ការសម្លាប់​ស្ត្រី​យ៉ាង​ឃោរឃៅ​នៅ​បង់​ក្លា​ដែស បង្ក​ឱ្យមាន​ការតវ៉ា​

867
ចែករម្លែក

​ក្រុមអ្នកតវ៉ា​រាប់សិប​នាក់​បាន​ដើរ​ដង្ហែរ​តាម​ផ្លូវ​នៅ​ទីក្រុង​ដា​ក្កាប្រទេស​បង់​ក្លា​ដែស​ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​អាយុ​១៨ ឆ្នាំ​ម្នាក់​ដែល​បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​បាន​​ដុត​ដោយសារតែ​បដិសេធ​មិន​ទម្លាក់ចោល​ការចោទប្រកាន់​ប្រឆាំង​នាយក​សាលា​អ៊ីស្លាម​របស់​នាង​។​

​នាង Nusrat Jahan Rafi បាន​ប្រាប់​គ្រួសារ​របស់​នាង​ថា​នាង​ត្រូវបាន​ល្បួង​ឱ្យ​ទៅ​លើ ដំបូល​នៃ​សាលារៀន​ជនបទ​របស់​នាង​នៅក្នុង​ទីក្រុង Feni កាល​ថ្ងៃទី​៦​ខែ​មេសា​ហើយ​បាន​​ស្នើសុំ​ឱ្យ​ដក​ការចោទប្រកាន់​នេះ​ដោយ​មនុស្ស​៥​នាក់​ដែល​បិទបាំង​មុខ​។​

​នាង​បាន​និយាយ​ថា​នៅពេលដែល​នាង​បដិសេធ​នោះ ដៃ​របស់​នាង​ត្រូវបាន​ចង ហើយ​នាង​ត្រូវ​បាន​ចាក់​សាំង​លើ​ហើយ​ដុត​។​

​នាង Nusrat Jahan Rafi បាន​និយាយ​រឿងរ៉ាវ​នេះ ប្រាប់​បងប្រុស​របស់​នា​ង​នៅក្នុង​រថយន្ត​ពេទ្យ ដែល​ដឹក​នាង​ទៅ​មន្ទី​ពេទ្យ​ហើយ​គាត់​បាន​កត់ត្រា​អ្វីដែល​នាង​និយាយ​ប្រាប់​​នៅលើ​ទូរស័ព្ទដៃ​របស់​គាត់​។ នាង​បាន​ស្លាប់ ៤​ថ្ងៃ​ក្រោយមក​ដោយ​រលាក​ខ្លួនប្រាណ​ខ្លាំង​។​

​អំពើហិង្សា​នេះ​បាន​ធ្វើឱ្យ​មាន​ការតវ៉ា​ខ្លាំង​ហើយ​បង្កើន​ការព្រួយបារម្ភ​អំពី​ស្ថានភាព​លំបាក​របស់​ស្ត្រី​និង​ក្មេង​ស្រី​នៅ​ប្រទេស​នេះ​ដែល​ភាគច្រើន​នៃ​ប្រជាជន​កាន់​សាសនា​​អ៊ីស្លាម ដោយ​មាន​ប្រជាជន​១៦០​លាន​នាក់ ដែល​មាន​ការយាយី​ផ្លូវភេទ​និង​អំពើ​ហឹង្សា​ជា​ញឹកញាប់​ហើយ​ជន​រង​គ្រោះ​ត្រូវ​បំភិតបំភ័យ​និង​ចំណាត់ការ​ផ្លូវច្បាប់​មាន​ការ​​យឺតយ៉ាវ​។

​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ចូលរួម​បុណ្យសព​របស់​នាង Nusrat Jahan Rafi នៅ​ទីក្រុង Feni ។​

​លោក Banaj Kumar Majumder ប្រធាន​ការិយាល័យ​ស៊ើបអង្កេត បាន​និយាយថា មនុស្ស​ចំនួន​១៧​នាក់ ដោយ​រួមទាំង​សិស្ស​ជា​ច្រើន​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុង​​ការ​ទាក់​ទាង​នឹង​ករណី​នេះ​៕

​ក្រុមអ្នកតវ៉ា​រាប់សិប​នាក់​បាន​ដើរ​ដង្ហែរ​តាម​ផ្លូវ​នៅ​ទីក្រុង​ដា​ក្កាប្រទេស​បង់​ក្លា​ដែស​ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​នាង Nusrat Jahan Rafi