ការសាកល្បង​របស់​កូរ៉េខាងជើង​ជា​ការដាក់​សម្ពាធ​លើ​អាម៉េរិក​

136
ចែករម្លែក

​សប្តាហ៍​ថ្មី​មួយ ការសាកល្បង​សព្វាវុធ​មួយទៀត​របស់​កូរ៉េខាងជើង​។​ការបាញ់​សាកល្បង​ដ៏​ប្រយ័ត្នប្រយែង​តាម​ក្រិត​ក្រម​ជាប់ៗ​គ្នា​របស់​កូរ៉េ​ខាងជើង រួម​ទាំង​ការបាញ់​វត្ថុ​ផ្លោង​ពីរ​​កាលពី​ថ្ងៃ​១០​កញ្ញា បាន​ក្លាយ​ជា​ការបង្ហាញ​ភាព​គឃ្លើន​យ៉ាង​សាមញ្ញ ដែល​កាលពីមុន​វា​បាន​បង្ក​ការភ័យខ្លាច​អំពី​ការផ្ទុះ​សង្គ្រាម​ដ៏​អន្តរាយ​នៅ​សងខាង​ព្រំដែន​កូរ៉េ​។​

ការសាកល្បង​កាល​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា​ ត្រូវ​កូរ៉េ​ខាងជើង​​អះអាង​ថា​វា​ជាកា​រសាក​​ល្បង​ប្រព័ន្ធ​ទម្រ​បាញ់​រ៉ុក្កែត ដែល​មេដឹកនាំ​គីម ជុង​អ៊ុន​ទៅ​ពិនិត្យ​និង​បញ្ជា​ផ្ទាល់

​ការសាកល្បង​ដែល​ប្រធានាធិបតី​អាម៉េរិក​ចាត់ទុកថា​ជា​ការ​មិន​គំរាម​នេះ​ជា​ការខិតខំ​ចុងក្រោយ​បំផុត​ដែល​បង្ហាញ​ថា​កូរ៉េ​ខាងជើង​ទោះ​ជា​ប្រទេស​ផ្តាច់ការ​តូច​មួយ​និង​ចោម​​រោម​ដោយ​មហាអំណាច​ដែល​ច្រើនតែ​មិន​រាក់ទាក់​ក្តី ក៏​ខ្លួន​ជំនាញ​ខាង​ធ្វើ​អោយ​ទទួលបាន​ផល​ពី​តិច​មក​ច្រើន​។​

​កូរ៉េ​ខាងជើង​បាន​ធ្វើ​ដូច្នេះ តាមរយៈ​សាកល្បង​កាំជ្រួច​ចម្ងាយ​ខ្លី​និង​បាញ់​សាក​ទម្រ​រ៉ុក្កែត​និង​កាំភ្លើង​ធំ​។​សព្វាវុធ​ទាំងនេះ​អាច​វាយប្រហារ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន តែ​មិន​ដល់​អា​​ម៉េ​រិក​ដីគោក ដូច​ការសាកល្បង​កាលពី​ឆ្នាំ​២០១៧​ទេ តែ​សំខាន់​វា​អនុញ្ញាត​អោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​សម្រិត​សម្រាំង​បច្ចេកវិទ្យា​អាវុធ​ចម្ងាយ​ខ្លី បំបាំងកាយ​និង​កល​យុទ្ធ​​របស់ខ្លួន​។​

​វា​ក៏​ជា​ការបញ្ជូនសារ​ទ្វេ​ព្រម​គ្នា​ទៅកាន់​អាម៉េរិក ដោយ​បញ្ចៀស​គំនូស​ក្រហម​របស់​ត្រាំ​ស្តីពី​ការសាកល្បង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​ឬ​គ្រាប់បែកនុយគ្លេអ៊ែរ ក្នុងពេល​រក្សា​អោយ​នៅ​មាន​​ជីវិត​អំពី​លទ្ធភាព​វិល​ទៅ​រក​ការពិភាក្សា​នុយគ្លេអ៊ែ​រ ដែល​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​សង្ឃឹមថា​វា​នឹង​ជួយ​អោយមាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​អន្តរជាតិ​ខ្លះ ។​វា​ក៏​រំលឹក​ដល់​រដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីនតោន​យ៉ាងច្បាស់​ថា បើ​កូរ៉េខាងជើង​មិន​ទទួលបាន​អ្វី​ដែល​ខ្លួន​ចង់បាន​ពី​កិច្ចពិភាក្សា ខ្លួន​នឹង​បន្ត​ការ​សាក​ពិសោធន៍​សព្វាវុធ​គួរអោយខ្លាច​។​

​ការសាកល្បង​កាល​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា​នៅ​មិនទាន់​ត្រូវបាន​អ្នកជំនាញ​ពី​ក្រៅ​ធ្វើការ​វិភាគ​ពេញលេញ​នៅឡើយ​ទេ តែ​កូរ៉េ​ខាងជើង​ខ្លួនឯង​ចេញ​មក​អះអាង​ថា​វា​ជាកា​រសាក​​ល្បង​ប្រព័ន្ធ​ទម្រ​បាញ់​រ៉ុក្កែត ដែល​មេដឹកនាំ​គីម ជុង​អ៊ុន​ទៅ​ពិនិត្យ​និង​បញ្ជា​ផ្ទាល់​។​

​ការសាកល្បង​មុនៗ​គឺ​ការបាញ់​កាំជ្រួច​ចម្ងាយ​ខ្លី និង​ប្រព័ន្ធ​រ៉ក្កែត​ដែល​អាច​ពង្រីក​លទ្ធភា​ពរ​បស់​កូរ៉េ​ខាងជើង​ធ្វើ​ការវាយប្រហារ​គោលដៅ​ទូ​ទាំង​កូរ៉េ​ខាងត្បូង រួម​ទាំង​បណ្តា​មូល​​ដ្ឋា​ន​អាម៉េរិ​ក​នៅ​ទីនោះ​ផង​។​

​ការបាញ់​សាកល្បង​ចុងក្រោយ​នេះ​កើតឡើង​ចំ​ពេល​អ្នកការទូត​កូរ៉េ​ខាងជើង​បាន​សុំ​ផ្តល់​ការបន្ត​កិច្ចពិភាក្សា​ថ្នាក់​ការងារ​អំពី​បញ្ហា​ដែល​បាន​ពិភាក្សា​ពីមុនៗ គឺ​នុយគ្លេអ៊ែរ​របស់​​កូរ៉េខាងជើង ជាមួយ​សហរដ្ឋ​អាម៉េរិក តែ​ទាល់តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្ហាញ​ការផ្លាស់ប្តូរ​វិធី​ចរចា​របស់​ខ្លួន ដែល​ជួប​បរាជ័យ​នា​ពេលកន្លងមក​។​

​សូម​រំលឹក​ថា ជំនួប​កំពូក​ក្រុង​ហាណូយ​កាលពី​ខែ​កុម្ភៈ​បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដោយសារ​តែ​កូរ៉េ​ខាងជើង​ចង់អោយ​មាន​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ខ្លះ រីឯ​អាម៉េរិក​នៅ​​រក្សា​ជំហរ​ដាក់ទណ្ឌកម្ម​ដដែល ដោយ​ចង់​អោយ​កូរ៉េខាងជើង​រំសាយ​ចោល​នុយគ្លេអ៊ែរ​ជាមុន​។​

​ក្រៅពី​ឃោសនា​បានល្អ​ទល់នឹង​សម្ពាធ​ពី​ក្រៅ ការសាកល្បង​ទាំងនេះ​អនុញ្ញាត​អោយ​កូរ៉េ​ខាងជើង​បង្ហាញ​ភាព​ប្រសើរ​ឡើង​នៃ​ចល័តភាព ឥន្ធនៈ​រឹង ល្បឿន​និង​គំរូ​ហោះ​ដែល​អាច​​គេចផុត​ពី​ប្រព័ន្ធ​ស្ទាក់​ចាប់​នៃ​ប្រព័ន្ធ​ការពារ​អាកាស​របស់​តំបន់​។​

​តើ​កូរ៉េខាងជើង​ចង់បាន​អ្វី​ពី​ការបន្ត​កិច្ច​ពិភាក្សា​ជាមួយ​អាម៉េរិក​?

​ដំបូង ការធានា​សន្តិសុខ​ពី​អាម៉េរិក ដែល​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ចោទប្រកាន់ថា មាន​គោលនយោបាយ​អរិភាព​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​ខ្លួន​។​និង​ជា​ថ្នូរ​នឹង​ការរំលាយចោល​​នុយគ្លេអ៊ែរ​ខ្លះៗ​នៅ​ជំហាន​ដំបូង កូរ៉េខាងជើង​ជំរុញ​អោយ​មាន​ការដក​ចេញ​ខ្លះ​នូវ​ទណ្ឌកម្ម​ដែល​ដឹកនាំ​ដាក់​មកលើ​ខ្លួន​ដោយ​អាម៉េរិក ៕​ដោយ​៖​វាសនា​

#