ស្អុយរលួយ​នៅក្នុង​ព្រៃ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ទីផ្សារ​ធំ​បំផុត​សម្រាប់​ផលិតផល​ស្បែក​ដំរី គឺ​នៅក្នុង​ប្រទេស​ចិន ដោយ​ស្បែក​របស់​វា​ត្រូវគេ​កិន និង​ប្រើ​ជា​ឱសថ​ព្យាបាល​ជំងឺ​ក្រពះ ឬ​ជំងឺ​សើ​ស្បែក ឬ​ច្នៃ​ជា​គ្រឿងអលង្ការ​ដូចជា​អង្កាំ និង​បន្តោង​សម្រាប់​លក់​។

​ក្រុម​អ្នក​អភិរក្ស​មកពី​អង្គការ​មួយ​ឈ្មោះថា “​គ្រួសារ​ដំរី​” (Elephant Family) មាន​មូលដ្ឋាន នៅ​ប្រទេស​អង់គ្លេស និយាយថា ទំនិញ​ទាំងនោះ​ត្រូវបាន​គេ​ផ្សព្វផ្សាយ​លក់​តាម អ៊ិន​ធឺ​ណិ​ត កាន់តែ​ច្រើនឡើង ហើយ​ក្រើន​រំឭកថា ការជួញដូរ​នេះ​កំពុង​បង្ក​ការគំរាមកំហែង​ដល់​សត្វព្រៃ នៅ​អាស៊ី​នេះ (​ដំរី​) ច្រើនជាង​ការជួញដូរ​ភ្លុក​ដំរី​ទៅទៀត​៕ ប្រែ​សម្រួល​: ខុម​