ការសិក្សា​៖ មនុស្ស​ចាស់​រួមភេទ​កាន់តែច្រើន ការចងចាំ​កាន់តែ​ល្អ​

2093
ចែករម្លែក
  • 15
    Shares

ការស្រាវជ្រាវ​បាន​លាតត្រដាង​ថា មនុស្ស​ចាស់​អាច​បង្កើន​ថាមពល​ខួរក្បាល តាមរយៈ​ការរួម​ភេទ​ឱ្យបាន​ច្រើន​។​

​ការសិក្សា​មួយ​រកឃើញថា ការទទួលបាន​ភាពស្និទ្ធស្នាល​នែបនិត្យ​ទៀងទាត់​ជំរុញ​ការយល់ដឹង​ផ្នែក​វាក្យសព្ទ និង សមត្ថភាព​ចងចាំ​បានល្អ​សម្រាប់​មនុស្ស​អាយុ ៥០ ឆ្នាំ​ឡើងទៅ​។​

​ការស្រាវជ្រាវ​បាន​បន្ថែមថា ការ​សកម្ម​ខាង​ផ្លូវភេទ មិនបាន​ប៉ះពាល់​ដល់​ការ​ផ្ចង់អារម្មណ៍ ឬ ការចងចាំ​នោះឡើយ ដូច​ការប៉ាន់ស្មាន​នោះឡើយ​។​

​អ្នកស្រាវជ្រាវ​មិនបាន​ពិនិត្យមើល​លើ​មូលហេតុ​ដែល​ការ​រួមភេទ​ទៀងទាត់​ជំរុញ​ដល់​មុខងារ​ខួរក្បាល​មនុស្ស​ចាស់​ទេ ប៉ុន្តែ​ការស្រាវជ្រាវ​មុនៗ លើកឡើងថា ការ​នែបនិត្យ​ជំរុញ​សមត្ថភាព​ខួរក្បាល ពាក់ព័ន្ធ​នឹង​ការរៀនសូត្រ​។​

​អ្នកនិពន្ធ​ការសិក្សា លោក​វេជ្ជបណ្ឌិត ហា​ឡេ រ៉ា​យ មកពី​សាកលវិទ្យាល័យ​ខូ​វិ​ន​ទ្រី ចក្រភព​អង់គ្លេស និយាយថា “​មនុស្ស​ទូទៅ​គិតថា មនុស្ស​ចាស់​មិនគួរ​រួមភេទ​ទេ ប៉ុន្តែ​យើង​ត្រូវ​ជជីក​ដេញដោល​អំពី​គំនិត​នេះ​នៅ​កម្រិត​សង្គម និង ក្រឡេកមើល​សកម្មភាព​ផ្លូវភេទ​អាចមាន​ឥទ្ធិពល​អ្វីខ្លះ​មកលើ​មនុស្ស​អាយុ ៥០ ឆ្នាំ​ឡើង ក្រៅពី​ឥទ្ធិពល​របស់​វា​មកលើ​សុខភាព​ផ្លូវភេទ និង សុខុមាលភាព​ជាទូទៅ​”​។​

​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ខូ​វិ​ន​ទ្រី និង​អក់​ស្វត បាន​វិភាគ​បុរស ២៨ នាក់ និង​ស្ត្រី ៤៥ នាក់ ដែលមាន​អាយុ ៥០ ទៅ ៨៥ ឆ្នាំ​។​

​អ្នក​ចូលរួមបាន​បំពេញ​កម្រង​សំណួរ​អំពី​សកម្មភាព​ផ្លូវភេទ​ពួកគេ​នៅ​ឆ្នាំ​កន្លងទៅ​។​

​បន្ទាប់មក ពួកគេ​បាន​ចូលរួម​ក្នុងការ​ធ្វើតេស្ត​សាកល្បង​មួយ ដើម្បី​វាស់វែង​ការបំពេញ​មុខងារ​ខួរក្បាល​ចំពោះ​មនុស្ស​ចាស់​។​

​ការធ្វើ​តេស្ត​នេះ​រាប់បញ្ចូល​ទាំង “​តេស្ត​ភាព​ស្ទាត់ជំនាញ​ក្នុងការ​និយាយ​” ដែល​ទាមទារ​ឱ្យ​អ្នកចូលរួម​និយាយ​ឈ្មោះ​សត្វ​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ក្នុង​រយៈពេល ១ នាទី​។​

​បន្ទាប់មក ពួកគាត់​ត្រូវ​និយាយ​ពាក្យ​ឱ្យបាន​ច្រើន ដោយ​ចាប់ផ្តើម​ជាមួយ​អក្សរ “F”​។​

​សមត្ថភាព​ចងចាំ​របស់​ពួកគាត់​ក៏​ត្រូវបាន​វាយតម្លៃ​ផងដែរ ខណៈដែល​ពួកគាត់​ត្រូវបាន​តម្រូវឱ្យ​សរសេរ​ឡើងវិញ​នូវ​អ្វីដែល​ពួកគាត់​ចងចាំ​។​

​លទ្ធផល​បង្ហាញថា អ្នក​ដែល​រួមភេទ​ច្រើន បានធ្វើ​តេស្ត​ទទួលលទ្ធផល​ល្អ​ជាង​៕