ការសិក្សា​រក​មិន​ឃើញថា ស្ត្រេ​ស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការមិន​មានកូន​ឡើយ​

377

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Mail បាន​ឲ្យ​ដឹងថា ស្ត្រេ​ស​អាច បង្កើន​ការ​ប្រឈម​នឹង​ភាពមិន​អាចមាន​កូន​បាន​របស់​ស្ត្រី​រហូតដល់​ពីរដង​។ យ៉ាងណាមិញ​អំ​ណះ អំ​ណា​ង​ដែល​ផ្តល់​ឲ្យ​ពី​ការសិក្សា​ចុងក្រោយ​បំផុត​នោះ​គឺ​មិនទាន់​ច្បាស់លាស់​ដែល​បញ្ជាក់​អំពី​ការពិត​នៅឡើយ​ទេ​។

​ការស្រាវជ្រាវ​នេះ​បាន​ពិនិត្យ​ទៅលើ​ប្តី​ប្រពន្ធ​ប្រមាណ ៤០០​នាក់ ដែល​កំពុងតែ​ព្យាយាម​យក​កូន​។ ស្ត្រី​បាន​ផ្តល់នូវ​ទឹកមាត់​ពីរ​ប្រភេទ ដោយ​មួយ​នៅពេល​ពួកគេ​បាន​ចុះឈ្មោះ​ក្នុងការ​សិក្សា និង​មួយទៀត ក្រោយពី​ពួក​កេ​មក​រដូវ​ក្នុងពេល​កំពុងតែ​សិក្សា​។

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​មើលថា​តើ​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​របស់​ពួកគេ​ចេញពី​ទឹកមាត់​ទាំងពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​បែបណា​។ អ័រម៉ូន​នោះ​គឺ Cortisol និង​អង់ស៊ីម Alpha Amylase ដែលជា​អង់ស៊ីម មួយ​ប្រភេទ​ផលិត​ចេញ​ព​ក្នុងការ​ឆ្លើយតប​នឹង​ចំនួន Adrenaline ហើយ​វា​អាច​ប៉ះពាល់​បែបណា ទៅលើ​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី​។ ស្ត្រី​ត្រូវបាន​ឲ្យ​បំពេញ​នូវ​រឿង​ដែល​ស្ត្រេ​ស​របស់​ពួកគេ​រាល់ថ្ងៃ​។ ប្តី​ប្រព័ន្ធ​ភាគច្រើន​ក្នុងការ​សិក្សា​នេះ​ប្រហែល ៨៧​ភាគរយ មាន​ផ្ទៃពោះ​យ៉ាង​ជោគជ័យ​ក្នុង​រយៈពេល ១២​សប្តាហ៍​។

​យោងទៅតាម​លទ្ធផល​នៃ​ការសិក្សា ស្ត្រី​ដែលមាន​កម្រិត Alpha Amylase ខ្ពស់បំផុត​គឺមាន​ការ ថយចុះ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ជាង​ស្ត្រី​ដែលមាន​កម្រិត​សារធាតុ​នេះ​ទាប​បំផុត​។ ពួកគេ​ក៏​ទំនងជា មិន​ងាយ​មាន​ផ្ទៃពោះ​ក្នុង​រយៈពេល ១២​ខែ​រហូតដល់​ពីរដង​ឯណោះ​។

​យ៉ាងណាមិញ ការសិក្សា​នេះ​មាន​ដែន​កំណត់​ច្រើនណាស់​។ ការ​វាស់​ទៅលើ​កម្រិត​អ័រម៉ូន​ស្ត្រេ​ស គ្រាន់តែ​ធ្វើឡើង​ពីរដង​ប៉ុណ្ណោះ ហើយក៏​មិនមាន​ការវាយតម្លៃ​ទៅលើ​ភាព​ស្ត្រេ​ស​ប្រចាំថ្ងៃ​ច្រើន​ដែរ​។ ដូច្នេះ​យក​ល្អ​គួរតែមាន​ការសិក្សា​លើ​ប្តី​ប្រពន្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ទើប​អាច​យកជាការបាន​៕ ដោយ​: health.com.kh