ការសិក្សាៈ ​ក្មេង​រលាក​ខ្នែងពោះវៀន​ត្រូវការ​ថ្នាំ​ផ្សះ​មិនមែន​វះកាត់​ឡើយ​

137

​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Mail Online បានឱ្យដឹងថា ការវះកាត់​លើ​កុមារ​ដែលមាន ជំងឺ​រលាក​ខ្នែងពោះវៀន​ស្រួចស្រាល់ ប្រហែលជា​មិនមែនជា​រឿង​សំខាន់​លើករណី​ភាគច្រើន​ឡើយ​។​
​ ​
​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​រលាក ខ្នែងពោះវៀន​ញឹកញាប់​បំផុត គឺ ព្យាបាល​វា​ដំបូង​គេ​ជាមួយនឹង​ថ្នាំ​ផ្សះ សិន​បន្ទាប់មក ទើប​ប្រើប្រាស់​ការវះកាត់ ដើម្បី​យក​ខ្នែងពោះវៀន​ដែល​រលាក នោះ​ចេញ ដើម្បី​បញ្ឈប់​ការកើនឡើង ម្តង​ហើយ​ម្តងទៀត​។​

​ក្នុងការ​សិក្សា​នេះ​អ្នកស្រាវជ្រាវ ចង់ដឹងថា តើ​ដំណាក់កាល​ទី​២​នៃ​ការព្យាបាល​ដោយ​វះកាត់​ពិតជា ត្រូវការ​ធ្វើបែបនេះ​មែន​ឬក៏​យ៉ាងណា ។ ការសិក្សា​នេះ​មានការ​ចូលរួម​ដោយ​ក្មេង​ច្រើនជាង​១០០​នាក់ មកពី​ប្រទេស​អង់គ្លេស Sweden និង New Zealand ដែលមាន​ការព្យាបាល​ការ​រលាក​ខ្នែង ពោះវៀន​ដោយ​ប្រើ​ថ្នាំ​ផ្សះ និង​រក ឃើញថា ការ​កាត់​ខ្នែងពោះវៀន​នៅ​ថ្ងៃក្រោយ​អាចជា​រឿង​ចៀសវាង បាន លើ​ករណី​ភាគច្រើន​។​
​ ​
​ខណៈពេលដែល​ការ​ប្រឈម នៃ​ផលវិបាក​ក្រោយពី​វះកាត់​រួច​មាន តិចតួច​នោះ​តែ​វា​ក៏​អាចជា​រឿង​មួយ ធ្ងន់ធ្ងរ​បានដែរ ។​

​ដូច្នេះ​បើសិនជា​អាកា​រៈ ជំងឺ​នេះ​អាច​ព្យាបាល​បាន ដោយ​មិន បាច់​ការវះកាត់​វា​កាន់តែ​ជា​រឿង​ល្អ ថែមទៀត​។​
​ ​
​យ៉ាងណាមិញ​ដោយសារតែ ការសិក្សា​នេះ​បានធ្វើ​លើ​កុមារ​ត្រឹមតែ ១០០​នាក់​ដូច្នេះ​វា​មាន​ដែន​កំណត់ ច្រើនណាស់ ដូចជា​រយៈពេល​ខ្លី​(​មួយ ឆ្នាំ​) ដែលជា​ហេតុនាំឱ្យ​លទ្ធផល​ពិបាក នឹង​ជឿជាក់​ណាស់ ។ ទោះបីជា​ការស្រាវជ្រាវ​មួយ​នេះ​គួរឱ្យ​ចាប់អារម្មណ៍ និង​មាន​ប្រយោជន៍​សម្រាប់​គ្រូពេទ្យ និង​ឪពុកម្តាយ ក្នុងការ​សម្រេចចិត្ត​លើ ការព្យាបាល​ជំងឺ​រលាក​ខ្នែងពោះវៀន ក៏ដោយ​តែ​វា​នៅតែ​ជាការ​សម្រេចចិត្ត ដ៏​សំខាន់​មួយ​ដដែល​សម្រាប់​ពួកគេ​ទាំងពីរ ៕ ដោយៈ​health.com.kh​