ការសិក្សា​របស់​ជប៉ុន​បង្ហាញថា ដើរ​ទំពា​រស្ករ​កៅស៊ូ អាចជួយ​សម្រក​ទម្ងន់​ដោយ​មិនបាច់​ប្រឹង​

1056
ចែករម្លែក

​នៅតែ​ស្វែងរក​អាថ៌កំបាំង​ដើម្បី​សម្រក​ទម្ងន់​ដោយ​មិនបាច់​ប្រឹង​? ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន​បានលើកឡើង​នៅ​ថ្ងៃ​សៅរ៍​ទី ២៦ ឧសភា​នេះ​ថា ការ​សម្រក​ទម្ងន់​គឺ​សាម​ញ្ញា​បំផុត ដោយ​គ្រាន់តែ​ដើរ​បណ្តើរ ទំពារ​ស្ករ​កៅស៊ូ​បណ្តើរ​តែប៉ុណ្ណោះ​។​

​ក្នុងការ​ពិសោធន៍ ពួក​អ្នកស្រាវជ្រាវ​និយាយថា ចង្វាក់បេះដូង​របស់​ម​នុស្ស ៤៦ នាក់ ដែលមាន​អាយុ​ពី ២១ ឆ្នាំ​ដល់ ៦៩ ឆ្នាំ បាន​កើនឡើង នៅពេល​ពួកគេ​ត្រូវបាន​គេ​ឱ្យ​ទំពា​រស្ករ​កៅស៊ូ ខណៈ​កំពុង​ដើរ​ក្នុង​ល្បឿន​ធម្មតា​។​

​ក្រុមការងារ​នេះ​បាន​រាយការណ៍​នៅ​សភា​អឺរ៉ុប​ស្តីពី​ភាពធាត់​នៅ​ក្រុង​វី​យែ​ន​ថា ខណៈដែល​ការ​បឺត​ស្រូបយក​ខ្យល់​បណ្តាលឱ្យមាន​ភាពខុស​ប្លែក​គ្នា​ផ្នែក​រាងកាយ​ក្នុងចំណោម​ក្រុម​អ្នកចូលរួម​ទាំងប្រុស​ទាំង​ស្រី និង មនុស្ស​គ្រប់​វ័យ គេ​កត់សម្គាល់ឃើញ​ការកើនឡើង​ចង្វាក់បេះដូង​ច្រើន​បំផុត​ចំពោះ​បុរស ដែលមាន​អាយុ​លើសពី ៤០ ឆ្នាំ​។​

​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា “​ការរួមបញ្ចូល​គ្នា​រវាង​ការធ្វើ​លំ​ហាត់ប្រាណ​និង​ការ​ទំពា​រស្ករ​កៅស៊ូ​អាចជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ទម្ងន់​” ជាពិសេស​ក្នុងប្រទេស​ដូចជា​ជប៉ុន​ជាដើម ដែល​ការដើរ​គឺ​ឃើញ​គ្រប់​ទីកន្លែង​។​

​ការស្រាវជ្រាវ​ពីមុន​បាន​រកឃើញថា ការ​ទំពា​រស្ករ​កៅស៊ូ​បង្កើន​អត្រា​ចង្វាក់បេះដូង​និង​ការចំណាយ​ថាមពល​ចំពោះ​មនុស្ស ដែល​កំពុង​សម្រាក​។​

​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Physical Therapy Science៕ ដោយ៖ កញ្ញាដាលីស