ការស្ទះ​ចរាចរណ៍​ជួយសង្គ្រោះ​ជីវិត​បុរស​ឥណ្ឌូ​នេស៊ីម្នាក់ពី​ការធ្លាក់​យន្តហោះ​Lion Air

2836
ចែករម្លែក

បុរសឥណ្ឌូនេស៊ីម្នាក់បានពណ៌នាថាការស្ទះចរាចរណ៍ដ៏អាក្រក់នៃក្រុងហ្សាការតា ថាបានជួយជីវិតរបស់ខ្លួន កាលពីថ្ងៃចន្ទទី២៩តុលា បន្ទាប់ពីគាត់មកដល់អាកាសយានដ្ឋានយឺត ពោលគឺខកជើងហោះហើរសំរាប់យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍Lion Airដែលបានធ្លាក់ចូលក្នុងសមុទ្រសម្លាប់មនុស្សទាំងអស់ក្រោយចេញដំណើរបានបន្តិច។

សូនី សេទីយ៉ាវ៉ាន មន្រ្តីនៅក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បានទិញសំបុត្រដើម្បីជិះយន្តហោះLion Airជើងហោះ​ហើរ​JT610 ជាមួយសហសេវិកដទៃទៀត។តែខណៈមិត្តភ័ក្តិរបស់គាត់បានជម្នះការកកស្ទះប្រចាំថ្ងៃក្នុងក្រុងនិងឡើង​ជិះយន្តហោះអស់ សូនីបានជាប់នៅកណ្តាលផ្លូវអស់ពេលរាប់ម៉ោង។

សូនី សេទីយ៉ាវ៉ាន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា« ខ្ញុំត្រូវជិះយន្តហោះសំរាប់ជើងហោះហើរJT610 ។អ្នករួមការងាររបស់ខ្ញុំបានឡើងជិះអស់ មិនដឹងយ៉ាងម៉េចខ្ញុំជាប់ក្នុងការស្ទះចរាចរណ៍នៅក្រុងហ្សាការតា។ខ្ញុំត្រូវទៅដល់អាកាសយាននៅម៉ោង៣ជិតភ្លឺ តែបែរជាបានទៅដល់ម៉ោង៦:២០ ព្រឹកនិងខកជើងយន្តហោះ»។

បុរសមានសំណាង សូនី សេទីយ៉ាវ៉ាន នៅមានជីវិតដោយសារតែការស្ទះចរាចរណ៍ក្នុងក្រុងហ្សាការតា

ការស្ទះចរាចរណ៍នេះបានជួយសង្រ្គោះជីវិតគាត់ទៅវិញទេ ខណៈអ្នករួមការងារជាមួយគាត់៦នាក់ជួបសំណាងអាក្រក់។

សូនី សេទីយ៉ាវ៉ាន បានជិះយន្តហោះមួយទៀតទៅកាន់ទីក្រុងប៉ាងកាល់ ពីណាងនិងបានដឹងដំណឹងថាយន្តហោះដែលគាត់ខកដំណើរនោះបានធ្លាក់នៅពេលយន្តហោះរបស់គាត់ចុះដល់ដី តែគ្រួសាររបស់គាត់បានតក់ស្លុតនិងម្តាយគាត់យំពេលដឹងថាយន្តហោះLion Airដែលគាត់ត្រូវជិះនោះបាត់ពីរ៉ាដា មុនដឹងថាគាត់មានសេចក្តីសុខទេ។

ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបាននិយាយថា និយោជិតរបស់ក្រសួង២០នាក់បានស្ថិតនៅក្នុងយន្តហោះដែលធ្លាក់។

មានរឿងចម្លែកមួយទៀតជុំវិញការធ្លាក់យន្តហោះនេះ ដោយអ្នកដំណើរម្នាក់ក្នុងយន្តហោះរងគ្រោះ ទើបបញ្ជូនរូបសែលហ្វីទៅកាន់ប្រពន្ធ មុនយន្តហោះចេញដំណើរ។

ដេរីល ហ្វីដា ហ្វេប្រៀនតូ បានបញ្ជូនរូបរបស់ខ្លួនថតក្នុងយន្តហោះ នៅម៉ោង៦:០១ព្រឹក មុនយន្តហោះចេញដំណើរជាមួយនឹងមនុស្ស១៨៩នាក់នៅក្នុងនោះ និងធ្លាក់ចូលក្នុងសមុទ្រជ្វា។

បុរសគ្មានសំណាងអាយុ២២ឆ្នាំរូបនេះ ពាក់ម៉ាសមុខពណ៌បៃតង និងសម្លឹងមកកាមេរ៉ាថតចុចបញ្ជូនមកកាន់ប្រ​ពន្ធ ដែលទើបរៀបការកាពី២សប្តាហ៍មុន។គាត់ជិះយន្តហោះត្រឡប់ទៅធ្វើការលើនាវាកម្សាន្តមួយ។

លូតហ្វីណានី ជាប្រពន្ធបានអោយដឹងថា ប្តីរបស់នាងបានផ្ញើសារចេញពីយន្តហោះនៅម៉ោង៦:១២ព្រឹក និងបានឈប់ឆ្លើយតបសាររបស់នាងនៅម៉ោង៦:១៥ គឺក្រោយនោះ៣នាទី។ពេលនាងឮដំណឹងនិងបានផ្ទៀងផ្ទាត់ជើងហោះហើរជាមួយនឹងរូបថតដែលប្តីផ្ញើមក នាងបានយំភ្លាម៕ដោយ៖វាសនា

អ្នកទាំង២ទើបរៀបការកាលពី២កន្លះខែមុន និងប្តីឆ្លៀតថតសែលហ្វីផ្ញើមកអោយប្រពន្ធទៀតមុនយន្តហោះបាត់ការទាក់ទង