ការស្រាវជ្រាវ​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​អ្នក​មិន​ហ៊ាន​ភ្លេច​ដុស​ឆ្មេ​ញ​ទៀត​

1172
ចែករម្លែក

គ្រោះថ្នាក់​ធំ​បំផុត​របស់​ការមិន​ដុស​ឆ្មេ​ញ និង​ថែទាំ​មាត់​ឆ្មេ​ញ​ជាប្រចាំ​ជា​អ្វី​ទៅ ? គឺ​ស្អុយ​មាត់​, ដង្កូវ​ស៊ី​ឆ្មេ​ញ និង​បាត់បង់​ឆ្មេ​ញ​មួយចំនួន​ប្រាកដជា​ដូច្នេះហើយ ។​

​ប៉ុន្តែ ប្រសិន​ទាំងអស់នេះ នៅ​ពុំទាន់​គ្រប់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ព្យាយាម​ដុស​ឆ្មេ​ញ​ជាង​, នោះ​ការស្រាវជ្រាវ​ថ្មី​នេះ​នឹង​ជួយ​អ្នក​មិន​ហ៊ាន​ភ្លេច​ដុស​ឆ្មេ​ញ​ទៀត ។ ពួក​អ្នកជំនាញការ​ជប៉ុន បានបង្ហាញ​ភស្តុតាង​ច្បាស់លាស់​ថា ការ​អនាម័យ​មាត់​ឆ្មេ​ញ​អន់ អាច​បង្ក​ផលវិបាក​យ៉ាង​អាក្រក់​សម្រាប់​សួត ។ តាមរយៈ​នោះ បាក់តេរី​ពី​មាត់ អាច​ជ្រៀតចូល​ទងសួត ធ្វើ​ឲ្យ​កើន​ហានិភ័យ​រលាក​សួត ។ នោះ​ជា​មូល​ហេតុដែល​មនុស្ស​ចាស់ ក្រុម​លំបាក​ថែទាំ​សុខភាព​មាត់​ឆ្មេ​ញ​បំផុត ក៏​ជា​ក្រុម​ងាយ​កើត​ជំងឺ​រលាក​សួត​បំផុត ។​

​ក្រុម​ជំនាញការ​ពី​សកល​វិទ្យាល័យ គី​យូ​ស៊ូ បាន​ប្រើប្រាស់​ដុស​ឆ្មេ​ញ​អគ្គិសនី តែ​វា​ទៅជា​ឧបករណ៍​បោស​អណ្តាត និង​ប្រមូល​គំរូ​ទឹកមាត់​របស់​មនុស្ស​ជាង ៥០០ នាក់ ។ ផ្អែកលើ​គំរូ​ទឹកមាត់​, គួបផ្សំ​នឹង​ស្ថានភាព​មាត់​ឆ្មេ​ញ​របស់​ពួកគេ​, ពួក​ជំនាញការ​អាច​កំណត់​បាន​អម្បូរ​បាក់តេរី​មាន​ក្នុង​មាត់ របស់​មនុស្ស​ម្នាក់ៗ ។ ពួកគេ​រកឃើញ​បាក់តេរី​ទូទៅ​២​ក្រុម ដែលជា​បាក់តេរី​ធ្វើ​ឲ្យ​កើន​ហានិភ័យ​ស្លាប់ ដោយសារ​រលាក​សួត ។

​ក្រុម​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ដឹង​«​នេះ​ជា​អម្បូរ​បាក់តេរី​មាន​យ៉ាងច្រើន ក្នុង​មាត់​របស់​មនុស្ស​ចាស់ -​អ្នកមាន​ឆ្មេ​ញ​តិច​ជាមួយនឹង​កំណក​ឆ្មេ​ញ​ច្រើន​, ពិបាក​អនាម័យ​», ។​

​ប៉ុន្តែ សូម្បីតែ​នៅ​មនុស្ស​វ័យក្មេង​ដែល​ខ្ជិល​ដុស​ឆ្មេ​ញ ក៏​ឃើញ​មាន​ក្រុម​បាក់តេរី​នេះ​ផងដែរ ។​ក្រៅពីនេះ អ្នក​ខ្ជិល​អនាម័យ​មាត់​ឆ្មេ​ញ ក៏មាន​ហានិភ័យ​កើត​ជំងឺ​បេះដូង​ខ្ពស់ ៕ ​ប្រែ​សម្រួល​: រតនៈ​