ការសាកល្បង​តាក់ស៊ី​ហោះ​លើ​មេឃ​ដំបូងបង្អស់​នឹងធ្វើ​ឡើង​នៅ​សិង្ហ​បុរី​នៅ​ឆ្នាំ ២០១៩

1187
ចែករម្លែក

​ការសាកល្បង​សម្រាប់​តាក់ស៊ី​ហោះ​លើ​មេឃ​នឹង​ចាប់ផ្តើម​នៅ​សិង្ហ​បុរី​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩ ដោយ​ក្រុមហ៊ុន Volocopter របស់​អាល្លឺម៉ង់​នឹងធ្វើ​ការសាកល្បង​ការហោះហើរ​នេះ​។​

​ក្រុមហ៊ុន​នេះ​បានប្រកាស​ដូច្នេះ​នៅឯ​កិច្ចប្រជុំ​កំពូល​ស្តីពី​ស្វ័យប្រវត្តិ​ភាព​និង​ការធ្វើ​បំលាស់​ទី​នៅក្នុង​ទីប្រជុំជន នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ តុលា ។​

​ការសាកល្បង​នេះ​គឺមាន​គោលបំណង​ដើម្បី​ផ្ទៀងផ្ទាត់​ថា​តើ​យន្តហោះ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ហៅថា Volocopters អាច​ប្រតិបត្តិការ​នៅក្នុង​បរិយាកាស​របស់​សិង្ហ​បុរី​បានដែរ​ឬ​អត់​។​

​យន្ដហោះ​នេះ​ហោះហើរ​និង​ចុះចត​បញ្ឈរ​ហើយ​អាច​ហោះ​ដឹក​មនុ​ស្សបាន​២​នាក់​សម្រាប់​ចម្ងាយ​តិចជាង ៣០ គីឡូម៉ែត្រ​។ ទោះបីជា​ពួកវា​មើលទៅ​ដូចជា​ឧទ្ធម្ភាគចក្រ ប៉ុន្តែ​យន្តហោះ​នេះ​គឺ​ផ្អែកលើ​បច្ចេកវិជ្ជា​យន្តហោះ​ដ្រូ​ន​សុទ្ធសាធ​។​

​ការសាកល្បង​នេះ​ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​ដឹកជញ្ជូន​សិង្ហ​បុរី អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហ​បុរី (CAAS) និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDB)៕ ដោយ៖ កញ្ញាដាលីស

តាក់ស៊ី​ហោះ Volocopters នឹង​សាកល្បង​ហោះហើរ​នៅ​សិង្ហ​បុរី​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩