ការស្រាវជ្រាវ​ថ្មី​បំ​ផុ​តៈ​វិធី​ប្រាំ​ជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក​ដែល​អ្នក​ស្មាន​មិន​ដល់​

490

​វិធី​ប្រសិទ្ធភាព​បំផុត និង ទូទៅ​បំផុត ដើម្បី​បន្ថយ​ហានិភ័យ​ស្ត្រូ​ក តែង​ត្រូវបាន​រំលឹក​ដល់​ច្រើន គឺ​រក្សា រស់នៅ​ត្រឹមត្រូវ​សម្រាប់​បេះដូង​, វា​រួម មានការ​ចូលរួម​សកម្មភាព​រាងកាយ​, ចៀសវាង​បារី​, រក្សា​ទម្ងន់​ឱ្យ​សមស្រប​, គ្រប់គ្រង​បរិមាណ​អំបិល​ទទួលទាន​… ៘​
​ ​
​ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មីៗ​នេះ ក៏បាន​ផ្តួច​ផ្តើមគំនិត​ថា អាហារ​មួយ ចំនួន​, ទម្លាប់ និង​ភេសជ្ជៈ ក៏​អាចជួយ បន្ថយ​ហានិភ័យ​ស្ត្រូ​ក​ថែមទៀត ។​
​ ​
​ខាងក្រោម​នេះ​ជា​វិធី​ប្រាំ​ជួយ បន្ថយ​ហានិភ័យ​ស្ត្រូ​ក​អាចធ្វើឱ្យ​អ្នក ភ្ញាក់ផ្អើល ។​
​ ​
•​សូ​ណា​
​ការស្រាវជ្រាវ​ទើបត្រូវ​បាន ប្រកាស​លើ​ទស្សនា​វ​ដ្តី ប្រព័ន្ធ​ប្រសាទ (Neurology) បាន​បង្ហាញថា អ្នក​ប្រើ បន្ទប់​សូ​ណា​ជាប្រចាំ​បំផុត (៤-៧​ដង ក្នុង​មួយ​សប្តាហ៍​) មាន​តិចជាង​៦០ ភាគរយ ប្រឈម​នឹង​ហានិភ័យ​ស្ត្រូ​ក ប្រៀប​នឹង​អ្នក​ប្រើ​តែម្តង​ក្នុង​មួយ សប្តាហ៍ ។​
​ ​
​សូ​ណា​មាន​ប្រសិទ្ធភាព​បញ្ចុះ សម្ពាធ​ឈាម ។ កម្តៅ​ក្នុង​បន្ទប់​សូ​ណា​អាចធ្វើឱ្យ​កើន​បរិមាណ ចរាចរ​ឈាម ដល់​ស្បែក​, រំញោច​ប្រព័ន្ធ​អង្គ​បដិបក្ខ និង​បង្កើន​សុខភាព​សរសៃឈាម បេះដូង​ល្អ​។​
​ ​
•​សូកូឡា​
​ការស្រាវជ្រាវ​រកឃើញ​ថា បរិភោគ​សូកូឡា​ក្នុង​កម្រិត​សមល្មម អាចជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក ។ វា​ល្អ ទាំង​សម្រាប់​បុរស និង​ស្ត្រី ។ Flavonoid ក្នុង​សូកូឡា​មាន​សកម្មភាព​ដូចជា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង និង​ជា​ភ្នាក់ងារ​ប្រឆាំង​រលាក​នាំមក​នូវ​គុណប្រយោជន៍ ទាំង​សម្រាប់​បេះដូង និង​ខួរក្បាល ។​
​ ​
•​អំបោះ​ទក់​ធ្មេញ​
​អនាម័យ​មាត់​ធ្មេញ​ល្អ​ពុំ ត្រឹមតែ​រក្សា​ឱ្យ​ធ្មេញ និង​អញ្ចាញ​រឹងមាំ ប៉ុណ្ណោះ​តែ​នៅ​ធ្វើឱ្យ​ថយចុះ ហានិភ័យ កើត​ជំងឺ​បេះដូង និង​ស្ត្រូ​ក ។ មូលហេតុ គឺ​ការ​ក្រឹ​ន​រឹង​សរសៃឈាម​, ចង្អៀត សរសៃឈាម​ជា​កក្តា​ហានិភ័យ​ចម្បង បង្ក​ជំងឺស្ត្រូក ។ ពេល​សុខភាព​មាត់​ធ្មេញ ល្អប្រសើរ​អាចជួយ​ពន្យឺតការ​រីកចម្រើន អាកា​រៈ​ក្រឹ​ន​រឹង​សរសៃឈាម ។​
​ ​•
​សិច​

​សិច ត្រូវ​បានគិត​ជា​សកម្មភាព​រាងកាយ ។ បុរស​មជ្ឈិមវ័យ គួរ​មាន “​សិច​” ជាប្រចាំ ដើម្បី​បន្ថយ ហានិភ័យ​ស្ត្រូ​ក ។ មូលហេតុ​អាច ដោយសារ “​សិច​” ទប់ស្កាត់​ការប្រមូល ផ្តុំ​របស់ homocysterine គីមី​ចំពោះ​បុរស ។ នៅ​កម្រិត homocysterine ខ្ពស់​, វា​អាចធ្វើឱ្យ​កើន​ហានិភ័យ​កកឈាម និង​ឈឺបេះដូង ។​
​ ​
•​កាហ្វេ​
​ក្នុងពេល​មនុស្ស​ជាច្រើន ចាត់ទុកថា កាហ្វេ​អ៊ី​ន​អាចជា​សារធាតុ​រំញោច​មួយ​សម្រាប់​បញ្ហា បេះដូង នោះ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​រកឃើញថា កាហ្វេ​មាន​សុវត្ថិភាព មិនតែប៉ុណ្ណោះ វា​អាចជួយ​ជា​ប្រយោជន៍​សម្រាប់​អ្នក មាន​ចង្វាក់បេះដូង​ខុស​ប្រក្រតី ។​
​ ​
​ការស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ ២០១៧ បង្ហាញថា ទទួលទាន​កាហ្វេ ជួយ​បន្ថយ​៧​ភាគរយ នូវ​ហានិភ័យ ខ្សោយបេះដូង និង​៨​ភាគរយ ហានិភ័យ ស្ត្រូ​ក ប្រៀប​នឹង​អ្នក​មិន​ទទួលទាន ៕ ប្រែ​សម្រួល​: រតនៈ ​