ការស្រាវជ្រាវ​ថ្មី​អំពី​ជំងឺ​ទឹកនោមផ្អែម​: វីតាមីន​ជ​ជួយ​ធ្វើឱ្យ​ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម​

618
ចែករម្លែក
  • 14
    Shares

មាន​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រសិទ្ធភាព​របស់​វីតាមីន C ក្នុង សរីរាង្គ​ជាមួយនឹង​បរិមាណ​ស្ករ​ក្នុង ឈាម​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ប្រភេទ​២ ។​
​ ​
ក៏ដូចជា​សារជាតិ​ជីវជាតិ ផ្សេងៗ​, វីតាមីន C ចាំបាច់​បំផុត ចំពោះ​សរីរាង្គ​មនុស្ស ។​
​ ​
ថ្មីៗ​នេះ ការស្រាវជ្រាវ​មួយ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី​ទឹក នោម​ផ្អែម បាន​បញ្ជាក់ថា ការបំពេញ វីតាមីន C អាចជួយ​ធ្វើឱ្យ​ថយ បរិមាណ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ក្នុង​ពេញ​១​ថ្ងៃ ។

​វីតាមីន C មាន​ប្រសិទ្ធភាព​ធ្វើ ឱ្យ​ថយ​សម្ពាធ​ឈាម​ចំពោះ​អ្នកជំងឺ ទឹកនោមផ្អែម​ប្រភេទ​២ ទន្ទឹម​នោះ​ល្អ សម្រាប់​សុខភាព​សរសៃឈាម​បេះដូង ។​
​ ​
ការស្រាវជ្រាវ​មួយ​មុននេះ ក៏បាន​បង្ហាញថា វីតាមីន C ដើរតួនាទី សំខាន់​ចំពោះ​អ្នក​កើត​ជំងឺ​បំប្លែង រួមមាន​លើសឈាម​, បរិមាណ​ស្ករ ក្នុង​ឈាម​ខ្ពស់​, លើស​ខ្លាញ់ និង កូ​ឡេ​ស្តេ​រ៉ូ​ល ។​

​វីតាមីន C សម្បូរ​នៅក្នុង​បន្លែ ផ្លែឈើ​មួយចំនួន ដូចជា​ក្រូច​, ត្របែក​, ម្ទេស​ប្លោក​,​ក្រូចថ្លុង​, ម្នាស់ … ៕ ប្រែ​សម្រួល​: រតនៈ​