ការសិក្សា​៖ ប្ដី​ប្រពន្ធ​ដែល​ប្រើ​បន្ទប់​គេង​ផ្សេងគ្នា​មានជីវិត​សិច​ល្អប្រសើរ​ជាង​ធម្មតា​

992
ចែករម្លែក

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង់គ្លេស បាន​រកឃើញថា ប្ដី​ប្រពន្ធ​ដែល ប្រើ​បន្ទប់​គេង​ផ្សេងគ្នា មានជីវិត​សិច​ល្អប្រសើរ​ជាង​ប្ដី​ប្រពន្ធ​ទូទៅ​ដែល​ប្រើ​បន្ទប់ គេង​រួមគ្នា​។
​ ​
​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​និយាយថា​ការប្រើ​បន្ទប់​គេង​ផ្សេងគ្នា​ធ្វើឱ្យ​បេះដូង​របស់​ពួក គេ​រឹតតែ​នឹករឭក​ដល់​គ្នា ស្រលាញ់គ្នា​កាន់តែខ្លាំង​ហើយ​ចំណង់​ផ្លូវភេទ​ក៏​កើនឡើង ទៅតាម​នោះដែរ​។​

​ការសិក្សា​ស្រាវជ្រាវ​ដែល​ធ្វើឡើង​ក្រុមហ៊ុន Bensons for Beds ដែលជា​ក្រុម​លក់រាយ ធំ​បំផុត​របស់​អង់គ្លេស ឯកទេស​ខាង​គ្រែ ពូក និង​គ្រឿងសង្ហារិម​ក្នុង​បន្ទប់​គេង​បាន រកឃើញថា ៣៤ ភាគរយ​នៃ​ប្ដី​ប្រពន្ធ​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​គេង​ក្នុង​បន្ទប់​ផ្សេងគ្នា មាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល និង​រួមរ័ក​ញឹកញាប់​ខុសធម្មតា​។

​ហើយ​កត្តា​ចម្បង​ដែល​ធ្វើឱ្យ​ជីវិត​សិច​របស់​ពួកគេ​ប្រសើរ​ជាង​ធម្មតា គឺ​ដោយសារ ពួកគេ​មាន​បន្ទប់​គេង​ទូលាយ គ្មាន​អ្នក​រំខាន និង​គេង​បាន​ស្កប់ស្កល់​។ ដូចនេះ ប្រសិន បើ​លោកអ្នក​ចង់ដឹង​កាន់តែច្បាស់ អាច​ពិសោធ​សាកល្បង​ដោយ​ខ្លួនឯងបាន​៕ ប្រែ​សម្រួលៈ ខុម