ការស្រាវជ្រាវៈ​មនុស្ស​បើ ចង់បាន​ខួរក្បាល​ល្អ​ទាល់ តែ​រួមភេទ​ឱ្យបាន​ច្រើន​

947

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ចាស់​ដែល​រួមភេទ​ជា​ទៀង ទាត់​ឃើញថា ពួកគេ​មាន​ថាមពល​ខួរ ក្បាល​ល្អ​ជាង​ធម្មតា ។ អ្នកចូលរួម​ការ សិក្សា​នេះ ដែល​បាន​រួមភេទ​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍ ឃើញថា មាន​ពិន្ទុ​ខ្ពស់​លើ​ការប្រើ​ពាក្យសម្តី និង ចេះដឹង​ច្រើនជាង​អ្នក​ដែល​មិនបាន រួមភេទ​សោះ ។​
​ ​
​ការធ្វើ​តេស្ត​ទៅលើ សមត្ថភាព​ខួរក្បាល​នេះ គឺ​ធ្វើ​ទៅតាម លក្ខណៈ Addenbrookes Cognitive Examination III (ACE-III) ដែលជា​តេស្ត បែប​ស្តង់ដារ​មួយ​ប្រភេទ​សម្រាប់​វាស់​កម្រិត និង​មុខងារ របស់​ខួរក្បាល ។​
​ ​
​ការសិក្សា​នេះ មានការ​ចូល រួម​ពី​មនុស្ស​វ័យ​ពី​៥០​ទៅ​៨៣​ឆ្នាំ ចំនួន ៧៣​នាក់ ហើយក៏​ត្រូវបាន​ធ្វើឡើង ដោយ​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ Coventry និង Oxford ដែរ​។ ពួកគេ​និយាយថា លទ្ធផល​នៃ​ការសិក្សា នេះ បញ្ជាក់​យ៉ាងច្បាស់​ថា បុរស និង​ស្ត្រី វ័យ​ចំណាស់​ដែលមាន​ទំនាក់ទំនង​ខាង ផ្លូវភេទ​ជា​ទៀងទាត់ គឺមាន​មុខងារ ឆ្លាត​វ៉ៃ​របស់​ខួរក្បាល​ល្អ​ជាង​អ្នក​ដែល មិនមាន​ទំនាក់ទំនង​ផ្លុ​វ​ភេទ​ឬ​មិន​ញឹក ញាប់ ។ ប៉ុន្តែ​រឿងនេះ​មិនទាន់​ដឹង​អំពី មូលហេតុ​នៅឡើយ​ទេ ។​
​ ​
​តាម​ការសិក្សា​មុនៗ​បាន បង្ហាញថា មនុស្ស​វ័យ​ចំណាស់​ដែល មានជីវិត​រស់នៅក្នុង​សង្គម​យ៉ាងសកម្ម និង​មាន​ភាព​សកម្ម​ខាង​ផ្លូវកាយ​ជាប់ ទំនង​ជាមាន​មុខងារ​ឆ្លាត​វ៉ៃ​របស់​ខួរ ក្បាល​ល្អ​ជាង​អ្នកដទៃ ។​
​ ​
​ស្ថិត​ត្រង់ចំណុច​នេះដែរ អ្នក ស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា វា​អាច បណ្តាលមកពី​ការ​បញ្ចោ​ញ​សារធាតុ Dopamine ដែលជា​សារធាតុ​គីមី​ចម្លង សរសៃប្រសាទ​សម្រាប់​ផ្តល់ព័ត៌មាន ដល់​ខួរក្បាល​ក្នុងពេល មាន​សកម្មភាព រួមភេទ ។​
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ យើង​មិនអាច​ទាញ​សេចក្តីសន្និដ្ឋាន មួយ​ពី​ការសិក្សា​នេះ​បាន​ថា តើ​ការរួម ភេទ​ជួយ​រក្សា​មុខងារ​ខួរក្បាល​កាន់តែ ល្អ​ឬ​អ្នក​ដែលមាន​ខួរក្បាល​ល្អ​ត្រូវតែ បន្ត​រួមភេទ​ជា​ទៀងទាត់​ឬ​អត់​នោះទេ ។ ប៉ុន្តែ​បើសិនជា​អ្នកជា​មនុស្ស​ចាស់​មែន ហើយ​មិន​ចង់​មាន​សកម្មភាព​ខាង​ផ្លូវ ភេទ លទ្ធផល​នៃ​ការសិក្សា​នេះ ក៏ មិនមែន​មានន័យថា អ្នក​ត្រូវតែមាន ការព្រួយបារម្ភ​នោះដែរ ៕ ដោយ​៖ health.com.kh