ការសិក្សា​៖ របប​អាហារ​មិន​គ្រប់គ្រាន់​ប្រឈម​ខ្ពស់​នឹង​បញ្ហា​ភ្នែក​នៅ​ថ្ងៃក្រោយ​

335
ចែករម្លែក

បើសិនជា​អ្នក​ចង់​ការពារ​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​នៅពេល​ចាស់ ចូរ​ប្រាកដថា​អ្នក​ញ៉ាំ អាហារ​ផ្តល់​សុខភាព​ផង​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​កំពុង​ញ៉ាំ​អាហារ​សម្បូរ​ទៅ ដោយ​សាច់​ក្រហម និង​សាច់​កៃ​ឆ្នៃ​ខ្ពស់ អាហារ​ឆា​ឬ​ចៀន និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ មាន​ជាតិ​ខ្លាញ់​ខ្ពស់​ប្រហែលជា​ប្រឈម​នឹង​ជំងឺ​ភ្នែក​មួយ​ដែល​បំផ្លាញ​ដល់​បាត​ភ្នែក និង​ប៉ះពាល់ ដល់​ភាព​មើលឃើញ​របស់​ភ្នែក​រហូតដល់ ៣​ដង​ឯណោះ​។​

​ជំងឺ​នេះ​មាន​ឈ្មោះថា Age-related Macular Degeneration (AMD) ដំណាក់កាល​យូរ ដែល​វា មិន​អាចជា​មកវិញ​ឡើយ គឺ​អ្នកជំងឺ​ត្រូវ​មិនអាច​មើលឃើញ​បាន ហើយក៏​ប៉ះពាល់​ដល់​ការងារ ប្រចាំថ្ងៃ​ផងដែរ​។ ចំពោះ​ការព្យាបាល​ជំងឺ​នេះ​វិញ​ក៏មាន​តម្លៃ​ថ្លៃ​ហើយ​អាច​ប៉ះពាល់​ដល់​សុខភាព ភ្នែក​ថែមទៀត​។ ដូច្នេះ​វា​គឺជា​រឿង​ល្អ​បំផុត​ក្នុងការ​តាមដាន​ជំងឺ​នេះ​ឲ្យ​បាន​លឿន និង​បង្ការ​វា​កុំ ឲ្យ​កើតឡើង​តែម្តង​។

​សូមបញ្ជាក់​ផងដែរ​ថា លទ្ធផល​នៃ​ការសិក្សា​នេះ​បានមកពី ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​អ្នក ជំងឺ​ក្រិន​រឹង​សរសៃឈាម រយៈពេល ១៨​ឆ្នាំ ដើម្បី​រកមើល​មូលហេតុ និង​លទ្ធផល​របស់​ជំងឺ​នេះ ថា​មាន​កំណក​ឈាម​បែបណា​កើតឡើង​ក្នុង​សរសៃឈាម​អាក់ទែ​។ ប៉ុន្តែ​អ្វីដែល​គេ​រកឃើញ ក្នុងការ​សិក្សា​នេះ​គឺថា អ្នក​ដែល​មិនមាន​ជំងឺ​ភ្នែក AMD ឬ​ជំងឺ​នេះ​ភ្លាមៗ​ក្នុងពេល​សិក្សា​បាន ប្រាប់​ឲ្យ​ដឹងថា ពួកគេ​ឧស្សាហ៍​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព ហើយក៏​មាន​កើត​ជំងឺ​នេះ​ក្នុង​ដំណាក់ កាល​យូរ​រយៈពេល​យ៉ាងហោចណាស់ ១៨​ឆ្នាំក្រោយ​។

​សម្រាប់​ជំងឺ AMD ដំណាក់កាល​ភ្លាមៗ​គឺ​មិនមាន​អាកា​រៈ​អ្វី​ទាំងអស់ មានន័យថា​អ្នកជំងឺ​មិនដឹង ខ្លួន​ថា មាន​ជំងឺ​នេះ​ផង​។ ដើម្បី​ដឹង គ្រូពេទ្យ​ត្រូវ​ការថត​មើល​បាត​ភ្នែក និង​រកមើល​ការប្រែប្រួល របស់​ភ្នែក និង​ការ​កកកុញ​នានា​ក្នុង​ភ្នែក​តែម្តង​។ ជាមួយនឹង​ការរកឃើញ​ជំងឺ AMD ដំណាក់ កាល​ភ្លាមៗ វា​អាច​នឹងធ្វើ​ឲ្យ​ស្វិត ឬ​កើតជា​សរសៃ ឈាម​ថ្មីៗ​ក្នុង​ភ្នែក​មួយ​របស់​ភ្នែក​ឈ្មោះ Macula៕ ដោយៈ health.com.kh