ការសិក្សា ៖ ការ​កើន​កម្តៅ​ផែនដី​ធ្វើឱ្យ​ថយចុះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ដំណាំ​សំខាន់ៗ

1377
ចែករម្លែក

​អ្នកជំនាញ​ព្រមាន​នៅ​ថ្ងៃ​ពុធ​ទី ២ សីហា​នេះ​ថា ការកើនឡើង​កម្រិត​ជាតិ​កាបូនឌីអុកស៊ីត​ពី​ការ​កើន​កម្តៅ​ផែនដី នឹងធ្វើ​ឱ្យ​ថយចុះ​បរិមាណ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ដំណាំ​ចាំបាច់​ដូចជា ស្រូវ​ទូទៅ និង​ស្រូវ​សាលី ជាហេតុ​បណ្តាលឱ្យ​មនុស្ស​ដែល​ងាយ​រង​ស្រាប់ ជួប​ហានិភ័យ​នៃ​ដំណាំ​ក្រិន​និង​ឆាប់​ងាប់​។

​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ពួកគេ​នៅ​មិនទាន់​យល់​មូលហេតុ​ឬ​របៀប​ដែល​ការបញ្ចេញ​ជាតិ​កាបូនឌីអុកស៊ីត​ធ្វើឱ្យ​ថយចុះ​ជាតិ​ប្រូតេអ៊ីន​និង​សារជាតិ​ចិញ្ចឹម​ផ្សេងទៀត​ចេញពី​ដំណាំ ប៉ុន្តែ​អា​ថ៍កំ​បាំង​នេះ​គឺជា​អា​ថ៍កំ​បាំង​មួយ​ដែល​អាចមាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ទូទាំង​សកលលោក​។

​មនុស្ស​ប្រហែល ១៥០ លាន​នាក់​ទូទាំង​សកលលោក​អាចមាន​ហានិភ័យ​ខ្វះ​ជាតិ​ប្រូតេអ៊ីន​នៅត្រឹម​ឆ្នាំ ២០៥០ ដោយសារតែ​ការកើនឡើង​កម្រិត​ឧស្ម័ន​កាបូនឌីអុកស៊ីត ក្នុង​បរិយាកាស ។ នេះ​បើតាម​របាយការណ៍​មួយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​មួយ​ឈ្មោះថា Environmental Research Letters​។​

​ការសិក្សា ដឹកនាំ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ហា​វើដ គឺជា​ការសិក្សា​លើកដំបូង​កំណត់​ពី​ផលប៉ះពាល់​នៃ​ការកើនឡើង​កម្តៅ​ផែនដី​មកលើ​កម្រិត​ជាតិ​ប្រូតេអ៊ីន​ក្នុង​ដំណាំ​។​

​ការសិក្សា​នេះ​ពឹង​ផ្អែកលើ​ទិន្នន័យ​បានមកពី​ការពិសោធន៍​នៅ​វាលស្រែ​ជាច្រើន ដែល​ដំណាំ​ស្រូវ​បាន​ប៉ះ​ជាមួយ​ជាតិ​ឧស្ម័ន​កាបូ​និក (CO2) កម្រិត​ខ្ពស់​។​

​ប្រសិនបើ​គ្មាន​ជាតិ​ប្រូតេអ៊ីន​ទេ ដំណាំង​នឹង​ក្រិន ជាហេតុ​ធ្វើឱ្យ​វា​ឆាប់​ងាប់​៕ ដោយ៖ កញ្ញាដាលីស