ការសិក្សា​រកឃើញថា បរិភោគ​ដី​អាច​ព្យាបាល​ជំងឺ​ធាត់​

912
ចែករម្លែក

ការសិក្សា​ស្រាវជ្រាវ​ថ្មី​បាន​រកឃើញ​គួរឱ្យភ្ញាក់ផ្អើល​ថា ការបរិភោគ​ដី​ជាមួយ​អាហារ ពេល​ល្ងាច​របស់​អ្នក ប្រហែលជា​អាចជួយ​ទប់ស្កាត់​ជំងឺ​ធាត់ (obesity) បាន​ដោយសារ វា​ជួយ​ភ្ញោ​ច​ជាតិ​ខ្លាញ់​ឱ្យ​ចេញពី​ប្រព័ន្ធ​រាងកាយ​របស់​អ្នក​។ នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​ល អន​ឡាញ ចុះផ្សាយ​កាលពី​១៣ ខែធ្នូ​។​

​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​អូស្ត្រាលី ដែល​មកពី​សក​វិទ្យាល័យ University of South Australia បាន​រកឃើញ​វិធី​មិន​សម​ទំនង​ម្យ៉ាង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ធាត់​។​

​នៅក្នុង​ការពិសោធន៍​ពួកគេ​បានឱ្យ​កណ្តុរ​មួយ​ហ្វូង​ស៊ី​ដីឥដ្ឋ​ម្យ៉ាង​ហើយ​កណ្តុរ​មួយ​ហ្វូង​ទៀត​ស៊ី​ថ្នាំ​សម្រក​ទម្ងន់​។ ហើយ​លទ្ធផល​ពិសោធន៍​បានបង្ហាញ​ស្ទើរ​មិនគួរ​ឱ្យ​ជឿថា កណ្តុរ​ធាត់​ដែល​ស៊ី​ដីឥដ្ឋ​បាន​ស្រក់​ទម្ងន់​ច្រើនជាង​កណ្តុរ​ដែល​ស៊ី​ថ្នាំ​សម្រក​ទម្ងន់​៕ ប្រែ​សម្រួល​: ខុម​