ការសិក្សា​៖ ការបំពុល​ខ្យល់អាកាស​បង្កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ក្នុងប្រទេស​ចិន​

270
ចែករម្លែក
  • 47
    Shares

​ការសិក្សា​ថ្មី​មួយ​នៅ​ប្រទេស​ចិន​បាន​បង្ហាញថា​ការប៉ះពាល់​ទៅនឹង​ផ្សែង​អ័ព្ទ​គ្រោះថ្នាក់​យូរអង្វែង​គឺ​បង្កើន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម ដែល​នេះ​បានផ្តល់​ភស្តុតាង​ថ្មី​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការបំពុល​ខ្យល់អាកាស​និង​ជំងឺ​ទឹកនោមផ្អែម​ក្នុងប្រទេស​នេះ​។​

​ប្រទេស​ចិន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ​ទឹកនោមផ្អែម​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ជាមួយ​ប្រជាជន​ប្រហែល ១១​ភាគរយ​បានទទួល​រង​ពី​ជំងឺ​ទឹកនោមផ្អែម​។ នេះ​បើ​យោងតាម​ការសិក្សា​របស់​អាមេរិក​ដែល​បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ ២០១៧​។​

​ភាព​ចម្រុងចម្រើន​កាន់តែខ្លាំង​បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​របប​អាហារ​និង​របៀប​រស់នៅ​រួម​ជាមួយនឹង​វិបត្ដិ​នៃ​ការបំពុល​បរិយាកាស ដែល​អង្គការ​សុខភាព​ពិភពលោក​ប៉ាន់ប្រមាណ​ថា​បង្ក​ឱ្យ​មនុស្ស​ស្លាប់​មុន​អាយុ​មួយ​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។​

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​មន្ទីរពេទ្យ Fuwai ក្នុង​ទីក្រុង​ប៉េកាំង​និង​សាកលវិទ្យាល័យ Emory នៅ​សហរដ្ឋអាមេរិក​បានរ​ក​ឃើញ​នៅក្នុង​ការសិក្សា​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​អង្គការ​បរិស្ថាន​អន្តរជាតិ​កាលពី​សប្តាហ៍​មុន​ថា ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​កើនឡើង​ប្រហែល ១៦​ភាគរយ​សម្រាប់​ការកើនឡើង ១០ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​នៃ​ភាគល្អិត PM2.5 ក្នុង​រយៈពេល​វែង​។​

​លោក លូ ស៊ែ​ង​ហ្វេ​ង អ្នកនិពន្ធ​ម្នាក់​នៃ​ការសិក្សា​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុង​អ៊ី​ម៉ែ​ល​មួយ​ថា “​ការលើកកម្ពស់​គុណភាព​ខ្យល់​ឱ្យមាន​ស្ថិរភាព​នឹង​ជួយ​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​ទឹកនោមផ្អែម​នៅក្នុង​ប្រទេស​ចិន​”​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រមូល​ទិន្នន័យ​ពី​ប្រធានបទ​ជាង ៨៨.០០០ នៅ​ទូទាំង ១៥ ខេត្ត ដោយបាន​ប៉ាន់ស្មាន​ពី​ការប៉ះពាល់​នឹង​ភាគល្អិត PM2.5 របស់​ពួកគេ​ដោយ​ផ្អែកលើ​ទិន្នន័យ​ផ្កាយរណប​ពី​ឆ្នាំ ២០០៤ ដល់​ឆ្នាំ ២០១៥៕ ដោយ៖ កញ្ញាដាលីស