ការសិក្សា​ត្រូវខិតខំ​រៀនសូត្រ​រៀងរាល់ថ្ងៃ​មិន​ថា​គ្រហស្ថ ឬ​ព្រះសង្ឃ​

636
ចែករម្លែក
លោក​ស្រី ខៀវ ស៊ីណា ជា​ចាន់តូ​ក្នុងឱកាស​បើក​នៅក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩-២០២០​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ភ្នៀ​ត​សិម្ពលី នៅ​ឃុំ​ស្នោរ សង្កាត់​កំបូល​រាជធានី​ភ្នំពេញ​(​រូបថត​ក្រុមការងារ​)

ដោយៈ​បញ្ញា​សាស្ត្រ​/ ​ភ្នំពេញៈ​ការសិក្សា​រៀនសូត្រ​មិន​ថា​គ្រហស្ថ ឬ​ព្រះ​ស​ង្ឈ​ទេ ត្រូវធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ និង​ជាប់​ជាប្រចាំ​លុះដល់​កម្រិត​ណាមួយ​តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដើម្បី​ខ្លួន​ដើម្បី​ព្រះពុទ្ធសាសនា​និង​សម្រាប់​សង្គមជាតិ ។​នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ខៀវ ស៊ីណា ជា​ចាន់តូ​ក្នុងឱកាស​បើក​នៅក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩-២០២០​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ភ្នៀ​ត​សិម្ពលី នៅ​ឃុំ​ស្នោរ សង្កាត់​កំបូល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០១៩​។​

លោក​ស្រី ខៀវ ស៊ីណា ជា​ចាន់តូ​ក្នុងឱកាស​បើក​នៅក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩-២០២០​នៅ​សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ភ្នៀ​ត​សិម្ពលី នៅ​ឃុំ​ស្នោរ សង្កាត់​កំបូល​រាជធានី​ភ្នំពេញ​(​រូបថត​ក្រុមការងារ​)


​ទូល​និង​ថ្លែង​ទៅកាន់​អ្នកចូលរួម​ជា​គ្រហស្ថ​និង​ព្រះសង្ឃ លោកស្រី​បាន​បន្តថា​ការបណ្តុះបណ្តាល​ធនធាន​ក្នុង​ផ្នែក​ព្រះសង្ឃ ជា​សមណ​សិស្ស គឺជា​ការលើកកម្ពស់​ផ្នែក​អប់រំ​ដ៏​ប្រពៃ​មួយ​ដើម្បី​បង្កើន​សីលធម៌ គុណធម៌​ក្នុងសង្គម ព្រោះ​បច្ចុប្បន្ននេះ​វិស័យ​ព្រះពុទ្ធសាសនា​បាន​កំពុង​ចាក់ឫស​យ៉ាងជ្រៅ​ទៅក្នុង​ផ្នត់គំនិត​និង​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​បិ​ង​ប​ហរ​ជា​ជាតិខ្មែរ​យើង​គ្រប់ៗ​រូប​។​បច្ចុប្បន្ន​សមណ​សិស្ស​គ្រប់​អង្គ​មាន​សិទ្ធិ​ស្មើៗ​គ្នា​ក្នុង​ការចូល​សិក្សា​រៀនសូត្រ ក្រេបជញ្ជក់​ចំណេះវិជ្ជា ក្រោម​ម្លប់​ព្រះពុទ្ធសាសនា ទោះបី​សមណ​សិស្ស​អង្គ​ខ្លះ​មាន​ស្រុកកំណើត​នៅ​ជនបទ​ឆ្ងាយ​ដាច់ស្រយាល និង​គ្រួសារ​មាន​ជីវភាព​ខ្សត់ខ្សោយ​យ៉ាងណាក៏ដោយ​។​


លោកស្រី​បាន​បន្តទៀតថា ការប្រតិបត្តិ​ប្រពៃណី​ទំនៀប​ទម្លាប់​និង​ការចូលរួម​កសាង​សមិទ្ធផល​ទ្រទ្រង់​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ក្នុងសង្គម​យើង​សព្វថ្ងៃ គឺជា​ការបង្ហាញ​នូវ​ឆន្ទៈ​ដ៏​មុះ​មុត ល្អប្រសើរ​ក្នុងការ​បង្កើន​សីលធម៌ គុណធម៌​ក្នុងសង្គម ស្របតាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​កំណត់ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​។ ក្នុងនោះ​ការរីកចម្រើន​នៃ​វិស័យ​ពុទ្ធចក្រ ជា​កញ្ចក់​ឆ្លុះ​ប​ញ្ចំ​ង​នូវ​ការរីកចម្រើន ក្នុង​វិស័យ​អាណាចក្រ​ផងដែរ ដែល​វិស័យ​ទាំងពីរ​នេះ​កំពុង​ដើរ​ទន្ទឹមគ្នា​។​ជាក់ស្ដែង​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​សម្តេច​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​វិស័យ​អាណាចក្រ​ទ​ក្នុង​រួមទាំង​វិស័យ​ពុទ្ធចក្រ​។​


​ព្រះ​មុនី​កោសល​បណ្ឌិត​យ៉​ន​សេង​យៀ​ក​ព្រះ​សាកលវិទ្យាធិការរង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​សង្ឃដីកា​ថា​ចំណេះដឹង​មិនអាច​ផ្ទេរ​ឲ្យ​បុគ្គល​ណា​ម្នាក់​ដោយ​ការមិន​ប្រឹងប្រែង​រៀនសូត្រ​ពី​បុគ្គល​ម្នាក់ៗ​នោះទេ​។​ដូចនេះ​រាល់​ការសិក្សា​បណ្តុះបណ្តាល​មិន​ថា​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​ទេ​សុទ្ធ​តែមាន​សារសំខាន់​ព្រោះ​បាន​បង្កើន​ចំណេះដឹង​មិន​ត្រឹមតែ​សមណ​សិស្ស​ទេ​។​ដូចនេះ​ត្រូវខិតខំ​ប្រឹងប្រែង​និង​គ្រប់គ្រង​សមណ​សិស្ស​ឲ្យ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​បានល្អ​ប្រសើរ និង​ហ្មត់ចត់​ចំពោះ​ការបង្រៀន​ស្របតាម​កម្មវិធីសិក្សា ដែល​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ និង​ក្រសួង​ធម្មការ និង​សាសនា បានដាក់ ។​


​សូមបញ្ជាក់ថា​បវេសនកាល​ឆ្នាំ​សិក្សា ២០១៩-២០២០​នេះ​សាលា​ពុទ្ធិក​បឋម សិក្សា វត្ត​ភ្នៀ​ត​សិម្ពលី​មាន​សមណៈ​សិស្ស​ចូលរៀន​ចំនួន​៩៥​អង្គ​។​ការសិក្សា​មាន​បួន​កម្រិត ថ្នាក់​ម​ត្តេ​យ្យ​មាន​ចំនួន​២០​អង្គ ផ្នែក​កម្មវិធីសិក្សា​ភាសាបាលី ថ្នាក់​ទី​១ មាន​សមណៈ​សិស្ស ៣០​អង្គ ថ្នាក់​ទី​២ មាន​សមណៈ​សិស្ស ២៥​អង្គ និង​ថ្នាក់​ទី​៣ មាន​សមណៈ​សិស្ស​២០​អង្គ ការសិក្សា​នេះ​បាន​ផ្តោត​សំខាន់​លើ​ផ្នែក​ភាសាបរទេស​ផងដែរ​៕សរន