ការសិក្សា ៖ ការវិនាស​ផុត​ពូជ​ដ៏​ធំធេង​លើក​ទី ៦ របស់​ផែនដី កំពុង​ចាប់ផ្តើម​

1500
ចែករម្លែក

ការស្រាវជ្រាវ​ថ្មី​បាន​លើកឡើងថា ផែនដី​អាច​នឹង​ឆ្ពោះទៅរក​ការវិនាស​ផុត​ពូជ​លើក​ទី ៦ របស់ខ្លួន ដោយ​សម្អាង​លើ “​ការបំផ្លិចបំផ្លាញ​ជីវសាស្ត្រ​” នៃ​ជីវិត​សត្វព្រៃ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។

​ដោយ​វិភាគ​លើ​សត្វ​ទូទៅ និង សត្វ​កម្រ ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ការ​ទទួលទាន​សាច់សត្វ​ហួសប្រមាណ និង ចំនួន​ប្រជាជន​ច្រើន​លើសលុប បានរួម​ចំណែក​ដល់​ការបាត់​បង់ជីវិត​សត្វព្រៃ​ក្នុង​តំបន់​និង​ក្នុងស្រុក​រាប់ពាន់​លាន​ក្បាល​។​

ចេញផ្សាយ​ក្នុង​ដំណើរការ​នីតិវិធី​ជាតិ​របស់​បណ្ឌិត្យ​សភាជាតិ​វិទ្យាសាស្ត្រ (PNAS) ការសិក្សា​រកឃើញថា ការបាត់​ស្រមោល​សត្វព្រៃ​នេះ ជា​សញ្ញា​បង្ហាញ​អំពី “​ការវាយលុក​ដ៏​គួរឱ្យខ្លាច​មកលើ​មូលដ្ឋានគ្រឹះ​នៃ​អារ្យធម៌​មនុស្ស​”​។

​អ្នកដឹកនាំ​ការសិក្សា លោក​សាស្ត្រាចារ្យ ជើ​រ៉ា​ដូ សេ​បា​ឡូ​ស នៃ​សាកលវិទ្យាល័យ​ជាតិ​អូ​តូ​ណូ​ម៉ា ដឹ ម៉ិ​ក​ស៊ី​កូ បាន​ប្រាប់​កាសែត Guardian ថា “​ស្ថានភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើង ដល់​ថ្នាក់ វា​លែងមាន​ក្រមសីលធម៌​តទៅទៀត ដែល​មិន​ប្រើ​ភាសា​ធ្ងន់ៗ​”​។​

​អស់​ជាច្រើន​ឆ្នាំ​មកនេះ ក្រុម​អ្នក​អភិរក្ស​បាន​ព្រមាន​ថា ការកាប់បំផ្លាញ​ជម្រក​សត្វ​ជា​បន្តបន្ទាប់ អាច​នាំមក​នូវ​ការវិនាស​ផុត​ពូជ​ស្រដៀង​ទៅនឹង​ការវិនាស​ផុត​ពូជ ដែល​បាន​បោសសម្អាត​សត្វ​ដាយ​ណូ​ស័​រ​ពី​ផែនដី​កាលពី ៦៥ លាន​ឆ្នាំមុន​៕ ​ដោយ ៖កញ្ញាដាលីស

ផែនដី​អាច​នឹង​វិនាស​ផុត​ពូជ​ជា​លើក​ទី ៦ ដោយសារតែ​ការ​ផុត​ពូជ​សត្វព្រៃ និង​ការ​កើន​ចំនួន​មនុស្ស​ច្រើន​ហួសហេតុ​ពេក