ការស៊ើបអង្កេត​មួយ​អះអាងថា​ទូរស័ព្ទ​របស់ Apple និង Samsung អាច​លេច​ធ្លាយ​កម្រិត​សារធាតុ​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់​

685
ចែករម្លែក

​ការស៊ើបអង្កេត​មួយ​របស់​កាសែត Chicago Tribune បាន​លាតត្រដាង​ថា ស្មា​ត​ហ្វូ​ន​មាន​ប្រជាប្រិយភាព​ជាច្រើន រួមទាំង​ទូរស័ព្ទ iPhone 7 និង Samsung Galaxy S8 បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​ច្រើនជាង​និយតករ​អាមេរិក​យល់ថា​មាន​សុវត្ថិភាព​។​

​ទូរស័ព្ទដៃ​ទាំងអស់​គឺ​ប្រើ​វិទ្យុសកម្ម​ប្រេកង់​វិទ្យុ (RF) ដើម្បី​បញ្ជូន​រលកសញ្ញា​។​

​វា​ជា​ប្រេកង់​ទាប​ជាង​ទម្រង់​វិទ្យុសកម្ម​បង្ក​មហារីក​ដែល​គេ​ស្គាល់​ជាទូទៅ​ដូចជា​កាំរស្មីអ៊ិច​ជាដើម ប៉ុន្តែ​ថា​តើ​រលក​វិទ្យុសកម្ម​ទាំងនោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​អត់​នោះ នៅតែ​កំពុង​ពិភាក្សា​យ៉ាង​ក្តៅគគុក​ដដែល​។​

​ដើម្បី​ជាការ​ប្រុងប្រយ័ត្ន ពួក​និយតករ​អាមេរិក​បានកំណត់​ចំនួន​អតិបរិមា​នៃ​បរិមាណ​វិទ្យុសកម្ម​ដែល​ឧបករណ៍​មួយ​អាច​បញ្ចេញ​បាន ប៉ុន្តែ​ការធ្វើ​តេស្ត​របស់​កាសែត Chicago Tribune បាន​រកឃើញថា iPhone 7, Samsung Galaxy S8 និង​ម៉ូ​ដែលជា​ច្រើន​ទៀត​មកពី​ក្រុមហ៊ុន​ទាំងពីរ អាច​បញ្ចេញ​វិទ្យុសកម្ម​លើសពី​ដែន​កំណត់​ទាំងនោះ​។​

​យោងតាម​ការធ្វើ​តេស្ត​នេះ វិទ្យុសកម្ម​ដែល​បាញ់​ចេញ​កាន់តែ​ខ្ពស់ជាង​អ្វីដែល Apple បាន​រាយការណ៍​ទៅ​និយតករ គឺ អាចទៅរួច​សម្រាប់​ទូរស័ព្ទ iPhone 7 ហើយ​ឥឡូវនេះ​គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធ (FCC) កំពុងធ្វើការ​ស៊ើបអង្កេត​។​

​ដែន​កំណត់​របស់ FCC ចំពោះ​វិទ្យុសកម្ម​លើ​ទូរស័ព្ទ​ចល័ត ចែងថា ឧបករណ៍​មួយ​មិនអាច​បញ្ចេញ​វិទ្យុសកម្ម​លើសពី ១,៦ វ៉ា​ត់​ក្នុង​មួយ​ក្រាម​នៃ​បន្ទះ​ជាតិ​វិទ្យុសកម្ម​ជា​មធ្យម​ក្នុង​ទូរស័ព្ទ​នោះទេ​។​

​វិទ្យុសកម្ម​ភាយ​ចេញពី​ទូរស័ព្ទដៃ​អាច​ជ្រាប​ចូលក្នុង​ស្បែក​និង​បំផ្លាញ DNA ហើយ​បង្ក​ជា​ជំងឺមហារីក​និង​ជំងឺ​ដទៃទៀត​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ​របស់ Apple និង Samsung អាច​បញ្ចេញ​កម្រិត​វិទ្យុសកម្ម​ដ៏​គ្រោះថ្នាក់
#