ការសិក្សា​មួយ​បង្ហាញថា ថ្នាំដុសធ្មេញ​អាចធ្វើឱ្យ​មនុស្ស​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២

1047
ចែករម្លែក

​ការសិក្សា​មួយ​បាន​រកឃើញថា សារធាតុ​គីមី​ទូទៅ​មួយ ដែល​ប្រែក្លាយ អាហារ ឱសថ ថ្នាំដុសធ្មេញ និង ក្រដាស ឱ្យទៅជា​ពណ៌​ស អាច​បង្កឱ្យមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២​។​

​សារធាតុ​ទី​តានី​ម​ឌីអុកស៊ីត (Titanium Dioxide) ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ម្ហូបអាហារ​និង​គ្រឿងសម្អាង​សម្រាប់​គុណភាព​ពណ៌​ស​ដ៏​អស្ចារ្យ​របស់​វា ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា វា​បាន​ប្រមូលផ្តុំ​នៅក្នុង​លំពែង​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​។​

​ការសិក្សា​តូច​មួយ​ដោយ​សាកលវិទ្យាល័យ​តិច​សាស់​បាន​បង្ហាញថា​មនុស្ស​ដែល​មិនមាន​ជំងឺ​ទឹកនោមផ្អែម​គឺ​គ្មាន​សារធាតុ​គីមី​មួយ​នេះ​នៅក្នុង​ខ្លួន​នោះទេ ដែល​នេះ​អាច​ចង្អុលបង្ហាញ​ពី​ទំនាក់ទំនង​រវាង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ទី​តានី​ម​ឌីអុកស៊ីត​ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ ១៩០០ ដើម្បី​ជំនួស​សារធាតុ​ផ្សំ​ពណ៌​ដែល​ផ្អែកលើ​សំណ​ពុល នៅក្នុង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​ដូចជា ថ្នាំលាប និង ប្លា​ស្ទិ​ក​ជាដើម​។​

​អ្នកវិទ្យាសាស្ត្រ​និយាយថា តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៦០ សារធាតុ​គីមី​នេះ​ប្រមាណ ៤ លាន​តោន​ត្រូវបាន​ផលិត​ជា​រៀងរាល់ឆ្នាំ ហើយ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០ មក ករណី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ បាន​កើនឡើង ៤ ដង​។​

​អ្នកឯកទេស​ម្នាក់​បាន​និយាយថា ការប្រើ​សារធាតុ​ផ្សំ​ទៅជា​ពណ៌​ស​នេះ “​អាចជា​កត្តា​មួយ​ក្នុង​ការរីក​រាលដាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២”៕ ដោយ៖ កញ្ញាដាលីស