ការសិក្សា​មួយ​ព្រមាន​ថា ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ហួស​កម្រិត បង្កើន​ភាព​ឯកោ និង ការ​ថប់​បារម្ភ ហើយ​ញៀន​ដូច​អ្នក​ជក់​អាភៀន​ដែរ​

1355
ចែករម្លែក

​យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ការពឹង​អាស្រ័យ​លើ​ស្មា​ត​ហ្វូ​ន​អាចមាន​ឥទ្ធិពល​ស្រដៀង​គ្នា​ទៅលើ​ខួរក្បាល​ដូច​អ្នក​ដែល​ញៀនអាភៀន​ដែរ​។​

​អ្នកស្រាវជ្រាវ​ដែល​ស្ទង់​មតិ​និស្សិត​មហាវិទ្យាល័យ​អំពី​ការប្រើ​បច្ចេកវិជ្ជា បាន​រកឃើញ​និន្នាការ​គួរឱ្យ​ព្រួយបារម្ភ​ក្នុងចំណោម​អ្នក​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​របស់​ពួកគេ ហើយ​ព្រមាន​ថា​ឥរិយាបថ​បែបនេះ​គឺ​ដូចជា​ប្រភេទ​នៃ​ការសេព​សារធាតុ​ញៀន​ដែរ​។​

​ក្រៅពី​ផល​ប៉ះ​ពល់​ដល់​សរសៃប្រសាទ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ទូរស័ព្ទ​របស់​ពួកគេ​មាន​អារម្មណ៍​ឯកោ ធ្លាក់​ទឹកចិត្ត និង មានការ​ព្រួយបារម្ភ​ច្រើនជាង​មិត្តភក្តិ​របស់​ពួកគេ ដែល​មិនសូវ​ប្រើ​ស្មា​ត​ហ្វូ​ន​។​

​ការសិក្សា​នេះ​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​រដ្ឋ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco State University) លើ​និស្សិត​ចំនួន ១៣៥ នាក់​៕ ដោយ៖ កញ្ញាដាលីស